ទីស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពនិងបញ្ហាប្រឈមនៃការដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) និងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំនិងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ដោយមានការអញ្ជើញចូលរួមពីប្រធាននាយកដ្ឋានមុខងារនិងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល តំណាងក្រុមហ៊ុន ឃេស អ៉ីននើវេសិន ប្រធានអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។