BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើទីតាំងណាជាអន្លង់ជ្រៅបំផុតនៅក្នុងមហាសមុទ្រទាំង៥?

ថ្ងៃចន្ទ, 06 ខែវិច្ឆិកា 2023 17:25  BeeTube News

shutterstock_1853507206-1-1

វិសាលភាពដ៏ធំធេងនៃផ្ទៃទឹកបានគ្របដណ្តប់លើភពផែនដីរបស់យើងរហូតដល់ទៅ ៧១% ដែលក្នុងមាន៩៧%ទៅហើយជាទឹករបស់មហាសមុទ្រ ខណៈដែលត្រឹមតែ៣%ប៉ុណ្ណោះជាទឹកសាបដែលអាចយកប្រើប្រាស់។ ថ្វីបើមហាសមុទ្រក៏អាចបានដើរតួយ៉ាងសំខាន់សំរាប់ធ្វើជាផ្លូវដឹកជញ្ជូនសំរាប់ពាណិជ្ជកម្ម និងអាចទ្រទ្រង់ភាវរស់ដែលរស់នៅក្នុងផ្ទៃទឹកនោះ។

230623163125-mariana-trench-challenger-deep-facts-scn

នៅក្នុងមហាសមុទ្រទាំង៥របស់យើង គួរអោយចាប់អារម្មណ៍បានថាចំនុចលក្ខណៈពិសេសរបស់គេរួមមានដូចជា មហាសមុទ្រប៉ាស៊ីហ្វិច ដែលមានជម្រៅជ្រៅជាងគេបំផុត មហាសមុទ្រអាត្លង់ទិចគឺជាមហាសមុទ្រដែលប្រៃនិងស្ថិតនៅតាមបណ្តោយទ្វីបអាហ្រិ្វក មហាសមុទ្រឥណ្ឌាគឺជាមហាសមុទ្រដែលមានសីតុណ្ហភាពខ្ពស់ជាងគេបន្តិច ដែលពិបាកក្នុងការទ្រទ្រង់ជីវិតភាវរស់សត្វសមុទ្រ។ ចំណែកឯមហាសមុទ្រអាកទិចគឺជាមហាសមុទ្រដែលតូចជាងគេបំផុត ដែលមានទំហំប្រហែលនឹងប្រទេសរុស្ស៊ីតែប៉ុណ្ណោះ។ និងចុងក្រោយមហាសមុទ្រខាងត្បូងគឺជាមហាសមុទ្រដែលស្ថិតនៅជាប់នឹងទ្វីបអង់តាទិចតែម្តង និងពិបាកក្នុងការសិក្សាខ្លាំងជាងគេបំផុត។ ប្រសិនបើយើងសិក្សាបានកាន់តែលំអិត យើងនឹងដឹងថានៅក្នុងបណ្តាមហាសមុទ្រទាំង៥នេះ​​​ នៅមានទីកន្លែងជ្រៅបំផុតថែមទៀត ដែលហៅថាជា«អន្លង់មហាសមុទ្រ»។ 

mariana-pipe-clean-thumb-768x432

Tiefsee_05

sn-mariana

នៅក្នុងនោះផងដែរ មហាសមុទ្រប៉ាស៊ីហ្វិច មានអន្លង់ជ្រៅមួយដែលហៅថា«Mariana Trench» ស្ថិតនៅជិតកោះ Mariana មានជម្រៅប្រមាណជា១១គីឡូម៉ែត្រឯណោះ កាន់តែពិសេសអន្លង់ Mariana Trench ក៏បានលាក់កំបាំងនូវទីតាំងចំណុចជ្រៅបំផុតរបស់ផែនដីផងដែរ ដែលហៅថា the Challenger Deep។ សម្រាប់មហាសមុទ្រអាត្លង់ទិចគឺមានអន្លង់ Puerto Rico ដែលស្ថិតនៅជិតកោះ Puerto Rico នេះតែម្តង មានជម្រៅ៨៤០០ម៉ែត្រ។ 

puerto-rico-trench

រីឯសម្រាប់មហាសមុទ្រឥណ្ឌាគឺមានអន្លង់ Java ស្ថិតនៅជិតកោះស៊ូម៉ាត្រា មានជម្រៅ​​​ ៧៤៥០ម៉ែត្រ និងមហាសមុទ្រអាកទិចគឺមានចំនុចជ្រៅបំផុតដែលហៅថា Molloy Hole មានជ​​​ម្រៅ ៥៦០០ម៉ែត្រ ខណៈចុងក្រោយបំផុតមហាសមុទ្រខាងត្បូងរឺមហាសមុទ្រអង់តាទិកគឺមានអន្លង់ South-Sandwich ស្ថិតនៅជិតកោះ South-Sandwich មានជម្រៅ៧៤៣៤ម៉ែត្រ។ តើទស្សនិកជនយល់ឃើញយ៉ាងណាចំពោះការកកើតឡើងនៃអន្លង់ជ្រៅៗទាំងនេះ?

1692959845318

WB4-1

Oceans-extreme-depths-measured-in-precise-detai


 


ថ្ងៃចន្ទ, 06 ខែវិច្ឆិកា 2023 17:25  BeeTube News