អេហ្ស៊ីបគំរាមអ៊ីស្រាអែលថានឹងនាំយកជំនួយចូលតំបន់ហ្កាហ្សាជាឯកតោភាគីដោយគ្មានការអនុញ្ញាតពីអ៊ីស្រាអែលនេះបើតាមលោក Yedioth Ahronoth! ការនាំយកជំនួយទៅកាន់តំបន់ហ្គាហ្សាដោយកងកម្លាំងអេហ្ស៊ីប គឺជាការកើនឡើងភាពគ្រោះថ្នាក់របស់អេហ្ស៊ីប បន្ទាប់ពីរដ្ឋបាលលោក Biden បរាជ័យក្នុងការដាក់សម្ពាធលើអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាភាគខាងត្បូង។ អ៊ីស្រាអែលកំពុងរៀបចំដើម្បីវាយលុកតំបន់ហ្គាហ្សាភាគខាងត្បូង ដោយបង្កើនការវាយប្រហារតាមអាកាសដែលនឹងសម្រេចបាននូវគោលដៅរបស់អ៊ីស្រាអែលក្នុងការផ្លាស់ទីប្រជាជនហ្គាហ្សាកាត់តាមព្រំដែនអេហ្ស៊ីបទៅឧបទ្វីបស៊ីណៃ! តើលោក Netanyahu នឹងប្រថុយចូលរួមក្នុងសង្រ្គាមប្រឆាំងនឹងអេហ្ស៊ីបដែររឺទេ?
-
អេហ្ស៊ីបគំរាមនាំយកជំនួយចូលតំបន់ហ្កាហ្សាជាឯកតោភាគី
យោងតាមសារព័ត៌មាន Ynet ចុះផ្សាយថ្ងៃទី០២ ខែធ្នូបានអោយដឹងថា អេហ្ស៊ីបកំពុងពិចារណាប្រើវិធីឡានដឹកជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ Gaza Strip ដោយឆ្លងកាត់ច្រកព្រំដែន Rafah ដោយមិនចាំបាច់ឆ្លងកាត់ច្រកព្រំដែន Nitsana ជាមុនដែលមានការត្រួតពិនិត្យ និងចុះអង្កេតរបស់អ៊ីស្រាអែល។ នេះជាអ្វីដែលកាសែតប្រទេសកាតា "Al-Arabi Al-Jadid" បានរាយការណ៍ឡើងកាលពីថ្ងៃសៅរ៍។
យោងតាមប្រភព អេហ្ស៊ីបកំពុងពិចារណារឿងនេះ"ដោយសារតែអ៊ីស្រាអែលបានបង្កើតការរំខានជាច្រើនដល់ការនាំចូលជំនួយទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប"។ លោកបានបន្ថែមថា "ចាប់តាំងពីថ្ងៃព្រហស្បតិ៍មក ឡានដឹកជំនួយជាច្រើនត្រូវបានពន្យារពេលនៅច្រកព្រំដែន Nitsana ក្រោមលេសថាស្ថិតក្នុង "ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង" ដែលបង្កអោយជំនួយមិនបានចូលទៅដល់តំបន់ហ្គាហ្សាស្រ្ទីបពេញមួយថ្ងៃចាប់តាំងពីថ្ងៃនៃបទឈប់បាញ់មក។
-
អ៊ីស្រាអែលរៀបចំការវាយលុកតំបន់ហ្គាហ្សាភាគខាងត្បូង
យោងតាមសារព័ត៌មាន The Guardian ចុះផ្សាយថ្ងៃទី០១ ខែធ្នូបានអោយដឹងថា អ៊ីស្រាអែលបានផ្តល់សញ្ញាថាខ្លួនកំពុងត្រៀមបើកការវាយលុកនៅភាគខាងត្បូងតំបន់ហ្គាហ្សាជាការកើនឡើងនៃសង្រ្គាមដ៏គួរឲ្យកត់សម្គាល់មួយ ខណៈដែលពួកគេបានវាយប្រហារមកលើតំបន់នេះកាលពីថ្ងៃសុក្របន្ទាប់ពីបទឈប់បាញ់រយៈពេលប្រាំពីរថ្ងៃត្រូវបានបញ្ចប់ ដែលបានបណ្តាលឲ្យប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៧៨ នាក់បានស្លាប់។
យោធារបស់ប្រទេសនេះបានទម្លាក់ខិត្តប័ណ្ណនៅក្នុងផ្នែកខ្លះនៃតំបន់ Khan Younis ដែលជាកន្លែងដែលអ៊ីស្រាអែលជឿជាក់ថាការដឹកនាំរបស់ក្រុមហាម៉ាសមានមូលដ្ឋាននៅទីនេះ ដោយបានព្រមានពលរដ្ឋឱ្យជម្លៀសចេញពីភាគខាងត្បូងទៅកាន់ច្រកព្រំដែន Rafah ដែលបានបណ្តាលអោយក្រុមមនុស្សធម៌និយាយថាប្រជាជនប៉ាឡេស្ទីនស្ទើរតែប្រថុយនឹងការបង្ខំឱ្យចាកចេញទាំងស្រុងពីទឹកដីមួយនេះ។
លោក Netanyahu បាននិយាយពីឆន្ទៈរបស់លោកថា"យើងបន្តប្រយុទ្ធដោយអស់ពីសមត្ថភាពរបស់យើងរហូតទាល់តែយើងបានសម្រេចនូវគោលដៅទាំងអស់របស់យើង៖ នោះគឺការវិលត្រឡប់នៃចំណាប់ខ្មាំងរបស់យើងទាំងអស់ ការលុបបំបាត់ក្រុមហាម៉ាស និងការសន្យាថាតំបន់ហ្គាហ្សានឹងមិនក្លាយជាការគំរាមកំហែងដល់អ៊ីស្រាអែលទៀតនោះទេ" ។
-
អ៊ីស្រាអែលប្រាប់រដ្ឋអារ៉ាប់ថាខ្លួនចង់បានតំបន់ខណ្ឌចែកក្រោយសង្គ្រាមហ្គាហ្សា
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី០២ ខែធ្នូបានអោយដឹងថា ប្រភពពីប្រទេសអេហ្ស៊ីប និងក្នុងតំបន់បាននិយាយថា អ៊ីស្រាអែលបានជូនដំណឹងដល់រដ្ឋអារ៉ាប់មួយចំនួនថា ខ្លួនចង់ដកយកតំបន់ខណ្ឌចែកមួយនៅលើផ្នែកខាងរបស់ប៉ាឡេស្ទីននៃព្រំដែនហ្គាហ្សា ដើម្បីការពារពីការវាយប្រហារនាពេលខាងមុខ ដែលនេះគឺជាផ្នែកមួយនៃសំណើសម្រាប់តំបន់នេះបន្ទាប់ពីសង្គ្រាមត្រូវបានបញ្ចប់។
យោងតាមប្រភព អ៊ីស្រាអែលបានបញ្ជូនដំណឹងនេះទៅកាន់ប្រទេសជិតខាងរបស់ខ្លួន ដូចជាអេហ្ស៊ីប និងហ្ស៊កដានី រួមជាមួយនឹងប្រទេសអារ៉ាប់រួម ដែលបានផ្សះផ្សារទំនាក់ទំនងឡើងវិញជាមួយអ៊ីស្រាអែលនៅឆ្នាំ2020 និងប្រទេសអារ៉ាប៊ីសាអូឌីត ដែលមិនមានទំនាក់ទំនងជាមួយអ៊ីស្រាអែល និងប្រទេសទួរគីដែលមិនមែនអារ៉ាប់ក៏ត្រូវបានរាយការណ៍ប្រាប់ផងដែរ។
លោក Ophir Falk ទីប្រឹក្សាគោលនយោបាយការបរទេសរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្រាប់រ៉យទ័រថា "ផែនការនេះគឺលម្អិតជាងនោះ។ វាផ្អែកលើដំណើរការបីដំណាក់នៅក្នុងថ្ងៃបន្ទាប់ពីក្រុមហាម៉ាស" ។
ដោយគូសបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលអ៊ីស្រាអែល លោកបាននិយាយថា ទាំងបីដំណាក់នេះពាក់ព័ន្ធនឹងការបំផ្លាញក្រុមហាម៉ាស ការបោសសម្អាតយោធានៃតំបន់ហ្កាហ្សា និងការរំដោះតំបន់នេះ។
លោកបានបន្តថា៖ «តំបន់ខណ្ឌចែកអាចជាផ្នែកមួយនៃដំណើរការបោសសំអាត។