BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

គ.ជ.ប​ អំពាវនាវឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​​ទៅ​មើល​ឈ្មោះ នៅថ្ងៃទី​២៤ ​វិច្ឆិកា ខាងមុខ ក្រែង​​​ឈ្មោះ​ដែល​​​​ត្រូវ​លុប​ចេញប៉ះឈ្មោះរបស់ខ្លួន

ថ្ងៃសុក្រ, 17 ខែវិច្ឆិកា 2023 16:09  មានជ័យ

NECphoto_2023-02-09_16-40-45 (1) - choek sopon (1)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា នេះ ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋខ្មែរ ដែលបានចុះឈ្មោះបោះឆ្នោត​រួចហើយ អញ្ជើញ​ទៅពិនិត្យ​មើល​ឈ្មោះរបស់ខ្លួន នៅក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នក​បោះឆ្នោត ដែលនឹង​ត្រូវ​លុប​ចេញ​ពី​បញ្ជី​ ដែលត្រូវបិទផ្សាយ នៅថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ។​

បើតាម គ.ជ.ប ​ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹង​ត្រូវ​លុបចេញពីបញ្ជីបោះឆ្នោត មានគោលបំណងឱ្យប្រជាពលរដ្ឋ អញ្ជើញទៅ ពិនិត្យផ្ទៀង​ផ្ទាត់​ឈ្មោះ និងទិន្នន័យផ្សេងៗរបស់ខ្លួន ​ព្រមទាំងអាច​សុំកែតម្រូវ តាមរយៈការប្តឹងតវ៉ា និង​ប្តឹង​ជំទាស់។ ជនណាក៏ដោយ មានសិទ្ធិប្តឹងតវ៉ា ​ជាលាយលក្ខណ៍អក្សរ ទាក់ទងនឹង​បញ្ជីបោះ​ឆ្នោត​ដំបូង និងបញ្ជីឈ្មោះ អ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ទៅក្រុម​ប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈ​ពេល​៥​ថ្ងៃយ៉ាងយូរ បន្ទាប់ពី​ថ្ងៃបិទផ្សាយ​។

NECphoto_2023-02-09_16-40-45 (4) - choek sopon

គ.ជ.ប បានបញ្ជាក់ថា ការប្តឹងតវ៉ា អាចធ្វើឡើងអំពីការបាត់ឈ្មោះ​ ឬមាន​ឈ្មោះក្នុង​បញ្ជី​បោះឆ្នោត ប៉ុន្តែកត់ត្រាមិនច្បាស់លាស់ នូវទិន្នន័យពាក់ព័ន្ធ ឬព័ត៌មាន ដែលគាត់បានផ្តល់ឱ្យ ឬត្រូវ​បាន គ.ជ.ប លុបឈ្មោះមិនត្រឹមត្រូវ។ ការប្តឹងជំទាស់ អាចធ្វើឡើងចំពោះបុ​គ្គលណា​ម្នាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ប៉ុន្តែជននោះ មិនមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បី​មាន​ឈ្មោះ ក្នុងបញ្ជីបោះឆ្នោត និងចំពោះជនណាម្នាក់ ដែលមានឈ្មោះក្នុង​បញ្ជីបោះឆ្នោត​ច្រើ​​ន​ជាងមួយកន្លែង។

NECphoto_2023-02-09_16-40-45 (1) - choek sopon

គ.ជ.ប ​បញ្ជាក់ថា បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវ​លុបចេញ​ពីបញ្ជីបោះ​ឆ្នោត មាន​បិទផ្សាយ នៅតាមសាលាឃុំ សង្កាត់ និងនៅទីតាំងណាមួយ ក្នុងឃុំ សង្កាត់ ទូទាំងប្រទេស ព្រមទាំងមានផ្សព្វផ្សាយ តាមគេហទំព័ររបស់ គ.ជ.ប ដែលមាន​អាសយ​ដ្ឋាន voterlist.nec.gov.kh ឬចូលរកតាមកម្មវិធីទូរសព្ទ (App) NEC KH។ អាស្រ័យ​ហេតុនេះ សូមប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ អញ្ជើញ​ទៅ​ពិនិត្យមើលឈ្មោះរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះ ឆ្នោតដែល​នឹង​ត្រូវ​លុបចេញពីបញ្ជីបោះឆ្នោត ឱ្យបានគ្រប់ៗគ្នាកុំបីអាក់ខាន។

NECphoto_2023-02-09_16-40-45 (5) - choek sopon

តាមលទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ គឺ​​​ឈ្មោះដែលត្រូវលុប​ចេញ​​មានចំនួន​១២០.៨៨៣ នាក់។ ​អ្នក​សុំ​កែ​តម្រូវទិន្នន័យ ក្នុងបញ្ជី​បោះ​ឆ្នោត​មានចំនួន​១៨.៦៦៨ នាក់។ ​ឈ្មោះ​ក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ មាន​ចំនួន​ ៩.៨៧១.៥០២ នាក់៕

NECphoto_2023-02-09_16-40-45 (3) - choek sopon


 

 


ថ្ងៃសុក្រ, 17 ខែវិច្ឆិកា 2023 16:09  មានជ័យ