BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលអួតពីការទំលាក់គ្រាប់បែកជាង ១០០០០គ្រាប់លើហ្គាហ្សា ហើយហ្ស៊កដានី​ដក​ឯកអគ្គរដ្ឋទូត​របស់ខ្លួន​

ថ្ងៃព្រហស្បតិ៍, 02 ខែវិច្ឆិកា 2023 16:30  BeeTube News

Untitled design - 2023-11-02T153134.989 (1)

ចាប់ផ្តើមជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Galant ដែលបាននិយាយកាលពីល្ងាចថ្ងៃពុធថាកងទ័ពរបស់លោកបានទម្លាក់គ្រាប់បែកជាង 10,000 គ្រាប់ទៅលើទីក្រុង Gaza។ សេចក្តីថ្លែងការណ៍របស់លោក Yoav Galant បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Tel Aviv ដើម្បីនិយាយអំពីដំណើរនៃសង្រ្គាមឈានចូលមកដល់ថ្ងៃទី26 របស់ខ្លួន។ ម៉្យាងវិញទៀត ក្រុមហាម៉ាស់បានប្រកាសពីការសម្លាប់ចំណាប់ខ្មាំងចំនួនប្រាំពីរនាក់ដោយមានបីនាក់ដែលកាន់លិខិតឆ្លងដែនបរទេស នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើជំរុំជនភៀសខ្លួន Jabalia នៅតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃអង្គារ។

  1. រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលអួតពីការទំលាក់គ្រាប់បែកជាង ១០០០០គ្រាប់លើហ្គាហ្សា 

យោងតាមសារព័ត៌មាន Ahram Online ចុះផ្សាយថ្ងៃទី០១ ខែវិច្ឆិកាបានអោយដឹងថា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានអួតថា អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកជាង 10,000 គ្រាប់នៅលើតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីថ្ងៃទី7 ខែតុលា។ មន្ត្រីអង្គការសហប្រជាជាតិជាច្រើនបានថ្កោលទោសអំពើឃោរឃៅយ៉ាងធ្ងន់ធ្ងររបស់អ៊ីស្រាអែលនេះ និងការរំលោភសិទ្ធិមនុស្សប្រឆាំងនឹងកុមារ និងជនស៊ីវិលជាច្រើន ខណៈដែលការវាយប្រហារតាមអាកាសនៅតែកំពុងបន្ត ហើយចំនួនអ្នកស្លាប់ក្នុងចំណោមប្រជាជនប៉ាឡេស្ទីនបានកើនឡើងខិតទៅជិត 9,000 នាក់ហើយ។

ខណៈដែលប្រធានាធិបតីអារ៉ាប់រួមលោក Sheikh Mohammed bin Zayed បានប្រកាសថា កុមារប៉ាឡេស្ទីនចំនួន 1,000នាក់ មកជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ នឹងទទួលបានការព្យាបាលនៅក្នុងមន្ទីរពេទ្យ Emirati នេះបើយោងតាមសារព័ត៌មាន ​​Sky News Arabia ។

41_2023-638344625237551542-755

 

  1. ក្រុមហាម៉ាសថាចំណាប់ខ្មាំង7នាក់បានស្លាប់ក្នុងការទម្លាក់គ្រាប់បែកលើជំរុំ Jabalia 

យោងតាមសារព័ត៌មាន Anadolu Ajansı ចុះផ្សាយថ្ងៃទី០១ ខែវិច្ឆិកាបានអោយដឹងថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសបាននិយាយកាលពីថ្ងៃពុធថា មានចំណាប់ខ្មាំងប្រាំពីរនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសកាលពីថ្ងៃអង្គាររបស់អ៊ីស្រាអែលនៅលើជំរុំជនភៀសខ្លួន Jabalia ក្នុងទីក្រុង Gaza ។

កងពលតូច Qassam Brigades បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ចំណាប់ខ្មាំងជនស៊ីវិល 7 នាក់ត្រូវបានសម្លាប់នៅក្នុងការសម្លាប់រង្គាលជំរុំ Jabalia ដោយក្នុងនោះក៏មានអ្នកកាន់លិខិតឆ្លងដែនបរទេសបីនាក់ផងដែរ" ។

ពួកគេបាននិយាយថា ជនរងគ្រោះភាគច្រើនជាស្ត្រី និងកុមារ ដោយបន្ថែមថាយន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានបំផ្លាញទៅលើដែនដីលំនៅឋានទាំងមូលដែលត្រូវបានស្គាល់ថាជាប្លុក 6 ។

thumbs_b_c_5e2ad47d7bdc4243af72b2de62a66fee

 

  1. ហ្ស៊កដានី​ដក​ឯកអគ្គរដ្ឋទូត​របស់ខ្លួន​ចេញពី​អ៊ីស្រាអែល 

យោងតាមសារព័ត៌មាន The Times of Israel ចុះផ្សាយថ្ងៃទី០១ ខែវិច្ឆិកាបានអោយដឹងថា ហ្ស៊កដានីបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអ៊ីស្រាអែលកាលពីថ្ងៃពុធជាការតវ៉ាចំពោះ"ការបង្កគ្រោះមហន្តរាយដល់មនុស្សជាតិ" នៅតំបន់ហ្គាហ្សាស្ទ្រីបរបស់អ៊ីស្រាអែល។ 

រដ្ឋមន្ត្រីការបរទេសលោក Ayman Al-Safadi បានប្រាប់បេសកជនលោក Rasan al-Majali ឱ្យត្រឡប់ទៅទីក្រុង Amman វិញ ដើម្បី"ជាការបង្ហាញអំពីជំហររបស់ហ្ស៊កដានីចំពោះការបដិសេធ និងការថ្កោលទោសចំពោះសង្គ្រាមអ៊ីស្រាអែលដែលកំពុងឆាបឆេះឡើងនៅតំបន់ហ្គាហ្សា ដែលកំពុងសម្លាប់ប្រជាជនស្លូតត្រង់ជាច្រើននាក់។

ហ្ស៊កដានីក៏បានស្នើឱ្យក្រសួងការបរទេសអ៊ីស្រាអែលប្រាប់ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលលោក Rogel Rachman ដែលត្រូវបានកោះហៅឱ្យត្រឡប់ទៅអ៊ីស្រាអែលវិញជាបណ្ដោះអាសន្ន ដោយសារការគំរាមកំហែងផ្នែកសន្តិសុខក្នុងប្រទេសហ្ស៊កដានី មិនឱ្យត្រឡប់មកទីក្រុងអាម៉ាន់វិញទេ។

អ៊ីស្រាអែល​បាន​ឆ្លើយតប​យ៉ាង​ប្រុងប្រយ័ត្ននៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក ដោយ​និយាយ​ថាខ្លួន​សោកស្ដាយ​ចំពោះ​ការ​សម្រេច​ចិត្ត​នេះនៅលើ Tweet របស់អ្នក​នាំពាក្យ​ក្រសួង​ការបរទេសអ៊ីស្រាអែលលោក Lior Haiat។

ហ្ស៊កដានីបានដើរតាមប្រទេសកូឡុំប៊ី និងឈីលី ដែលក៏បានរំលឹកបេសកជនរបស់ពួកគេតត្រលប់មកពិភាក្សាកាលពីយប់មុនផងដែរ។ ចំណែកបូលីវីបានផ្អាកទំនាក់ទំនងការទូតទាំងអស់ជាមួយអ៊ីស្រាអែលកាលពីយប់ថ្ងៃអង្គារ។

afp.com-20231026-PH-GTY-1746062648-highres-640x400


 

 


ថ្ងៃព្រហស្បតិ៍, 02 ខែវិច្ឆិកា 2023 16:30  BeeTube News