BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

​រដ្ឋាភិបាលអាណត្តិថ្មី បន្ត​មិន​​យក​​លុយ​​​ភាស៊ី ឬ​កម្រៃផ្សេងៗ​ ដែល​​លក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី នោះឡើយ

ថ្ងៃអង្គារ, 31 ខែតុលា 2023 15:43  មានជ័យ

រាជរដ្ឋាភិបាលអាណត្តិថ្មី អាណត្តិទី៧ ដឹកនាំ​ដោយសម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នៅ​តែ​​បន្ត​មិន​​យក​លុយ​​ភាស៊ី ឬ​កម្រៃផ្សេងៗ​ ដែល​​​លក់​​ដូរ​តាម​​កញ្ច្រែង កញ្ជើ ល្អី និងការលក់​ដូរ​ចល័ត​គ្រប់ប្រភេទ​ ហើយគោលការណ៏នេះ​ ត្រូវអនុវត្តនៅទូទាំងប្រទេសតែម្តង នេះ​បើតាម​​​សេចក្តីណែនាំរបស់​រដ្ឋបាលរាជធានីភ្នំពេញ ចុះ​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣​នេះ​​។

 

សេចក្តី​ណែនាំ​របស់​​​​លោក ឃួង ស្រេង ​បានលើកឡើងថា កន្លងមករាជ​រដ្ឋាភិបាល អាណត្តិ​ទី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បាន​ដាក់ចេញនូវសារាចរ​ដោយ​សម្រេច​លុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះ​ប្រជា​ពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅទីកន្លែងលក់ដូរ និង​ទីផ្សារ​ទូទាំងប្រទេស។ ជាមួយគ្នានេះ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ​២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា បានដាក់ប​ទបញ្ជាឲ្យ​អនុវត្តនូវ​សារាចរណែនាំខាងលើ ឲ្យបាន​ម៉ឺងម៉ាត់បំផុត។

 

បើតាមសេចក្តីណែនាំនោះបានបញ្ជាក់ថា ដោយ​​ទទួលបានការយ​កចិត្តទុក​ដាក់ខ្ពស់​ជាប្រចាំ​ដល់​ជីវភាព​​រស់​នៅ​របស់ប្រជាពលរដ្ឋ ​និងចៀសវាងជនខិលខូចមួយចំនួន​ឆ្លៀត​ឱកាសដើរ​ប្រមូល​ថវិកា ក្រោមរូបភាពប្រមូលភាស៊ី ពីអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និង​ការលក់ដូរ​ចល័ត ពីអាជីវករ​ រដ្ឋបាលរាជធានីភ្នំពេញ បាន​ធ្វើការណែនាំដល់រដ្ឋបាលខណ្ឌ រដ្ឋបាល​សង្កាត់ គណៈ​កម្មការផ្សារ ក្រុមហ៊ុនវិនិយោគធ្វើអាជីវកម្មភាស៊ី និងអាជីវកម្មប្រមូល​ចំណូល​អនាម័យ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ​​​​ត្រូវពង្រឹង​ប្រកបដោយ​ស្មារតីទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការអនុវត្ត​សារាចរ​របស់​រាជ​រដ្ឋាភិបាល ចុះ​ថ្ងៃ​ទី០៩ ខែធ្នូ ឆ្នាំ២០១៦ ​ស្ដីពីការ​លុបការ​បង់ថ្លៃ ចំពោះ​​ប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ឱ្យកាន់តែមានប្រសិទ្ធភាព។ ក្នុង​ករណី​មាន បុគ្គល​ណាទាមទារ ឬបង្ខិតបង្ខំឱ្យបងប្អូនអាជីវករបង់ភាស៊ី ឬបង់ថ្លៃផ្សេងៗ ផ្ទុយ​ពីការកំណត់​ក្នុង​សារាចរខាងលើ ត្រូវ​ធ្វើការ​ឃាត់ខ្លួន​ជាបន្ទាន់ ដើម្បីអនុវត្តទោសទណ្ឌ​តាម​ច្បាប់​ជាធរ​មាន។

a73d44d6344f9829411 (3) - choek sopon (1)

ចំណែកក្រុមហ៊ុន ឬអ្នកវិនិយោគធ្វើអាជីវកម្មប្រមូលភាស៊ី និងចំណូលអនាម័យគ្រប់ប្រភេទ ដែល​​ទទួល​បានសិទ្ធិវិនិយោគស្របច្បាប់ ត្រូវគោរព និងណែនាំដល់ភ្នាក់​ងារប្រមូលចំណូល​របស់​ខ្លួន​ឱ្យអនុវត្ត​តាម​សារាចរ​នេះ​ឲ្យបាន​ជាដាច់ខាត។ ក្នុង​ករណីមិនអនុវ​ត្តតាមខ្លឹមសារ​នៃ​សារាចរ​ខាងលើ នឹងឈានដល់ការលុបកិច្ចសន្យាវិនិយោគ។​

371547823_352514717141524_8625876486961007986_n - choek sopon

រដ្ឋបាល​រាជធានីភ្នំពេញ ​ក៏បានអំពាវនាវ​ឲ្យ​បងប្អូនអាជីវករដែលលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងលក់ដូរចល័ត​គ្រប់ប្រភេទ មិនត្រូវបង់ភាស៊ី ឬបង់ថ្លៃផ្សេងៗជូនទៅភ្នាក់ងារប្រមូលភាស៊ី ឬជនខិលខូចណាមួយឡើយ ហើយ​ត្រូវលក់ដូរនៅតាម ទីតាំង​ដែល​អាជ្ញាធរផ្សារ​បានរៀបចំ​ជូន ចៀសវាងការលក់ដូរនៅតាមដងផ្លូវ ដែលនាំឱ្យប៉ះពាល់ ដល់សោភណភាព និងសណ្ដាប់​ធ្នាប់​សាធារណៈ។​ ក្នុង​ករណី​មានអ្នកទាមទារ ឬបង្ខិតបង្ខំឱ្យបង់ភាស៊ី ឬបង់ថ្លៃផ្សេងៗ​តាម​គ្រប់​​រូប​​ភាព​​ខុស​ពី​សារាចរខាងលើនេះ ត្រូវ​រាយ​ការ​ណ៍ ជាបន្ទាន់មកអាជ្ញាធរមាន​សមត្ថកិច្ច​នៅ​ជិតបំផុត ឬ Hotline 1299 ដើម្បី​ចាត់​វិធាន​ការ​រដ្ឋបាល និងវិធានការច្បាប់ចំពោះជនបង្ក​ឲ្យបានទាន់ពេលវេលា​។

a73d44d6344f9829411 (1) - choek sopon

សូមបញ្ជាក់ថា កាលពី​ថ្ងៃ​ទី០៩ ខែធ្នូ ឆ្នាំ២០១៦ រាជ​រដ្ឋាភិបាល​បាន​ចេញសារាចរមួយ​ ស្ដីពី​ការ​លុបការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី​ ​ដោយ​បញ្ជាក់ថា ប្រជាពល​រដ្ឋ​ដែលលក់ដូរតា​ម​កញ្ច្រែង កញ្ជើ ល្អី ​ទាំងអស់​ត្រូវទទួល​បានការអនុគ្រោះ និងការគាំពារ​តាម​គោលការណ៍​ ហើយ​រដ្ឋបាលរាជធានី ខេត្ត ទាំងអស់​ត្រូវរៀបចំកន្លែងលក់ដូរ ឬផ្សារ​សម្រាប់​អ្នកលក់ដូរ​ក្រីក្រតូច​តាច។​ ហើយត្រូវរៀបចំឲ្យមានកន្លែង​​លក់ដូរ​ឲ្យបាន​ច្បាស់លាស់​នៅ​តាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​រហូតដល់ឃុំ សង្កាត់ ក្នុងករណីមា​នតម្រូវការ​ចាំ​បាច់​ពី​ប្រជាពលរដ្ឋ៕

a73d44d6344f9829411 (2) - choek sopon


 


ថ្ងៃអង្គារ, 31 ខែតុលា 2023 15:43  មានជ័យ