BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ផ្លូវជាតិលេខ៥ ​ដែលមាន​តម្លៃប្រមាណ​៥០០​លានដុល្លារ​អាមេរិក​ នឹងសម្ពោធដាក់​ឱ្យប្រើ​ប្រាស់​​ជាផ្លូវការនៅចុងខែ​វិច្ឆិកា ​ខាងមុខនេះហើយ

ថ្ងៃអង្គារ, 14 ខែវិច្ឆិកា 2023 15:36  មានជ័យ

photo_2023-11-12_06-10-09 - choek sopon

​ផ្លូវជាតិលេខ៥ ឬផ្លូវអាស៊ានហាយវេលេខ១​​ ដែលកសាង​ក្នុងទំហំ​ទឹក​ប្រាក់​​ប្រមាណ​៥០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ គ្រោង​នឹងសម្ពោធដាក់​ឱ្យប្រើ​ប្រាស់​​ជា​ផ្លូវ​ការនៅចុងខែ​វិច្ឆិកា ​ខាងមុខនេះហើយ ក្រោមអធិបតីភាព​នាយករដ្ឋមន្រ្តីកម្ពុជា។

​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជាបានឲ្យដឹងកាលពីល្ងាច​ថ្ងៃអាទិត្យ​​ ទី១២ ខែវិច្ឆិកា ថា ​គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ឬផ្លូវអាស៊ានហាយវេលេខ១​ ត្រូវបាន​បើក​ការដ្ឋានសាងសង​កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ​និង​បានបញ្ចប់ការសាងសង់​នៅ​ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ដែល​បាន​ប្រើពេល​សាងសង់អស់​រយៈពេល​៥៥ខែ។ ផ្លូវ​នេះ ជា​ប្រភេទផ្លូវ​បេតុងកៅស៊ូ (AC) ដោយបានចំណាយថវិកា​សាង​សង់​ក្នុងទំហំទឹកប្រាក់គម្រោង ប្រមាណ​៥០០លានដុល្លារ សហរដ្ឋអាមេរិក សាងសង់ឡើង​ដោយ ក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុន Tekken-Taiyo JV និងក្រុម​ហ៊ុនសម្ព័ន្ធ ក្រុមហ៊ុន Daiho-Asanuma JV និងធ្វើការត្រួតពិនិត្យ​បច្ចេកទេ​ស​ដោយ ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស KEI-OCG-KCI Joint Venture in association with KCEC និង TANCONS ។

photo_2023-11-13_12-08-25 (4) - choek sopon

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត​ ផ្លូវជាតិលេខ​៥ នឹងជំរុញវិស័យសេដ្ឋកិច្ច និង​ពាណិជ្ជក​ម្ម​កម្ពុជា​ឱ្យកាន់តែខ្លាំងថែមទៀត និង​ផ្តល់នូវអត្ថប្រយោជន៍យ៉ាងធំធេង ដូចជា អាចបង្កើនការ​នាំ​ចេញ-នាំចូល និងជាផ្លូវមួយ​ប្រកប​ដោយសក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេ​ដ្ឋកិច្ច​កម្ពុជា ពិសេសអាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។ លើស​ពី​នេះ​ទៅទៀត ប្រជាពលរដ្ឋតាមដងផ្លូវមួយ​នេះ នឹងមានជីវភាពកាន់តែល្អប្រសើរ​តា​មរយៈ​កំណើន​នៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍​ផងដែរ។

ផ្លូវជាតិលេខ​៥ (ផ្លូវអាស៊ានហាយវេលេខ១) ស្ថិតនៅក្នុងអាទិភាពគន្លឹះទី២ នៃអាទិភាព​គន្លឹះ​ទាំង៥ គឺ "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់​រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី​៧​។

photo_2023-11-12_06-10-08 (2) - choek sopon

គួរបញ្ជាក់ដែរថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ​៥ (ផ្លូវអាស៊ានហាយវេលេខ១) គឺ​មាន​​ប្រវែងផ្លូវ​៣៦៦ គីឡូម៉ែត្រ ឆ្លង​​កាត់ខេត្ត​កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ។ ផ្លូវមួយនេះ មានចំណុចចាប់ផ្ដើម​ពីព្រែកក្តាម ខេត្ត​កណ្ដាល និង​​ចំណុច​បញ្ចប់​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយត្រូវ​បាន​បែង​ចែក​ចេញជា​៣​កំណាត់ គឺ៖ កំណាត់ទី១ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) កំណាត់ទី២ ភាគខាងត្បូង (ព្រែក​ក្តាម-​ធ្លាម្អម) និងកំណាត់ទី៣ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយ​ប៉ែត)​។

ផ្លូវ​អាស៊ានហាយ​វេលេខ១នេះ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងចុងខែ​វិច្ឆិកា ឆ្នាំ​២០២៣ ក្រោម​​អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

 


ថ្ងៃអង្គារ, 14 ខែវិច្ឆិកា 2023 15:36  មានជ័យ