ជាទូទៅសង្កេតបានថា ប្រទេសតូចជាងគេបំផុតនៅជុំវិញពិភពលោកមួយចំនួនគឺមានទីតាំងស្ថិតនៅក្នុងតំបន់ Caribbean និងមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។ ប៉ុន្តែធាតុពិតជាក់ស្តែងទៅ នៅមានប្រទេសមួយចំនួនទៀតដែលលាក់កំបាំងខ្លួននៅតាមផ្នែកតំបន់នានានៅជុំវិញពិភពលោកដែលចំនួនប្រជាជន រឺផ្ទៃដីតូចជាងនោះទៅទៀត។ ដោយនៅក្នុងនោះផងដែរ ត្រូវបានរកឃើញថាប្រទេសតូចជាងគេបំផុតទាំង១០ពិតប្រាកដរួមមាន៖
-
ប្រទេស Vatican City ដែលមានផ្ទៃដីត្រឹមតែ 0.19 ម៉ែត្រការ៉េប៉ុណ្ណោះ មានទីតាំងស្ថិតនៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នៅក្នុងទ្វីបអឺរ៉ុប
-
ប្រទេស Monaco មានផ្ទៃដី 0.78ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រមេឌីទេរ៉ានេរបស់បារាំង ក្បែរទីក្រុង Nice
-
ប្រទេស Nauru មានផ្ទៃដី 8.1ម៉ែត្រការ៉េ មានទីតាំងនៅកោះប៉ាស៊ីហ្វិក
-
ប្រទេស Tuvalu មានផ្ទៃដី 10 ម៉ែត្រការ៉េ មានទីតាំងនៅប្រជុំកោះ Polynesia
-
ប្រទេស San Marino មានផ្ទៃដី 24 ម៉ែត្រការ៉េ មានទីតាំងនៅខាងជើងនៃភាគកណ្តាលប្រទេសអ៊ីតាលី
-
ប្រទេស Liechtenstein មានផ្ទៃដី 62 ម៉ែត្រការ៉េ មានទីតាំងនៅលើទន្លេ Rhine ចន្លោះប្រទេស Switzerland និង Austria
-
ប្រទេស Marshall Islands មានផ្ទៃដី 70 ម៉ែត្រការ៉េ មានទីតាំងនៅលើតំបន់កោះប៉ាស៊ីហ្វិក
-
ប្រទេស Saint Kitts and Nevis មានផ្ទៃដី 101ម៉ែត្រការ៉េ មានទីតាំងនៅលើកោះ Caribbean។
-
ប្រទេស Maldives មានផ្ទៃដី 120 ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅលើកោះមហាសមុទ្រឥណ្ឌា។
-
ប្រទេស Malta មានផ្ទៃដី 122 ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភាគខាងត្បូងនៃកោះប្រទេសអ៊ីតាលី Sicily។