BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បុគ្គល​ស្វ័យនិយោជន៍ និងអ្នកក្នុង​បន្ទុកសមាជិក ប.ស.ស. ជាប្តី ឬប្រពន្ធ និងកូន​ អាច​ទទួល​បាន​របបសន្តិសុខសង្គមដូចគ្នា​​

ថ្ងៃអង្គារ, 14 ខែវិច្ឆិកា 2023 17:26  មានជ័យ

photo_2023-11-14_10-00-04 - choek sopon (1)

នេះជាការបញ្ជាក់នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “របបសន្តិសុ​ខសង្គមផ្នែកថែ​ទាំ​សុខ​ភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក​សមាជិក ប.ស.ស.” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជ​ន​មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” ក្រោមអធិបតីភាព​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ កាលពីព្រឹក​ថ្ងៃ​ទី១៤ ខែវិច្ឆិកា នេះ។​

photo_2023-11-14_10-00-08 - choek sopon

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារបាន​ឲ្យដឹង​ថា តាមរយៈកម្មវិធីនេះ បុគ្គលស្វ័យ​និយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. រួមមាន ប្តីឬប្រពន្ធ និងកូនក្នុងបន្ទុក អាច​ទទួល​បានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយគ្រាន់តែបង់ភាគទានត្រឹមតែ​១៥ ៦០០​រៀល គឺបងប្អូនអាចទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រនៅគ្រប់ពេទ្យដែលជាដៃគូរ​បស់ ប.ស.ស. បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ។ បុគ្គលស្វ័យនិយោជន៍ ជាស្ត្រីដែល​បង់ភាគ​ទាន​បាន​​៩ខែជាប់គ្នា នឹងទទួល​បានប្រាក់បំណាច់លំហែមាតុភាពនៅពេលសម្រាលកូន​ និង​វិភាជន៍​ប្រាក់បូជាសព នៅពេល​ទទួលមរណភាព។ លោកបន្តថា ការ​ពង្រីកវិសាលភាពរប​ប​សន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយ​ស្ម័គ្រ​ចិត្ត​នេះ នឹងគ្របដណ្តប់​ដល់​បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ប្រមាណ​​ជាង​៣លាននាក់បន្ថែម ដែលនឹងធ្វើឱ្យរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព នឹង​គ្រប​ដណ្តប់​ប្រជាជន​សរុប​ប្រមាណ​ជាង ៥លាននាក់។

photo_2023-11-14_10-00-10 - choek sopon

មានប្រសាសន៏ននៅក្នុងពិធីនោះ សម្តេច​ធិបតី ហ៊ុន ម៉ាណែត​ បាន​លើកឡើងថា ​រាជរដ្ឋាភិ​បាល បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ថែទាំសុខភាពរបស់កម្មករនិយោជិត ដោយមិន​​​ទុក​នរណាម្នាក់ចោល ដោយមិនបានព្យាបាល ពេលមានជំងឺឡើយ។ សម្តេចធិបតី​បន្តថា​ ប្រជា​ពលរដ្ឋត្រូវចំណាយជាមធ្យមក្នុងមួយខែចន្លោះពី​១៥ដុល្លារ ទៅ២០ដុល្លារ ឬស្មើ ២៥០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ទៅលើបញ្ហាសុខភាព។

photo_2023-11-14_10-01-02 - choek sopon

សម្តេចនាយក​រដ្ឋមន្ត្រី បានថ្លែងទៀតថា កន្លងមក​តាម​រយៈ​ការខិតខំ​អនុវត្តដោយ​ជោគជ័យ​នូវ​អនុសាសន៍ ទាំង១០ចំណុច របស់សម្តេចតេជោ ប្រាក់ឈ្នួលអប្បរមារបស់បងប្អូនកម្មក​រ​និយោជិត បានកើនឡើងជាលំដាប់ ជាបន្តបន្ទាប់ រួមទាំងអត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀត ការកាត់បន្ថយការចំណាយរបស់បងប្អូនកម្មករនិយោជិត ដោយបានបង្កើត និងពង្រីក​វិសាល​ភាព បេឡាជាតិរបបសន្តិសុខសង្គម ជាបន្តបន្ទាប់ ដោយតម្រូវឲ្យនយោជកបង់ជំនួសក​ម្មករ​និយោជិត​១០០ភាគរយ នៅក្នុងការថែទាំងសុខភាព គ្រោះថ្នាក់ការងារជួយបង់​៥០ភាគរយ ក្នុង​ប្រាក់សោធន ដែលជាហេតុធ្វើឲ្យបងប្អូនកម្មករនិយោជិត អាចរក្សាបាន​នូវ​សន្តិសុខ​ចំណូល និងកាត់បន្ថយហានិភ័យទាំងឡាយ នៅក្នុងអំឡុងពេលមានការងាររហូត​ដល់ពេល​ចូល​និវត្តន៍។ ដោយឡែក កម្មករនិយោជិតជាស្ត្រី ទទួលបានការយកចិត្តទុកដាក់ និងគាំពារ​ទាំង​មុនពេលសម្រាល ពេលសម្រាល និងក្រោយពេលសម្រាលកូន។

photo_2023-11-14_10-01-08 - choek sopon

សម្តេចធិបតី បានបន្តថា រាជរដ្ឋាភិបាល បានដាក់ឲ្យអនុវត្តជាបន្តបន្ទាប់ នូវរបបសន្តិសុខ​សង្គម ក្នុងនោះផ្នែកហានិភ័យការងារ នៅឆ្នាំ២០០៨ ទីពីរផ្នែកថែទាំងសុខភាព នៅឆ្នាំ២០០៦ និងទីបី ប្រាក់សោធន នៅឆ្នាំ២០២២។ ទាំងនេះ សុទ្ធតែបានបង្ហាញថា ការអនុវត្តរបប​សន្តិ​សុខ​​សង្គម គឺជាការយកចិត្តទុកដាក់ដ៏ចម្បង របស់រាជរដ្ឋាភិបាល ក្នុងការជួយប្រជាពលរដ្ឋ ឲ្យទទួលបានអត្ថប្រយោជន៍ នៅក្នុងការគាំពារគ្រោះថ្នាក់ការងារ ការថែរក្សាសុខភាព ការ​ទទួលបានប្រាក់សោធន ដូចមន្ត្រីរាជការសាធារណៈដែរ ដែលពីមុនមកមិនមានអនុវត្តនោះទេ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា៕

photo_2023-11-14_10-01-13 - choek sopon

photo_2023-11-14_10-01-15 - choek sopon


 


ថ្ងៃអង្គារ, 14 ខែវិច្ឆិកា 2023 17:26  មានជ័យ