BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចំណាប់ខ្មាំងទាំង៣កាន់ទង់ជាតិសនៅមុនពេលស្លាប់,​ បុគ្គលិករបស់បារាំង​​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​របស់អ៊ីស្រាអែល, អ៊ីរ៉ង់ប្រឆាំងនឹងការបង្កើតសម្ព័ន្ធកងទ័ពជើងទឹកចម្រុះ

ថ្ងៃអង្គារ, 19 ខែធ្នូ 2023 09:27  BeeTube News

Untitled design - 2023-12-19T092527.354 (1)

យោធាអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍បាននិយាយថា មានចំណាប់ខ្មាំងអ៊ីស្រាអែលបីនាក់ត្រូវបានសំលាប់ដោយចៃដន្យដោយទាហានអ៊ីស្រាអែល ដោយនៅក្នុងនោះពួកគេកំពុងតែមិនបានពាក់អាវ រឺប្រដាប់អាវុធអ្វីទាំងអស់ និងកំពុងតែថែមទាំងកាន់ទង់ជាតិសបង្ហាញពីការចុះចាញ់ទៀតផងនៅមុនការស្លាប់រប​​​ស់ពួកគេ។

  1. ចំណាប់ខ្មាំងអ៊ីស្រាអែលទាំង៣កាន់ទង់ជាតិសនៅមុនពេលស្លាប់

យោងតាមសារព័ត៌មាន Time Of India ចុះផ្សាយថ្ងៃទី១៧ ខែធ្នូបានអោយដឹងថា យោធាអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍បាននិយាយថា មានចំណាប់ខ្មាំងអ៊ីស្រាអែលបីនាក់ត្រូវបានសំលាប់ដោយចៃដន្យដោយទាហានអ៊ីស្រាអែល ដោយនៅក្នុងនោះពួកគេកំពុងតែមិនបានពាក់អាវ រឺប្រដាប់អាវុធអ្វីទាំងអស់ និងកំពុងតែថែមទាំងកាន់ទង់ជាតិសបង្ហាញពីការចុះចាញ់ទៀតផងនៅមុនការស្លាប់រប​​​ស់ពួកគេ។ 

ព័ត៌មានពីរូបភាពនៅក្នុងការស្លាប់របស់ពួកគេ បានធ្វើអោយមានការចែករំលែកយ៉ាងទូលំទូលាយបង្ហាញពីការអាណិតអាសូរ និងបានជំរុញឱ្យមានការអំពាវនាវជាថ្មីឱ្យ​​​ផ្អាកការប្រយុទ្ធគ្នា ដើម្បីអនុញ្ញាតឱ្យមានការដោះលែងចំណាប់ខ្មាំងបន្ថែមទៀត។

ឧត្តមសេនីយលោក Herzi Halevy អគ្គសេនាធិការយោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃសៅរ៍ថា ចំណាប់ខ្មាំងទាំងបីបានធ្វើ "អ្វីគ្រប់យ៉ាងដើម្បីឱ្យពួកយើងយល់" ថាពួកគេមិនបង្កគ្រោះថ្នាក់ទេ រួមទាំងការដោះអាវរបស់ពួកគេ ដើម្បីបង្ហាញថាពួកគេមិនមានអាវុធផ្ទុះ។

2023-12-15T233853Z_200001905_RC2YX4AM8KI2_RTRMADP_3_ISRAEL-PALESTINIANS-VIOLENCE-HOSTAGES-e1702747466986-1024x690

 

  1. ​បារាំង​ថាបុគ្គលិក​​ត្រូវ​បាន​សម្លាប់​ដោយ​ការ​វាយ​ប្រហារ​នៅ​ភាគ​ខាង​ត្បូង​ហ្គាហ្សា

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១៨ ខែធ្នូបានអោយដឹងថា ប្រទេស​បារាំង​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា បុគ្គលិក​របស់ខ្លួន​ម្នាក់​បាន​ស្លាប់​ដោយការរង​របួស​ក្នុង​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​នៅ​ទីក្រុង Rafah ភាគខាងត្បូង​នៃ​តំបន់ Gaza Strip ។

បុរសដែលរងរបួសកាលពីថ្ងៃពុធគឺជាជនជាតិប៉ាឡេស្ទីនដែលបានធ្វើការនៅវិទ្យាស្ថានបារាំងអស់ជាច្រើនទសវត្សរ៍មកហើយ នេះបើតាមរដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី Catherine Colonna បានប្រាប់អ្នកសារព័ត៌មាននៅក្នុងដំណើរបេសកកម្មទៅកាន់ប្រទេសអ៊ីស្រាអែល និងតំបន់ West Bank ។

ក្រសួងការបរទេសបាននិយាយថា លោកបានកំពុងស្វែងរកទីកន្លែងជ្រកកោននៅខាងក្នុងផ្ទះមិត្តរួមការងាររបស់លោក រួមជាមួយមិត្តរួមការងារពីរនាក់ផ្សេងទៀត និងសមាជិកគ្រួសាររបស់ពួកគេមួយចំនួន ប៉ុន្តែផ្ទះនោះក៏ត្រូវបានរងការវាយប្រហាររបស់អ៊ីស្រាអែល។

33YL8PE-highres

 

  1. អ៊ីរ៉ង់ប្រឆាំងនឹងការបង្កើតសម្ព័ន្ធកងទ័ពជើងទឹកចម្រុះរបស់អាមេរិក

យោងតាមសារព័ត៌មាន The Jerusalem Post ចុះផ្សាយថ្ងៃទី១៧ ខែធ្នូបានអោយដឹងថា អ៊ីរ៉ង់ព្រមានថា ការជាប់ពាក់ព័ន្ធរបស់អាមេរិកបន្ថែមទៀតនៅក្នុងតំបន់នឹងមិនត្រូវបានអត់ឱនអោយនោះឡើយ។

ក្រុមឧទ្ទាម Houthi មិនទាន់បានបញ្ជាក់ ឬបដិសេធរបាយការណ៍នេះទេ ប៉ុន្តែធ្លាប់បានអះអាងថា ពួកគេនឹងបន្តវាយប្រហារកប៉ាល់ដែលមានទំនាក់ទំនងនឹងអ៊ីស្រាអែល ប្រសិនបើសង្គ្រាមនៅហ្គាហ្សាមិនត្រូវបានបញ្ចប់។ អ៊ីរ៉ង់ ដែលជាអ្នកគាំទ្រចម្បងរបស់ក្រុម Houthi បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា រាល់ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកលក្នុងការបង្កើនការចូលរួមនៅក្នុងតំបន់នេះ នឹងមិនត្រូវបានអត់ឱនអោយនោះទេ។

រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Mohammad Reza Ashtiani បានប្រាប់ទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋថា ការប៉ុនប៉ងណាមួយដោយសហរដ្ឋអាមេរិកក្នុងការបង្កើតសម្ព័ន្ធកងទ័ពជើងទឹកអន្តរជាតិ "នឹងត្រូវប្រឈមមុខនឹងបញ្ហាធំជាមិនខាន" ។

564556


 


ថ្ងៃអង្គារ, 19 ខែធ្នូ 2023 09:27  BeeTube News