BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រទេសដែលគ្របដណ្តប់ដោយផ្ទាំងទឹកកកច្រើនជាងគេបំផុត

ថ្ងៃសុក្រ, 08 ខែធ្នូ 2023 10:46  BeeTube News

_129182516_gettyimages-1363402428-1

ប្រទេស Greenland គឺជាកោះមួយដែលធំជាងគេបង្អស់នៅលើពិភពលោក។ ប្រមាណជា៨០%នៃផ្ទៃក្រឡាសរុបរបស់វាត្រូវបានគ្រប់ដណ្តប់ដោយផ្ទាំងទឹកកកទាំងស្រុង ដែលមានប្រមាណជា 1,752,390គីឡូម៉ែត្រការ៉េ ធំជាងគេបំផុតនៅលើពិភពលោក។ 

greenland-wonders-qaleraliq-1

ចំណែកផ្ទៃក្រឡាដែលគ្មានផ្ទាំងទឹកកកគឺមានទំហំធំប្រហែលនឹងប្រទេសស៊ុយអែតដែរ ប៉ុន្តែមានត្រឹមតែផ្ទៃក្រឡាតូចប៉ុណ្ណោះដែលអាចដាំដុះដំណាំបាន។ Greenland មានទីតាំងស្ថិតនៅក្នុងចក្រភពដាណឺម៉ាកនៃទ្វីបអាមេរិកខាងជើង ប៉ុន្តែបើតាមទីតាំងភូមិសាស្រ្តប្រទេសនេះគឺជាផ្នែកនៃទ្វីបអឺរ៉ុបនោះទេ។ ប្រទេស Greenland មានប្រជាជនរស់នៅចាប់តាំងពី5000ឆ្នាំមុនមកម្ល៉េះ និងមកទល់ពេលនេះបានស្វ័យគ្រប់គ្រងដោយខ្លួនឯងថ្វីត្បិតតែជាផ្នែកមួយរបស់ចក្រភពដាណឺម៉ាកក៏ពិតមែន។

bWVkaWEvaW1hZ2VzLzJmOTJiNjNiN2E4MmE5YTgwYmU2ZmM1OWI2NzhhOTViLmpwZw==

កាលពីប្រមាណជា2.5លានឆ្នាំមុន ប្រទេស Greenland ពិតជាគ្របដណ្តប់ដោយវាលពណ៌បៃតងពិតដូចជាឈ្មោះរបស់វាយ៉ាងដូច្នោះឯង ប៉ុន្តែដោយសារតែការថយចុះនៃកំរិតឧស្ម័នកាបូនិចនៅក្នុងស្រទាប់បរិយាកាស ទើបធ្វើអោយប្រទេសមានអាកាសធាតុចុះត្រជាក់មកទល់ពេលនេះ និងបង្កើ់តបានជាផ្ទាំងទឹកកកក្រាស់ៗដែលមានកំរាសប្រហែលជា២ម៉ាយ។

1200x780

ម្យ៉ាងទៀតប្រទេស Greenland មានទីតាំងស្ថិតនៅក្នុងតំបន់ប៉ូលខាងជើង ដែលមានសីតុណ្ហភាពទាបទើបធ្វើអោយនៅរដូវរងារធ្លាក់ចុះនៅប្រមាណជា -50 អង្សា និងសីតុណ្ហភាពនៅរដូវក្តៅគឺប្រមាណជា 10 ទៅ 15 អង្សា។ ប៉ុន្តែដោយសារតែទំហំធំរបស់វា ម្ល៉ោះហើយស៊ីណ្ហភាពអាចមានកំរិតខុសៗគ្នាទៅតាមទីកន្លែងនីមួយៗនៅក្នុងប្រទេស។

bWVkaWEvaW1hZ2VzLzI5NmVlZDg0YjgyMzEzNTkxOTQ0MGVhYWMzYTM3YTcxLmpwZw==

ប្រទេស Greenland មានប្រជាជនប្រមាណជា 56,600 នាក់ដែលក្នុងនោះមានប្រជាជនប្រមាណជា 19,600 នាក់រស់នៅក្នុងរដ្ឋធានី Nuuk នៃប្រទេសនេះ។ សេដ្ឋកិច្ចនៃប្រទេសនេះគឺពឹងផ្អែកមួយផ្នែកធំលើការប្រមាញ់ និងនេសាទ ខណៈដែលប្រភពចំណូលមួយផ្នែកទៀតគឺបានមកពីវិស័យទេសចរណ៍។ 


ថ្ងៃសុក្រ, 08 ខែធ្នូ 2023 10:46  BeeTube News