ដំណើរវដ្តនៃធម្មជាតិបានធ្វើអោយទឹកសមុទ្រមានរសជាតិប្រៃ។ សូមទស្សនិកជនសាកស្រម៉ៃទៅមើលទិដ្ឋភាពមួយនេះឡើង ដោយចាប់ផ្តើមពីដំណើរភ្លៀងធ្លាក់។ ជាទូទៅនៅពេលមានភ្លៀងធ្លាក់ ភ្លៀងបានស្រក់ហូរលាយឡំជាមួយនឹងឧស្ម័នកាបូនឌីអុកស៊ីតនៅបរិយាកាស រួចបង្កើតបានទៅជាភ្លៀងអាស៊ីត។ បន្ទាប់មកនៅពេលភ្លៀងអាស៊ីតធ្លាក់មកលើថ្មនៅលើដី វាធ្វើអោយថ្មនោះសឹក ហើយអាចបំបែកបានអ៉ីយ៉ុងរ៉ែពីក្នុងថ្មទាំងនោះ។ ដោយភាគច្រើននៃអ៉ីយ៉ង់រ៉ែទាំងនោះគឺជាអ៉ីយ៉ុងក្លរ និងអ៉ីយ៉ុងសូដ្យូម។ នៅពេលដែលទឹកនៅលើដីសេសសល់ វាបានហូរនាំយកអ៉ីយ៉ង់រ៉ែទាំងនោះចាក់ចូលទៅក្នុងសមុទ្រ ហើយបង្កើតបានជាសារធាតុប្រៃ ដោយមានចំណែកខ្លះត្រូវបានស៊ីឡើងដោយសត្វសមុទ្រ និងចំណែកដែលនៅសេសសល់បង្កើតឡើងជាកំហាប់អំបិលនៅក្នុងទឹក។
នៅពេលខ្លះ ភាពប្រៃរបស់សមុទ្រនៅតាមកន្លែងនីមួយៗមានមិនស្មើគ្នានោះទេ ដោយសារកត្តាមួយចំនួន នោះទៅលើកំរិតកំហាប់នៃអំបិល រឺកំរិតនៃភាពហួតចំហាយទឹករបស់វា។ ជាឧទាហរណ៍សមុទ្រក្រហមពិតជាមានកំហាប់អំបិលក្រាស់ណាស់ ដោយសារតែកំហាប់នៃអំបិលរបស់វាច្រើន។ ចំណែក Dead Sea នៅអារ៉ាប់វិញ អាចធ្វើអោយមនុស្សអណ្តែតខ្លួនលើសមុទ្របានយ៉ាងងាយស្រួល ដោយសារកំរិតហួតនៃចំហាយទឹករបស់វាច្រើន បរិមាណអំបិលខ្ពស់ នាំអោយដង់ស៊ីតេទឹកក៏ខ្ពស់។ តើទស្សនិកជនមានចំណាប់អារម្មណ៍យ៉ាងណាដែរ?