អ្នកវិទ្យាសាស្រ្តបានរកឃើញថា ការតមអាហារ រឺការហាត់ប្រាណ ដែលត្រូវបានប្រើជាវិធីសាស្រ្តក្នុងការសំរកទំងន់ វាពិតជាមានប្រសិទ្ធភាពក្នុងការកាត់បន្ថយកាឡូរីបានមួយចំនួនមែន ប៉ុន្តែវានឹងធ្វើអោយរាងកាយរបស់យើងបញ្ចេញសារធាតុ Leptin ដែលនឹងធ្វើអោយយើងកាន់តែឃ្លានចំណីអាហារ។
ដូច្នេះជាមូលដ្ឋានដើម្បីអាចសំរកទំងន់បានសំរេច អ្នកវិទ្យាសាស្រ្តបានរកឃើញថាលុះត្រាតែយើងអាចបញ្ច្រាសតាមវិធីសាស្ត្រមួយនេះវិញ។ បានសេចក្តីថា យើងអាចប្តូរមកជាកាត់បន្ថយបរិមាណសារធាតុ Carbohydrate នៅក្នុងចំណីអាហាររបស់យើង និងជំនួសមកវិញដោយការបរិភោគអាហារមានសារធាតុប្រូតេអ៊ីនអោយបានច្រើនវិញ។
ដោយសារតែបើយើងពិនិត្យលំអិតទៅលើវិទ្យាសាស្ត្រនៃរាងកាយរបស់យើង កាលណាបរិមាណ Carbohydrate ថយចុះ នោះការបញ្ចេញអរម៉ូនអាំងស៊ុយលីននៅក្នុងរាងកាយក៏ថយចុះផងដែរ។ អរម៉ូនអាំងស៊ុយលីនមានតួនាទីបញ្ជាដឹកនាំសាច់ដុំ និងកោសិកាខ្លាញ់ដើម្បីទទួលយកគ្លុយកូសនិងទទួលយកថាមពល រឺបំលែងទៅជាខ្លាញ់សំរាប់ប្រើប្រាស់ជាថាមពលរយៈពេលយូរ។
ប្រសិនបើអរម៉ូនអាំងស៊ុយលីនបញ្ចេញកាន់តែច្រើន នឹងធ្វើអោយកោសិកាខ្លាញ់របស់យើងគិតថាមិនមានកាឡូរីច្រើននៅក្នុងសរសៃឈាមរបស់យើងទេ ដែលជាហេតុធ្វើអោយយើងកាន់តែឃ្លាន។ ដូចនេះអ្នកទាំងអស់គ្នាអាចសាកល្បងកាត់បន្ថយសារធាតុ Carbohydrate និងជំនួសមកវិញដោយបរិភោគអាហារមានសារធាតុប្រូតេអ៊ីន និងធ្វើលំហាត់ប្រាណបន្ថែមទៀត នោះនឹងធ្វើអោយអ្នកឆាប់សំរកទំងន់បានដោយជោគជ័យ។