BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្ក​ជន់លិច​ផ្លូវរូងក្រោមដី​របស់​ក្រុម​ហាម៉ាស​ដោយប្រើបំពង់បង្ហូរទឹកសមុទ្រ ហើយ​អាមេរិក​បដិសេធ​មិន​ឆ្លើយតប​នឹង​ក្រុម​ទាហាន​យេម៉ែន និង​​ហាម៉ាស​នៅ​លីបង់

ថ្ងៃពុធ, 06 ខែធ្នូ 2023 11:23  BeeTube News

Untitled design - 2023-12-06T112038.827 (1)

អ៊ីស្រាអែលចាប់ផ្តើមធ្វើអោយជន់លិចផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាសនៅភាគខាងជើងហ្គាហ្សាជាមួយនឹងទឹកសមុទ្រមេឌីទែរ៉ាណេដែលធ្វើអោយអាមេរិកមានការសង្ស័យឡើងពីលទ្ធភាពអាចបង្កគ្រោះមហន្តរាយដល់បរិស្ថានធ្ងន់ធ្ងរ។ ជាមួយនឹងក្រុមហាម៉ាសបានប្រកាសឡើងពីការបង្កើត"ក្រុមសកម្មជន Al-Aqsa Flood" នៅក្នុងប្រទេសលីបង់ ទីតាំងជួរមុខភាគខាងជើងអាចនឹងត្រូវបើកចំហសម្រាប់អ៊ីស្រាអែលនៅក្នុងខណៈការរំខានពីលីបង់យ៉ាងធ្ងន់ធ្ងរ ស្របពេលជាមួយនឹងបញ្ហាខ្លះៗរបស់មន្ទីរបញ្ចកោណបរាជ័យក្នុងការឆ្លើយតបទៅនឹងប្រទេសយេម៉ែន និងការវាយប្រហារកាន់តែខ្លាំងឡើងលើតំបន់ Khan Yunis ជាមួយនឹងការលុកលុយរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាភាគខាងត្បូង ហើយលោកពូទីនគ្រោងនឹងធ្វើដំណើរទស្សនកិច្ចនៅកាន់អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមសម្រាប់ការសម្របសម្រួល បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ីរ៉ង់ទៅកាន់ទីក្រុងមូស្គូ! តើ​សង្គ្រាម​ក្នុង​តំបន់​នឹងអាច​ផ្ទុះ​ឡើង​ដោយ​សារ​តែ​សង្រ្គាម​នៅ​ហ្គាហ្សា​ដែររឺទេ?

  1. អ៊ីស្រាអែលបង្ក​ជន់លិច​ផ្លូវរូងក្រោមដី​​ក្រុម​ហាម៉ាស​ដោយទឹកសមុទ្រ

យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី០៤ ខែធ្នូបានអោយដឹងថា អ៊ីស្រាអែលបានប្រមូលផ្តុំប្រព័ន្ធបូមដ៏ធំដែលអាចប្រើប្រាស់ដើម្បីបង្កជន់លិចក្នុងបណ្តាញផ្លូវរូងក្រោមដីដ៏ធំរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសបាននៅពីក្រោមតំបន់ហ្គាហ្សាស្ទ្រីបនោះជាមួយនឹងទឹកសមុទ្រ ដែលជាយុទ្ធសាស្ត្រអាចបំផ្លាញផ្លូវរូងក្រោមដី និងបង្ខំយុទ្ធជនដែលលាក់ខ្លួននៅទីនោះអោយចេញមកបាន ប៉ុន្តែវានឹងបង្កហនិភ័យដល់ការផ្គត់ផ្គង់ទឹកប្រើប្រាស់ជារួមនៅក្នុងតំបន់ហ្គាហ្សា នេះបើតាមមន្រ្តីអាមេរិកលើកឡើង។

កងកម្លាំងការពារអ៊ីស្រាអែលបានបញ្ចប់ការប្រមូលផ្តុំម៉ាស៊ីនបូមទឹកសមុទ្រដ៏ធំដែលមានចម្ងាយប្រហែលជាមួយម៉ាយពីភាគខាងជើងនៃជំរុំជនភៀសខ្លួន Al-Shati នៅពាក់កណ្តាលខែមុននេះ។ យ៉ាងហោចណាស់រៀងរាល់ម៉ាស៊ីនបួមទឹកទាំង៥គ្រឿង មានម៉ាស៊ីនបូមទឹកមួយដែលអាចនាំយកទឹកពីសមុទ្រមេឌីទែរ៉ាណេ និងបញ្ជូនទឹករាប់ពាន់ម៉ែត្រគូបក្នុងមួយម៉ោងចូលទៅក្នុងផ្លូវរូងក្រោមដីបាន ដែលអាចនឹងបង្កជន់លិចខាងក្នុងនោះត្រឹមរយៈពេលប៉ុន្មានសប្តាហ៍។

im-895423

 

  1. អាមេរិក​បដិសេធ​មិន​ឆ្លើយតប​នឹង​ក្រុម​ទាហាន​យេម៉ែន និង​​ហាម៉ាស​នៅ​លីបង់

យោងតាមសារព័ត៌មាន Politico ​​​ចុះផ្សាយថ្ងៃទី០៤ ខែធ្នូបានអោយដឹងថា ការប្រយុទ្ធគ្នារយៈពេលជាច្រើនម៉ោងដែលពាក់ព័ន្ធនឹងនាវាពាណិជ្ជកម្មអាមេរិកនៅសមុទ្រក្រហមកាលពីចុងសប្តាហ៍នេះ បានធ្វើឱ្យមន្ត្រីអាមេរិកមួយចំនួនមានការព្រួយបារម្ភថារដ្ឋបាលលោក Biden កំពុងតែមើលស្រាលចំពោះការគំរាមកំហែងដ៏ធំមកលើកងកម្លាំងអាមេរិកនេះ។

កាលពីសប្តាហ៍មុន នាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិកមួយគ្រឿងបានព្យាយាមឆ្លើយតបចូលទៅជួយសង្គ្រោះនាវាពាណិជ្ជកម្មចំនួនបីគ្រឿងនៅដាច់ដោយឡែកពីគ្នាកាលពីថ្ងៃអាទិត្យមុន ខណៈដែលក្រុមឧទ្ទាម Houthi នៃប្រទេសយេម៉ែនបានធ្វើការបាញ់មីស៊ីល និងដ្រូនមកលើពួក​​​វាទាំងនោះ។ នាវា USS Carney របស់អាមេរិកបានបាញ់ទម្លាក់ដ្រូនអស់ចំនួនបីគ្រឿងនៅខណៈនោះ។

អ្នកនាំពាក្យក្រសួងការពារជាតិ និងមន្ត្រីរដ្ឋបាលកំពូល រួមទាំងទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan បាននិយាយថា សហរដ្ឋអាមេរិក "មិនអាចវាយតម្លៃ" បានទេថា នាវា Carney ពិតជាគោលដៅនៃការវាយប្រហារនោះ។ ខណៈមន្ត្រីបួននាក់ផ្សេងទៀតបានលើកឡើងថាកងកម្លាំងជើងទឹករបស់សហរដ្ឋអាមេរិកពិតជាកំពុងស្ថិតនៅក្រោមការគំរាមកំហែងយ៉ាងច្បាស់នៅសមុទ្រក្រហម និងឈូងសមុទ្រពែក្ស។

download (20)-1

 

  1. ពូទីនធ្វើដំណើរទៅកាន់អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមនៅថ្ងៃពុធ

យោងតាមសារព័ត៌មាន The New York Times ចុះផ្សាយថ្ងៃទី០៥ ខែធ្នូបានអោយដឹងដឹងថា វិមានក្រឹមឡាំងបានប្រកាសថា លោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន នឹងធ្វើដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់មជ្ឈិមបូព៌ានៅថ្ងៃពុធ ដោយនិយាយថា លោកនឹងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី បញ្ហាប្រេង និងកិច្ចការអន្តរជាតិនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម។

ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ជា​ផ្នែក​មួយ​នៃស៊េរី​កិច្ច​ប្រជុំ​ការទូត​​ដែល​មេដឹកនាំ​រុស្ស៊ី​នឹង​ធ្វើ​ឡើងនៅក្នុង​សប្តាហ៍​នេះ។ ដោយនៅថ្ងៃព្រហស្បតិ៍លោកពូទីននឹងធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីលោក Ebrahim Raisi នៃប្រទេសអ៊ីរ៉ង់នៅទីក្រុងម៉ូស្កូផងដែរ ដែលលោកជាតួអង្គមេដឹកនាំសំខាន់មួយទៀតនៅក្នុងតំបន់។

លោក ពូទីន ដែលមិនបានធ្វើដំណើរចេញឆ្ងាយក្រៅពីប្រទេសចិន អ៊ីរ៉ង់ និងអតីតរដ្ឋសហភាពសូវៀត ចាប់តាំងពីដំណើរការលុកលុយលើប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ 2022 កន្លងទៅនេះ បានធ្វើទស្សនកិច្ចនៅអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីតនៅថ្ងៃពុធនេះ។

df9ec49851e825d5de6481d36bf0fdd61959f6c4


 


ថ្ងៃពុធ, 06 ខែធ្នូ 2023 11:23  BeeTube News