BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ជប៉ុនផ្តល់ថវិកា៣០ម៉ឺន​ដុល្លារ ដើម្បីជួយអភិរក្សតំបន់រមណីយដ្ឋានសំបូរព្រៃគុក ​

ថ្ងៃអង្គារ, 12 ខែធ្នូ 2023 16:02  មានជ័យ

5646565656556545445 (5) - choek sopon (1)

គម្រោងជំនួយថ្មីមួយ ដែលមាន​ទឹកប្រាក់ប្រមាណ​៣សែន​ដុល្លារអាមេរិក ត្រូវ​បានរាជ​រដ្ឋាភិ​បាល​​ជប៉ុន បាន​ផ្តល់ជូនកម្ពុជា ​សម្រាប់​ការងារ​ជួស​ជុលឡើងវិញ ក៏ដូចជាការ​អភិវឌ្ឍធនធាន​មនុស្ស លើតំបន់រមណីយ​ដ្ឋាន​សំបូរ​ព្រៃគុក ដែល​មាន​​ឈ្មោះ​ថា “គម្រោងអភិវឌ្ឍន៍ធន​ធាន​មនុស្ស​ក្នុងការថែរក្សា និងជួសជុលតំបន់​រមណីយ​ដ្ឋានសំបូរព្រៃគុក”។ នេះបើតាមសេចក្តី​​ប្រ​កាសព័ត៌មានរួមពី​ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងក្រសួងវប្បធម៌ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣​នេះ។

ស្ថាប័នទាំងពីនេះ បានបញ្ជាក់យ៉ាងនេះថា ​​រដ្ឋាភិបាលជប៉ុន បាន​សម្រេចផ្ដល់គម្រោងជំនួយថ្មី ដែល​មាន​​ទឹកប្រាក់ស្មើនឹង​៣០ម៉ឺន​ដុល្លាសហរដ្ឋអាមេរិក សម្រាប់ការងារ​ជួសជុលឡើងវិញ ក៏ដូច​ជា​ការអភិវឌ្ឍធនធានមនុស្ស លើតំបន់រមណីយដ្ឋានសំបូរព្រៃគុក ដែលមានឈ្មោះថា “គម្រោងអភិវឌ្ឍន៍ធនធានមនុស្សក្នុងការថែរក្សា និងជួសជុ​លតំបន់រមណីយដ្ឋាន​សំបូរ​ព្រៃគុក”។

5646565656556545445 (3) - choek sopon

គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយលើសកម្មភាពនានាក្នុងការថែរក្សា និងជួស​ជុល​​តំបន់ រមណីយដ្ឋានសំបូរព្រៃគុក ក្នុង​រូបភាព​ចម្បងតាមរយៈគម្រោងមូលនិធិដៃគូ ដោយ​មាន​​ទឹក​ប្រាក់​សរុបចំនួន​៦៣៨ ៩៦៧ដុល្លាសហរដ្ឋអាមេរិក។ បើនិយាយឱ្យលម្អិត រដ្ឋាភិបាល​ជប៉ុនបាន​ជួយ​លើសម្ភារៈ និងឧបករណ៍ ដេញថ្លៃនានា សម្រាប់ប្រើប្រាស់​លើការងារ​ជួស​ជុល​ឡើងវិញ​ ដែលមានរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០០៩ ដល់ ឆ្នាំ២០១២។

ចាប់ពី​ឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ រដ្ឋាភិបាលជប៉ុន បាននិងកំពុងសាងសង់អគា​របណ្តុះ​បណ្តា​ល និងផ្តល់សម្ភារៈ និងឧបករណ៍មួយចំនួនសម្រាប់កា​រងារជួសជុលអភិរក្ស​នៅរមណីយដ្ឋាន​សំបូរព្រៃគុក។ ហើយជឿជាក់ថា តាមរយៈគម្រោងដែលបានរៀបរាប់ទាំងនេះ ព្រមទាំង​គម្រោង​ជំនួយថ្មី នឹងជួយផ្តល់សមត្ថភាពដល់​សិស្ស និងអ្នកជំនាញវ័យក្មេងកម្ពុជា បានរៀន​ជំនាញ​វិជ្ជាជីវៈ កម្រិតខ្ពស់ ព្រមទាំងទទួលបានចំណេះដឹងតាមរ​យៈកម្មវិធីកសាងសមត្ថភាព និង​ការបណ្តុះបណ្តាលការងារដោយការអនុវត្តជាក់ស្តែង។

5646565656556545445 (4) - choek sopon

​ស្ថានទូជប៉ុនសង្ឃឹមថា គម្រោងជំនួយថ្មីនេះ នឹងរួមចំណែកដល់​ការអនុវត្តប្រកប​ដោយ​ប្រសិទ្ធិ​ភាព និងរលូន ក្នុងការងារថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក។

គួររំលឹកថា ប្រាសាទសំបូរព្រៃគុក ​ត្រូវបាន​ដាក់បញ្ចូល​ជាសម្បត្តិបេតិកភណ្ឌពិភពលោក​ នៅថ្ងៃទី​០៨ ខែកក្តដា ឆ្នាំ២០១៧​ នៅទីក្រុង​ក្រាស្កូវ ប្រទេសប៉ូឡូញ។

5646565656556545445 (6) - choek sopon

ប្រាសាទសំបូរព្រៃគុក គឺជាអតីតរាជធានីខ្មែរ ឥសានបុរៈ ដ៏ល្បីរន្ទឺនាសតវត្សទី៧ យកតាម​ព្រះនាម ព្រះបាទឥសានវរ្ម័នទី១ ជារាជធានី​នៃ​អាណាចក្រ​ចេនឡា​ ដែលមាន​លក្ខណៈ​ពិសេស​​ជាច្រើន ខុស​ប្លែ​ក​ពី​ប្រាសាទ​នា​នា។ បើមើលលើតួប្រាសាទ​ ភាគ​ច្រើន​កសាង​អំពី​ឥដ្ឋ និង​​មាន​តួ​រហូត​ទៅ​ដល់​៨​ជ្រុង ​ឯគំរូ​ស្ថាបត្យកម្ម ចម្លាក់​តុប​តែង​លម្អ​លើ​ជញ្ជាំង និង​ផ្តែរ​ទ្វារ ​ជា​ប្រភព​ព័ត៌មាន​ដ៏​សំបូរ​បែប​ពី​គំនិត និង​ជំនឿ​នៃ​ការ​ប្រណិប័តន៍​សាសនា​នា​សម័យ​ចេន​ឡា​។

ក្រុម​ប្រាសាទ​សំបូរព្រៃគុក បានក្លាយទៅជាស្ថានីយបុរាណសម័យចេនឡាដ៏សំខាន់ ដែល​បន្សល់​ទុកមក​ទល់នឹងសព្វថ្ងៃ បង្ហាញអំពីអរិយធម៌នៃអាណាចក្រមួយនេះ​៕

 


ថ្ងៃអង្គារ, 12 ខែធ្នូ 2023 16:02  មានជ័យ