BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ផ្ទុះជំងឺផ្តាសាយបក្សី១ករណីទៀត លើយុវតី​ម្នាក់​អាយុ២១ឆ្នាំ​​នៅខេត្តកំពត ខណៈព្រះរាជ​ពិធី​បុណ្យ​​អុំទូកជិតចូលមកដល់

ថ្ងៃសុក្រ, 24 ខែវិច្ឆិកា 2023 15:05  មានជ័យ

IMG_20210114_205741 (4) - choek sopon (1)

ក្រសួងសុខាភិបាល​​ បានប្រកាសរក​ឃើញអ្នកជំងឺផ្តាសាយបក្សីម្នាក់​ទៀត ​​លើយុវតីម្នាក់​​អាយុ​២១ឆ្នាំ ដោយបានបញ្ជាក់ថា វិជ្ជមានវីរុសផ្ដាសាយ​បក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពី​វិទ្យា​ស្ថាន​​ជាតិ​​សុខ​ភាពសា​ធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កាលពីថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ដែល​មានទីលំនៅក្នុងភូមិត្រពាំងឬស្សី ឃុំដំណាក់សុក្រំ ស្រុក​ដងទង់ ខេត្តកំពត។

IMG_20210114_205741 (1) - choek sopon

​សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៤ ខែវិច្ឆិកា នេះបានឱ្យដឹងថា​​​ ​​ប្រហែល​មួយ​សប្តាហ៍មុន មាន​មាន់ងាប់ច្រើនជាបន្តបន្ទាប់នៅផ្ទះ និងក្នុង​ភូមិកើតហេតុ។ អ្នកជំងឺបានចាប់ផ្តើមឈឺ នៅ​ថ្ងៃ​ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់មកមាន រោគសញ្ញាផ្លូវដង្ហើម រួមមានគ្រុនក្តៅ ពិបាក​ដក​ដង្ហើម និងក្អក ទើបបញ្ជូនមក​សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅថ្ងៃទី២៣ ខែ​វិច្ឆិកា ឆ្នាំ២០២៣។ បច្ចុប្បន្នអ្នកជំងឺកំពុងស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់ ដោយមាន​ការថែទាំ​យ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យ។

IMG_20210114_205741 (2) - choek sopon

បើតាមក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមឆ្លើយតបបន្ទាន់រប​ស់​ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ​ជាមួយក្រុម​ការងារ​នៃ​ក្រសួងកសិកម្ម ​និងក្រសួងបរិស្ថាន អង្កេតស្រាវជ្រាវការកើតឡើងនូ​វជំងឺផ្តាសាយបក្សី​ប្រភេទ​នេះ និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស ក្នុងការស្វែង​រក​ប្រភពចម្លង ទាំង​លើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់​ដើម្បី​ទប់​ស្កាត់ការឆ្លងបន្ត ទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថ​តាម៊ីហ្លូ (Tamiflu) ដល់​អ្នកប៉ះពាល់​ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាព ប្រជាពលរដ្ឋនៅក្នុងភូ​មិដែលកើត​ហេតុខាងលើ។

IMG_20210114_205741 (6) - choek sopon

ជាមួយគ្នានោះ ក្រសួងសុខាភិបាល បាន​ក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់បងប្អូន​ប្រជាពល​រដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយ​បក្សី H5N1 នៅតែបន្តគំរាមកំហែង​ដល់សុខភាពប្រជាពលរដ្ឋយើង ហើយ​ប្រសិនបើមាន​អាការៈ​ក្ដៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព សូម​កុំទៅជួបជុំ ឬទីប្រជុំជន ដែល​​មានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យ​ព្យាបាល​នៅតាម​មូលដ្ឋានសុខាភិបាល ដែលនៅជិតលោកអ្នកបំផុតឱ្យបានទាន់ពេលវេលា។

IMG_20210114_205741 (5) - choek sopon

​​ជំងឺ​ផ្តាសាយបក្សី H5N1 គឺជាជំងឺផ្ដាសាយមួយ ដែលជាធម្មតា​ចម្លង​រវាង​សត្វ​បក្សី​ឈឺ ទៅ​បក្សីផ្សេងទៀត ប៉ុន្តែ​ជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការ​ប៉ះពាល់​ជិត​ស្និទ្ធជាមួយ​បក្សីដែលឈឺ ឬស្លាប់។ ជំងឺផ្ដាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែល​តម្រូវឱ្យ​មាន​​ការធ្វើ​ការ​ព្យាបាលនៅ​មន្ទីរពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិន​ងាយឆ្លងពី​មនុស្សទៅ​មនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួន អាចឆ្លងដូចនឹងជំងឺផ្ដាសាយតាមរដូវកាលផងដែរ។

IMG_20210114_205741 (7) - choek sopon

ចំពោះ​វិធានការ គឺត្រូវ​លាងដៃអោយបានញឹកញាប់ ជាមួយសាប៊ូ និងទឹកមុនពេលបរិភោគ​អាហារ និង​​បន្ទាប់ពីប៉ះពាល់ជាមួយបក្សី ។ ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និងដាក់សត្វ​បក្សី​នៅ​ឱ្យឆ្ងា​យពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺ ឬងាប់ និងរាល់សត្វ​បក្សី​ដែល​ធ្វើ​សម្រាប់​បរិភោគត្រូវចំអិនឱ្យឆ្អិនល្អ។​ សម្រាប់ព័ត៌មានបន្ថែមលើករណីជំងឺនេះ សូមទាក់ទង​លេខទូរ​ស័ព្ទ​ទាន់ហេតុការណ៍​របស់​ក្រសួងសុខាភិបាល លេខ១១៥ (ដោយឥតគិតថ្លៃ) ឬទំនាក់ទំនង​ក្រសួងសុខាភិបាល តាម​រយៈលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨។

photo_2023-11-24_10-02-25 - choek sopon

សូមបញ្ជាក់ថា នេះ​​ជាករណី​ផ្ដាសាយបក្សីទី៦០ ដែល​កើត​មាន​លើម​នុស្ស ចាប់តាំងពីឆ្នាំ​២០០៥​មក​ និង​បាន​​​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​ចំនួន​៤០នាក់ ​ហើយនេះជាករណីទី៤ ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០២៣៕

photo_2023-11-24_10-02-26 - choek sopon


 

 


ថ្ងៃសុក្រ, 24 ខែវិច្ឆិកា 2023 15:05  មានជ័យ