BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជា-វៀតណាម ចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន​៣ ក្នុងដំណើទស្សន​កិច្ច របស់​សម្ដេចធិបតី ហ៊ុន ម៉ាណែត​

ថ្ងៃចន្ទ, 11 ខែធ្នូ 2023 15:32  មានជ័យ

2photo_2023-12-11_12-10-27 (1) - choek sopon (1)

​ឯកសារកិច្ចសហប្រតិបត្តិការចំនួន​៣​ ត្រូវបាន​​ចុះហត្ថលេខា​នៅថ្ងៃទី១១ ខែធ្នូ នេះ ក្រោមអធិ​ប​តី​ភាព​​សម្ដេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង​លោក ផាម មិញជិញ (PHAM Minh Chinh) ​នាយករដ្ឋមន្ត្រីវៀតណាម ​​ក្នុងទៅបំពេញទស្សនកិច្ច​​រយៈពេល​២ថ្ងៃនៅ​វៀតណាម​ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២៣។

2photo_2023-12-11_12-10-27 (2) - choek sopon

ឯកសារកិច្ចសហប្រតិបត្តិការទាំង ៣នោះ រួមមាន៖ ១. ​​អនុស្សរណៈនៃការ យោគយល់គ្នា​ស្តីពី​កិ​ច្ចសហប្រតិបត្តិការ លើវិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ រវាងក្រសួងឧស្សា​ហ​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាវៀតណាម។ ២- អនុស្សរណៈនៃការ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនង អន្តរជាតិ និងបណ្ឌិត្យសភាការទូតវៀតណាម។ ៣- អនុស្សរណៈនៃការ​យោគ​យល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម​វៀតណាម។​

2photo_2023-12-11_12-10-27 (3) - choek sopon

គួររំលឹកថា សម្តេច​ធិបតី ហ៊ុន ម៉ាណែត បាន​អញ្ជើញចាកចេញពីកម្ពុជា​កាលពីព្រឹក​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ​២០២៣ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​វៀតណាម​​ តាម​ការ​អញ្ជើញ​របស់​លោក ​PHAM Minh Chinh​ នាយករដ្ឋមន្ត្រីវៀតណាម។

2photo_2023-12-11_12-10-27 (4) - choek sopon

​តាមក្រសួងការបរទេស បានឱ្យដឹង​ថា ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រី ផាម មិញ ជិញ នឹងជួបប្រជុំទ្វេភាគី ក្នុង​គោល​បំណង​បន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន​រួមមាន អប់រំ ពាណិជ្ជ​កម្ម វិនិយោគ ការតភ្ជាប់ ទេសចរណ៍ វប្បធម៌ សន្តិសុខ ការពារជាតិ និងកិច្ច​ការ​ព្រំដែន ជាដើម។

2photo_2023-12-11_12-10-27 (5) - choek sopon

បញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម ក៏នឹងត្រូវ​លើក​យក​មក​ពិភាក្សា​ផងដែរ។ នាយករដ្ឋមន្ត្រីទាំងពីរ នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើ​ឯកសារកិច្ចព្រម​ព្រៀងមួយចំនួន និងធ្វើជាសហអធិបតីក្នុងវេទិកាកម្ពុជា-វៀតណាម ស្ដីពីការ​ជំរុញពាណិជ្ជកម្ម និង​វិនិយោគ។

2photo_2023-12-11_12-10-27 (6) - choek sopon

សម្ដេចធិបតី នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ លោក ង្វៀន ហ្វ៊ួ​ចុង (NGUYEN Phu Trong) អគ្គលេខាធិការនៃគណៈកម្មាធិការម​ជ្ឈិមបក្សកុម្មុយ​នីស្តវៀត​ណាម លោក វ៉ វ៉ាន់ធឿង (VO Van Thuong) ប្រធានរដ្ឋវៀតណាម និងលោក រឿង ឌិញហ្វេ (VUONG Dinh Hue) ប្រធានរដ្ឋសភាវៀតណាម សម្ដេចធិបតី ក៏នឹងអនុញ្ញាតឱ្យលោកស្រី ង្វៀន ធីថាញ់ (NGUYEN Thi Thanh) ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ព្រមទាំង​ថ្នាក់ដឹកនាំសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។

2photo_2023-12-11_12-10-27 (7) - choek sopon

សម្ដេចធិបតី នឹងថ្លែងសុន្ទរកថាគន្លឹះ ស្តីពីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច របស់រាជ​រដ្ឋាភិ​បាលកម្ពុជា និងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម នៅសាកលវិទ្យាល័យពា​ណិ​ជ្ជ​កម្មអន្ដរជាតិ នៅទីក្រុង​ហាណូយ។

ក្រសួងការបរទេសអះអាងថា ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ទៅកាន់ប្រទេស​វៀត​ណាមនាពេលនេះ នឹងបង្ហាញ​ពីការធ្វើ​ឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដ៏យូរអង្វែង ឈរលើស្មារតី ​ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិប​ត្តិការគ្រប់ជ្រុង​ជ្រោយ និងស្ថិរភាពយូរ​អង្វែង​រវាងកម្ពុជា និងវៀតណាម ដើម្បីផលប្រយោជន៍ទៅវិញទៅ​មក​សម្រាប់ប្រជាជននៃប្រជាជាតិទាំងពីរ៕​

 


ថ្ងៃចន្ទ, 11 ខែធ្នូ 2023 15:32  មានជ័យ