BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រមុខរាជរដ្ឋាភិបាលថា នឹង​ប្រើប្រាស់ការអភិវឌ្ឍព្រំដែន​ជាឧបករណ៍​​ នៃការ​ការពារ​ជាតិ​​

ថ្ងៃសុក្រ, 10 ខែវិច្ឆិកា 2023 16:42  BeeTube News

10photo_2023-11-10_11-24-15 (1) - choek sopon (1)

នេះជាការលើកឡើងរបស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ​រាជា​ណា​ចក្រកម្ពុជា នៅ​ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃប​ង្កើតបញ្ជាការ​ដ្ឋាន​ទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥-៩ វិច្ឆិកា ២០២៣) នៅបញ្ជាការដ្ឋានទ័ពពិសេស ​កាលពី​ព្រឹក​ថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេច​ធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ​​​យើងនឹង​ពង្រឹងការ​អភិវឌ្ឍ​នៅតាមខ្សែ​បន្ទាត់​ព្រំដែន​ ដោយប្រើប្រាស់ការអភិវឌ្ឍ​ជាឧបករណ៍មួយនៃការការពារជាតិ ហើយ​​នេះ​គឺជាគោល​នយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាអាណត្តិមុនៗ​ផងដែរ​។ ទាក់ទងការការពារជាតិនេះដែរ ​សម្ដេចធិបតី​អះអាងថា រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើ​​​ទំនើបកម្ម​​លើ​វិស័យការពារជាតិនេះផងដែរ ដោយផ្តោត​លើ​៣ចំណុច​រួមមាន៖ ទំនើបកម្ម​ហេដ្ឋា​រចនាសម្ព័ន្ធ, ទំនើបកម្មក្នុងការហ្វឹកហ្វឺន និងទំនើបកម្មគ្រឿងបំពាក់។​

10photo_2023-11-10_11-24-15 (3) - choek sopon

សម្ដេចធិបតី​ពន្យល់​ថា​​ ការ​ទំនើបកម្មរចនាសម្ព័ន្ធ គឺត្រូវពិនិត្យវាយតម្លៃជាប់ជាប្រចាំ ទៅ​លើ​ការកែសម្រួល ឬពង្រឹងរចនាសម្ព័ន្ធ ដើម្បីឲ្យឆ្លើយតបទៅនឹងសំណូមពរភារកិច្ច នៅពេល​បច្ចុប្បន្ន និងទៅអនាគត ព្រោះគ្រប់សម័យកាលហានិភ័យ និងកា​រប្រ​ឈម​មានស្ថានភាព​ខុសៗ​គ្នា។ កិច្ចការទាំងអស់នេះទាមទារឲ្យគ្រប់ស្ថាប័នជាតិ ពិសេសកម្លាំងសន្ដិសុខ បន្ដ​យ​ក​ចិត្តទុកដាក់ក្នុងការវាយតម្លៃ និងកែសម្រួលរចនាសម្ព័ន្ធដើម្បីឲ្យឆ្លើយតប។

ចំពោះទំនើបកម្មហ្វឹកហ្វឺន ត្រូវផ្ដោតទៅលើការពង្រឹង និងទំនើបកម្មសាលា, ពង្រឹង​កម្ម​វិធី​ហ្វឹក​ហ្វឺន និងមេរៀន និងពង្រឹងទំនើបកម្មសម្ភារៈមធ្យោបាយ រួមទាំងទីលានហ្វឹកហ្វឺន។ ធនធាន​មនុស្ស​បើគ្មានជំនាញពិតប្រាកដ មិនធានានូវប្រសិទ្ធភាពប្រតិបត្តិការ និងឆ្លើយតបនោះទេ ដូច្នេះ​ការហ្វឹកហ្វឺន គឺជាគោលសំខាន់ដែលត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ហើយ​បើនិយាយអំពីការហ្វឹកហ្វឺន គឺផ្ដោតទៅលើការពង្រឹងសាលា។

ដោយឡែក​ការធ្វើ​ទំនើបកម្មគ្រឿងបំពាក់  គឺត្រូវបំពាក់​បន្ថែមនូវសម្ភា​រៈ​ដែល​បម្រើឲ្យកិច្ច​ប្រតិ​បត្តិការ និងសង្គ្រោះនៅពេលមានគ្រោះមហន្ដរាយកើតឡើង។

10photo_2023-11-10_11-24-15 (4) - choek sopon

​ពាក់ព័ន្ធការធ្វើទំនើបកម្មក្នុងវិស័យការពារជាតិនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បាន​ដាក់​ចេញ និងអនុវត្តជាបណ្ដើរៗកន្លងរួចមកហើយ តាំងពីសម្ដេចនៅជាមេបញ្ជាការកងទ័​ពជើង​គោក​មកម្ល៉េះ ក្នុងនោះមានទាំងពង្រឹងលើការហ្វឹកហ្វឺនជំនាញ និងបំពាក់នូវសម្ភារៈ​ដែល​បម្រើ​ឲ្យកិច្ចប្រតិបត្តិការផងដែរ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបា​លនីតិ​កាលទី៧ នៃរដ្ឋសភា ក៏មិនខុសពីអាណត្តិមុនៗនោះដែរ ដោយផ្ដោតសំខាន់លើការបន្ដការ​ការពា​រឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ជាពិសេសត្រូវការពារសន្ដិភាព ដែល​រកបានដោយលំបាក ហើយនឹងប្រើប្រាស់នូវយុទ្ធសាស្ដ្រ “ការពារដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍​ដើម្បីការពារ”​។

10photo_2023-11-10_11-24-15 (2) - choek sopon

ស្របតាម​បេសកកម្មការពារជាតិ ដែលកំណត់ដោយរាជរដ្ឋាភិបាល នីតិកាលទី​៧ សម្តេចធិប​តី​ ហ៊ុន ម៉ាណែត បាន​ដាក់ចេញនូវអនុសាសន៍​៥​ចំណុច ដើម្បី​អង្គភាពនៃ​កងយោធ​ពលខេម​រ​ភូមិន្ទទាំងអស់​អនុវត្ត​​៖

ទី១- កងទ័ពត្រូវតែជាកងទ័ពមានវិជ្ជាជីវៈខ្ពស់ (Professional Military) ​ស្មោះត្រង់​ដាច់​ខាតចំពោះជាតិ មាតុភូមិ និងប្រជាជន និងយកអស់ស្មារតី គោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវរាល់បទប្បញ្ញត្តិ, សារាចរណែនាំ, លក្ខន្តិកៈកងយោធពលខេមរភូមិន្ទ​ ដើម្បីការពារជាតិ​មាតុ​ភូមិ និងប្រជាជន។

ទី២- គ្រប់អង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់បំផុត ទៅលើការប្រើ​ប្រាស់​កងកម្លាំង, ធនធាន​ និងទ្រព្យសម្បត្តិរដ្ឋ ដែលបានប្រគល់ជូន​។

ទី៣- គ្រប់​អង្គភាព​ទាំង​អស់ត្រូវពង្រឹងការងារហ្វឹកហ្វឺនរៀនសូត្រ និងការកសាងប្រភពធនធានមនុស្ស ទាំងបរិមាណ និង​គុណភាព ដើម្បីបម្រើការពារជាតិ ឱ្យមានប្រសិទ្ធភាព​។ ​

ទី៤- ​អង្គភាពទាំងអស់ត្រូវ​​​យកចិត្ត​ទុក​ដាក់ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារគ្រប់បែបយ៉ាង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលមានគ្រោះភ័យជាយថាហេតុ​។

ទី៥- ​អង្គភាព​ទាំងអស់​ត្រូវ​ជំរុញការ​កសាង​សេដ្ឋកិច្ច​នៅ​នឹងកន្លែង ដូចជា ការបង្កបង្កើនផល និងការចិញ្ចឹមសត្វជាដើម ដើម្បីកែប្រែជីវភាពរស់​នៅ​របស់កងទ័ព៕

 


ថ្ងៃសុក្រ, 10 ខែវិច្ឆិកា 2023 16:42  BeeTube News