BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

​​កម្ពុជា​សម្រេច​បញ្ឈប់​គម្រោង​រោងចក្រផលិតថាពល​អគ្គិសនី ដើរ​ដោយ​ថាមពលធ្យូងថ្ម ដើម្បី​លើក​កម្ពស់​ការប្រែប្រួលអាកាសធាតុ​

ថ្ងៃព្រហស្បតិ៍, 30 ខែវិច្ឆិកា 2023 15:30  BeeTube News

HMphoto_2023-11-30_10-42-22 (1) - choek sopon (1)

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  បាន​សម្រេច​បញ្ឈប់​រាល់​គម្រោងរោងចក្រផលិតថាពលអគ្គិសនីដើរដោយថាមពលធ្យូងថ្មទាំងអស់ ដើម្បី​ចូលរួម​លើក​កម្ពស់បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដែលជាកង្វល់រួមរបស់ពិភពលោក​ទាំងមូល នេះ​ជាការ​​បញ្ជាក់​នៅក្នុងពិធីបិទស្ទឹង និងបើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ ដែល​ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា នេះ។

HMphoto_2023-11-30_10-42-22 (3) - choek sopon

​សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដើម្បីកសាងថាមពលស្អាត ​កម្ពុជា​សម្រេច​បញ្ឈប់​រាល់គម្រោងស្នើសុំវិនិយោគលើការអភិវឌ្ឍរោងចក្រផលិតអគ្គិសនីផលិតដោយធ្យូងថ្ម និង​ពិនិត្យ​លទ្ធភាពដាក់ឱ្យរោងចក្រផលិតអគ្គិសនីផលិតដោយធ្យូងថ្ម ដែលមានស្រាប់​ បញ្ឈប់​ដំណើរ​ការលើអាជីវកម្មមុនការកំណត់របស់ខ្លួន។ បន្ថែមពីលើ​នេះ ​សម្តេច​បានឱ្យក្រសួងរ៉ែ និង​ថាមពល ពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគ ពិនិត្យលទ្ធភាព​ប្តូរគម្រោង​វិនិយោគ​ផលិត​អគ្គិសនី​ដុតធ្យូងថ្មនេះ ទៅជាគម្រោងផលិតអគ្គិសនី​ដុត​ឧស្ម័ន LNG ដែល​បំភាយឧស្ម័ន​កាបូន​តិចតួចវិញ។​

HMphoto_2023-11-30_10-42-22 (4) - choek sopon

បើតាម​សម្តេច​នាយករដ្ឋមន្ត្រី​ ការសម្រេចនេះស្របតាមការប្រកាស របស់រាជរដ្ឋាភិ​បាល​កម្ពុជា តំណាងដោយក្រសួងបរិស្ថាន ដែលបានប្រកាសនៅក្នុងសន្និសីទ ស្តីពីការប្រែប្រួល​អាកាស​ធាតុ របស់អង្គការសហប្រជាជាតិ COP 26 នៅទីក្រុង Glasgow ចក្រភពអង់គ្លេស កាលពីខែវិច្ឆិកា ឆ្នាំ២០២១ថា ​កម្ពុជានឹងបញ្ឈប់ធ្វើការអ​ភិវឌ្ឍរោងចក្រផលិតអគ្គិសនី​ដុត​ធ្យូងថ្ម​។​

HMphoto_2023-11-30_10-42-22 (6) - choek sopon

សម្តេចបានថ្លែងយ៉ាងដូច្នេះថា ​“​បើសិនជានរណាចង់ធ្វើការវិនិយោគ ធ្វើរោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយធ្យូងថ្មនៅកម្ពុជា កុំមកនាំតែខាតលុយជិះយន្តហោះ​ទេ។ យើងបា​ន​ប្រកាស​ហើយ នៅក្នុងសន្និសីទរបស់អង្គការសហប្រជាជាតិ COP 26 នៅ​ចក្រភពអង់គ្លេស កាលពី​ខែវិច្ឆិកា ឆ្នាំ២០២១ថា កម្ពុជាមិន​អភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មទៀតនោះទេ ហើយ​នៅ​ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ខ្ញុំបានសម្រេចបញ្ឈប់គម្រោងអភិ​វឌ្ឍរោងចក្រផលិត​អគ្គិ​សនីដុតធ្យូងថ្ម អានុភាព​៧០០ មេហ្កាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុងយើងនេះ ដែល​មាន​ការសិក្សាច្រើនហើយក្នុងការធ្វើ ប៉ុន្តែឥឡូវការប្តេជ្ញាចិត្តរបស់យើងអត់ចាំពេលណាទេ។ ខ្ញុំ​បានសម្រេចឱ្យ​បញ្ឈប់ ហើយបានឱ្យពិភាក្សាពិនិត្យប្តូរលទ្ធភាពគម្រោងនេះ ពីការផលិត​អគ្គិ​សនីដោយធ្យូងថ្ម ទៅជាជាគម្រោងផលិតអគ្គិសនីដុតឧស្ម័ន LNG វិញ​”។

HMphoto_2023-11-30_10-42-22 (8) - choek sopon

បន្ថែមលើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអនុញ្ញាត​ឲ្យក្រសួងរ៉ែ និង​ថាមពល ពិនិត្យ​លទ្ធភាពអំពីការឈានមួយជំហានទៀត ឆ្ពោះទៅ​រកការសាក​ល្បងដាក់​ឱ្យរោង​ចក្រ​ផលិតអគ្គិសនីដុតធ្យូងថ្ម ដែលមានស្រាប់បញ្ឈប់ដំណើរការមុន​កាលកំណត់​ផងដែរ។

HMphoto_2023-11-30_10-42-22 (9) - choek sopon

ទោះជាយ៉ាងណា ​សម្តេចធិបតី ​បានជំរុញ​ការ​សាងសង់ស្ថានីយសាកអាគុយ សម្រាប់​រថយន្ត​ដើរ​ដោយថាម​ពល​អគ្គិសនី​ឱ្យបានច្រើន​កន្លែង​នៅទូទាំងប្រទេស ដើម្បីឈានទៅរកការ​គាំទ្រ​លើ​ការប្រើប្រាស់ ឱ្យបានកាន់តែច្រើន សំដៅ​កាត់បន្ថយការបំពុលបរិស្ថាននៃឧ​ស្ម័នកាបូន​ឌី​អុកស៊ីត ដែលបញ្ចេញ​ពីយានយន្ត​ប្រើ​ប្រាស់ប្រេងឥន្ធនៈផងដែរ៕ ​​​

 

 

 


ថ្ងៃព្រហស្បតិ៍, 30 ខែវិច្ឆិកា 2023 15:30  BeeTube News