BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

យន្តហោះ​អ៊ីស្រាអែល​វាយប្រហារ​លើព្រំដែន​អេហ្ស៊ីប​ដើម្បីទំលុះ​រនាំងខណ្ឌចែក​​អេហ្ស៊ីប ​និង​ហ្កាហ្សា និងផ្លាស់ប្រជាជនទៅស៊ីណៃ

ថ្ងៃសុក្រ, 15 ខែធ្នូ 2023 11:10  BeeTube News

Untitled design - 2023-12-15T110921.946 (1)

អ៊ីស្រាអែលវាយប្រហារព្រំដែនអេហ្ស៊ីប"ច្រករបៀង Philadelphia" ដើម្បីបំផ្ទុះរនាំងខណ្ឌចែករវាងអេហ្ស៊ីប និងហ្គាហ្សាដើម្បីផ្លាស់ទីលំនៅប្រជាជនពីហ្គាហ្សាទៅកាន់ឧបទ្វីបស៊ីណៃ។ ការវាយប្រហាររបស់អ៊ីស្រាអែលមកលើច្រករបៀង Philadelphia បានកើតឡើងបន្ទាប់ពីមានការអះអាងរបស់អ៊ីស្រាអែលថាគឺមានផ្លូវរូងក្រោមដីផ្សារភ្ជាប់រវាងអេហ្ស៊ីបនិងហ្គាហ្សាដើម្បីទ្រទ្រង់ក្រុមហាម៉ាស! ខណៈ​ដែល​កាសែត New York Times បានបង្ហាញ​ថា រនាំងខណ្ឌចែក​ព្រំដែន​​រវាង​អេហ្ស៊ីប និង​ហ្កាហ្សា​ត្រូវ​បាន​ពង្រឹង​យ៉ាង​ខ្លាំង ហើយ​អ៊ីស្រាអែល​អាច​នឹងធ្វើការ​ទម្លាក់​គ្រាប់បែកលើវា! នេះស្របជាមួយនឹងការដកទ័ពអ៊ីស្រាអែលពីភាគខាងជើងនៃតំបន់ហ្គាហ្សា ការដាក់ពង្រាយប៉ូលិសហាម៉ាស និងការមិនពេញចិត្តកាន់តែខ្លាំងឡើងប្រឆាំងនឹងលោក Netanyahu។ ជាមួយនឹងការចាញ់សង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ការភ័យខ្លាចរបស់អាមេរិកក៏កាន់តែកើនឡើងពីការអូសទាញអេហ្ស៊ីបចូលរួមសង្គ្រាមរបស់លោក Netanyahu ដើម្បីធានាបានការសបញ្ជាក់ពីសមត្ថភាពនយោបាយរបស់លោក Netanyahu! តើ​អ៊ីស្រាអែល​នឹង​ទម្លាក់​គ្រាប់បែក​លើ​រនាំង​ព្រំដែន​រវាង​អេហ្ស៊ីប និង​ហ្គាហ្សាដែររឺទេ?

  1. យន្តហោះ​អ៊ីស្រាអែល​វាយប្រហារ​លើព្រំដែន​អេហ្ស៊ីប​

យោងតាមសារព័ត៌មាន Bhol News ចុះផ្សាយថ្ងៃទី១២ ខែធ្នូបានអោយដឹងថា កង​កម្លាំង​សន្តិសុខ​បាន​ធ្វើ​ការ​វាយ​ប្រហារ​យ៉ាងខុសប្រក្រតីមួយ​មកលើ​ខ្សែជួរផ្ទះ​ដំបូង​គេ​បំផុតនៅក្នុង ទីក្រុង Rafah ដែលស្ថិតនៅទល់​មុខ​នឹងព្រំដែន​អេហ្ស៊ីប និងហ្គាហ្សា។ ការវាយប្រហារនេះត្រូវបានធ្វើឡើងប្រឆាំងនឹងមេបញ្ជាការហាម៉ាសដែលប្រតិបត្តិការផ្លូវរូងក្រោមដីដើម្បីរត់ពន្ធនៅក្រោមច្រករបៀង Philadelphia ដែលឆ្ពោះទៅកាន់ព្រំដែន Rafah របស់អេហ្ស៊ីប។

វាអាចទៅរួចដែលថា ការវាយប្រហារនេះគឺមានទំនាក់ទំនងទៅនឹងការចេញផ្សាយប្រហែលជា 2 សប្តាហ៍មុន ដោយប្រភពបានអោយដឹងថា ក្រុមហាម៉ាសអាចនឹងព្យាយាមរត់ពន្ធចំណាប់ខ្មាំងចេញពីតំបន់ហ្គាហ្សាស្ទ្រីបនេះ ឬថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខ្លួនទៅក្រៅបរទេស។

ជាធម្មតាក្រុមហាម៉ាសប្រើប្រាស់ផ្លូវរូងក្រោមដីទាំងនេះ សម្រាប់តែគោលបំណងយោធាប៉ុណ្ណោះ ដើម្បីរត់ពន្ធអាវុធទំនើបៗតាមផ្លូវមួយនេះ ដែលបញ្ចប់នៅក្នុងតំបន់ស៊ីណៃ រួចឆ្ពោះទៅកាន់តំបន់ហ្គាហ្សា។

ប៉ុន្តែកាលពីពេលថ្មីៗនេះ មានការភ័យខ្លាចថា មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាសនឹងភៀសខ្លួនតាមផ្លូវរូងក្រោមដីក្នុងតំបន់ Rafah ឆ្ពោះទៅកាន់ឧបទ្វីប Sinai រួមជាមួយអ្នកចាប់ពង្រត់ចំណាប់ខ្មាំង ដែលនឹងទៅដល់ប្រទេសណាដែលយល់ព្រមទទួលយកពួកគេ ដូចជាអ៊ីរ៉ង់ យេម៉ែន ឬលីបង់។

AP23308384466367_jf80dw

 

  1. ប្រទេស​ជិតខាងអ៊ីស្រាអែលព្រួយបារម្ភ​ Netanyahu មិនបញ្ឈប់សង្គ្រាម​

យោងតាមសារព័ត៌មាន NBC News ចុះផ្សាយថ្ងៃទី១៤ ខែធ្នូបានអោយដឹងថា នៅពេលដែលកងកម្លាំងអ៊ីស្រាអែលពង្រីកប្រតិបត្តិការជើងគោករបស់ពួកគេនៅភាគខាងត្បូងតំបន់ហ្គាហ្សា ការព្រួយបារម្ភមានការកើនឡើងយ៉ាងខ្លាំងជាអន្តរជាតិដែលថាក្រុមសកម្មជនប្រូកស៊ីរបស់ទីក្រុងតេអេរ៉ង់ទាំងអស់អាចនឹងព្យាយាមពង្រីកសង្រ្គាមមួយនេះទៅជាជម្លោះក្នុងតំបន់។

ឥលូវនេះការព្រួយបារម្ភកំពុងធ្លាក់លើប្រទេសលីបង់ ដោយសារតែអស្ថិរភាពសន្តិសុខនយោបាយរបស់លោក Netanyahu បង្កឡើងពីតំបន់ហ្គាហ្សា អាចនឹងជំរុញអោយលោកធ្វើសង្គ្រាមឆ្លងព្រំដែន ដើម្បីការពារប្រជាប្រិយភាពរបស់លោកនៅក្នុងប្រទេស។ ប្រទេសដែលអាចរីករាលដាលដល់ រួមមានដូចជាប្រទេសលីបង់ ស៊ីរី អ៊ីរ៉ាក់ និងយេម៉ែននេះឯង ហើយថែមទាំងអាចបំផ្លាញដល់ទ្រព្យសម្បត្តិកងទ័ពជើងទឹកអាមេរិកនៅក្នុងសមុទ្រមេឌីទែរ៉ាណេផងដែរ។

1702598752727_nn_ren_war_to_last_months_gaza_crisis_231214_1920x1080-nb5xx8

 

  1. ជនមិនស្គាល់អត្តសញ្ញាណវាយប្រហារកប៉ាល់នៅជិត Bosaso ប្រទេសសូម៉ាលី

យោងតាមសារព័ត៌មាន Watanserb ចុះផ្សាយថ្ងៃទី១៤ ខែធ្នូបានអោយដឹងថា ប្រតិបត្តិការពាណិជ្ជកម្មតាមដែនសមុទ្ររបស់អង់គ្លេស (BMTO) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានទទួលការហៅអំពាវនាវពីកប៉ាល់មួយដែលត្រូវបានរាយការណ៍ថារងការវាយប្រហារដោយបុគ្គលមិនស្គាល់អត្តសញ្ញាណនៅភាគខាងកើតនៃទីក្រុង Bosaso ក្នុងប្រទេសសូម៉ាលី។

ប្រភពបានអោយដឹងថា ពួកគេត្រូវបានហៅអំពាវនាវតាមរយៈបណ្តាញប្រេកង់ខ្ពស់ (VHF) ពីកប៉ាល់នោះដែលត្រូវបានរាយការណ៍ថាមានមនុស្សមិនស្គាល់អត្តសញ្ញាណមួយចំនួនបានឡើងជិះនៅរយៈចម្ងាយប្រហែល 700 ម៉ាយពីភាគខាងកើតនៃទីក្រុង Bosaso ប្រទេសសូម៉ាលី។

ខណៈពេលដែលមិនមានព័ត៌មានបន្ថែមអំពីឧបទ្ទវហេតុ ឬហេតុផលសម្រាប់ការស្ទាក់ផ្លូវរបស់កប៉ាល់នោះ ប៉ុន្តែត្រូវបានកត់សម្គាល់ថាថ្មីៗនេះ សមុទ្រអារ៉ាប់សង្កេតឃើញថាមានភាពតានតឹងកាន់តែខ្លាំងឡើងចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនៅតំបន់ហ្គាហ្សា។

Ship-Kidnapping-Near-Somalia-Illustrative-Image


 


ថ្ងៃសុក្រ, 15 ខែធ្នូ 2023 11:10  BeeTube News