BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រុមហាម៉ាសវាយប្រហារអ៊ីស្រាអែលនៅពីក្រោយជួរកងទ័ព និងអេហ្ស៊ីបបដិសេធការសុំទោសរបស់អ៊ីស្រាអែលហើយគំរាមផ្តាច់ទំនាក់ទំនង

ថ្ងៃចន្ទ, 30 ខែតុលា 2023 15:59  BeeTube News

Untitled design - 2023-10-30T155158.472 (1)

កងទ័ពអ៊ីស្រាអែលត្រូវបានប្រឈមមុខនឹងការវាយឆ្មក់ពីក្រុមហាម៉ាស ហើយកងកម្លាំងនេះបានមកដល់ខាងក្រោយជួរកងទ័ពអ៊ីស្រាអែល ​​​និងធ្វើការវាយប្រហារតម្រង់ទៅលើ តំបន់ Erez និងរថក្រោះអ៊ីស្រាអែលមួយចំនួន! បើទោះបីជាការវាយលុកលើតំបន់ហ្គាហ្សានៅមានកម្រិតក៏ដោយតាមការណែនាំរបស់អាមេរិក កងកម្លាំងជើងគោកអ៊ីស្រាអែលនៅតែបានថមថយចុះជាពិសេសនៅភូមិ Beit Lahia និងទីក្រុង Beit Hanoun ខណៈប្រឈមនឹងការតស៊ូប្រឆាំងយ៉ាងខ្លាំងក្លាពីក្រុម Hamas! ស្របពេលនេះជម្លោះបានផ្ទុះឡើងរវាងលោក Netanyahu និងកងទ័ពអ៊ីស្រាអែលផងដែរ ជំរុញអោយមានការចោទប្រកាន់ឡើង បង្ខំអោយលោក Netanyahu សុំទោសកងទ័ព ចំណែកអេហ្ស៊ីបវិញបានបដិសេធការសុំទោសរបស់អ៊ីស្រាអែល និងយល់ថាការវាយប្រហាររបស់អ៊ីស្រាអែលលើកងទ័ពអេហ្ស៊ីបគឺជាអំពើចេតនា ហើយអេហ្ស៊ីបបានគំរាមកាត់បន្ថយតំណាងការទូតរបស់អ៊ីស្រាអែលនៅអេហ្ស៊ីប។

  1. Netanyahu សុំទោសបន្ទាប់ពីស្តីបន្ទោសប្រធានយោធា

យោងតាមសារព័ត៌មាន The New York Times ចុះផ្សាយថ្ងៃទី២៩ ខែតុលាបានអោយដឹងថា មានភាពរកាំរកូសនៅក្នុងចំណោមមេដឹកនាំកំពូលរបស់អ៊ីស្រាអែលបានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ នៅពេលដែលលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ហាក់ដូចជាស្តីបន្ទោសស្ថាប័នយោធាចំពោះភាពបរាជ័យក្នុងការត្រៀមទប់ទល់នឹងក្រុមហាម៉ាសកាលពីថ្ងៃទី 7 ខែតុលា បើទោះបីជាឥលូវនេះកងកម្លាំងអ៊ីស្រាអែលបានពង្រីកមូលដ្ឋានរបស់ពួកគេដើម្បីត្រៀមវាយលុកតំបន់ហ្គាហ្សាក៏ដោយ។

ការសរសេររបស់លោក Netanyahu បានធ្វើឡើងនៅលើបណ្តាញសង្គម X ដែលបានជំរុញឱ្យមានការឆ្លើយតបយ៉ាងខឹងសម្បារ ដោយមានទាំងពីគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់លោកផងដែរ។ ការ​បង្ហោះ​នេះ​ត្រូវ​បាន​លុបចេញវិញ ហើយ​មេដឹកនាំ​អ៊ីស្រាអែល​រូបនេះក៏បាន​សុំអភ័យទោសនៅក្នុង​ការ​បង្ហោះ​ថ្មី​ដោយ​និយាយ​ថា​៖ «ខ្ញុំនិយាយ​ខុស»។

ក្នុងចំណោមអ្នកដែលបានប្រតិកម្មឡើងនោះមានដូចជាលោក Benny Gantz អតីតរដ្ឋមន្ត្រីការពារជាតិ និងជាប្រធានយោធាកណ្តាល លោក Yoav Gallant រដ្ឋមន្រ្តីការពារជាតិជាដើម ខណៈដែលលោកបានទទួលខុសត្រូវមួយចំនួនសម្រាប់ការថ្លោះថ្លោយរបស់អ៊ីស្រាអែល ប៉ុន្តែយ៉ាងណាមិញលោក Netanyahu តែងតែបានបដិសេធការទទួលខុសត្រូវទាំងនេះ ដែលកាន់តែធ្វើអោយរង្គោះរង្គើទំនុកចិត្តបន្ថែមទៀតលើការដឹកនាំរបស់លោក ដែលបានធ្លាក់ចុះសូម្បីតែនៅមុនសង្រ្គាមនេះ។

សន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍គឺជាការប៉ុនប៉ងរបស់រដ្ឋាភិបាលដើម្បីបង្ហាញពីការរួបរួមគ្នា៖ ដែលមានលោក Netanyahu លោក Gallant និងលោក Gantz បានបង្ហាញខ្លួនជាមួយគ្នា ហើយនាយករដ្ឋមន្ត្រីបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានជាលើកដំបូងចាប់តាំងពីថ្ងៃទី 7 ខែតុលាមក។

TELEMMGLPICT000354797147_16986070829950_trans_NvBQzQNjv4BqpVlberWd9EgFPZtcLiMQf0Rf_Wk3V23H2268P_XkPxc

 

  1. អេហ្ស៊ីបបដិសេធការសុំទោសរបស់អ៊ីស្រាអែលហើយគំរាមផ្តាច់ទំនាក់ទំនង

យោងតាមសារព័ត៌មាន The Jerusalem Post ចុះផ្សាយថ្ងៃទី២៩ ខែតុលាបានអោយដឹងថា អេហ្ស៊ីបបានព្រមានអ៊ីស្រាអែលប្រឆាំងនឹងការធ្វើប្រតិបត្តិការយោធានៅតាមច្រករបៀង Philadelphi និងបានច្រានចោលការសុំទោសរបស់អ៊ីស្រាអែលចំពោះការខូចខាតដល់ប៉ុស្តិ៍យាមរបស់កងទ័ពអេហ្ស៊ីប នេះបើយោងតាមប្រភពដកស្រង់ពីកាសែត Al-Arabi Al-Jadid របស់ទីក្រុង Cairo កាលពីព្រឹកថ្ងៃអាទិត្យ។

ច្រករបៀង Philadelphi ដែលត្រូវបានគេហៅថាផ្លូវ Philadelphi ជាផ្ទៃដីតូចចង្អៀតមានចម្ងាយ 14 គីឡូម៉ែត្រ។ វាស្ថិតនៅតាមបណ្តោយព្រំដែនរវាងតំបន់ហ្គាហ្សាស្ទ្រីប និងអេហ្ស៊ីប នៅភាគខាងត្បូងហ្គាហ្សា។

កាសែតនេះបាននិយាយថា"អេហ្ស៊ីបអាចនឹងចាត់វិធានការចាប់ផ្តើមកម្រិតទំនាក់ទំនងការទូតរវាងអ៊ីស្រាអែល និងអេហ្ស៊ីបហើយ"។

ប្រភពក៏បានអះអាងដែរថា ទីក្រុង Cairo បានបញ្ជាក់យ៉ាងច្បាស់ថា ការសុំទោសរបស់អ៊ីស្រាអែលចំពោះការបាញ់ប្រហារទៅលើប៉ុស្តិ៍យាមមួយរបស់កងទ័ពអេហ្ស៊ីប មិនត្រូវបានទទួលយកឡើយ​​​ ដោយចោទប្រកាន់ថាជាការធ្វើឡើងដោយការតាំងចិត្ត។

អេហ្ស៊ីបក៏បានផ្ញើសារទៅកាន់ថ្នាក់ដឹកនាំក្រុមហាម៉ាស់ផងដែរ ដោយក្នុងចំណោមនេះ មានការលើកឡើងមួយថា អេហ្ស៊ីបសន្យាចំពោះជនល្មើសនៃការវាយប្រហារថ្ងៃទី7 ខែតុលាថា ខ្លួននឹងបដិសេធថ្កោលទោសអង្គការមួយនេះជាអង្គការភេរវករ។

559663

 

  1. អាមេរិកណែនាំផែនការវាយលុកតំបន់ហ្គាហ្សាដល់អ៊ីស្រាអែល

យោងតាមសារព័ត៌មាន The New York Times ចុះផ្សាយថ្ងៃទី២៨ ខែតុលាបានអោយដឹងថាការសម្រេចចិត្តរបស់អ៊ីស្រាអ៊ែលក្នុងការផ្អាកដំណើរការលុកលុយយ៉ាងពេញទំហឹងលើតំបន់ហ្គាហ្សាស្ទ្រីប គឺត្រូវបានប្តូរមកវិញដោយការទន្ទ្រានចូលនៅមានកម្រិតវិញ ដែលស្របនឹងការផ្ដល់ដំបូន្មានពីរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd J.Austin III នេះបើតាមមន្ត្រីអាមេរិកបាននិយាយកាលពីថ្ងៃសៅរ៍។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពីល្ងាចថ្ងៃសៅរ៍ថា កងកម្លាំងអ៊ីស្រាអែលបានចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃសុក្រ ដើម្បីចាប់ផ្តើម"ដំណាក់កាលទីពីរនៃសង្រ្គាម" បើទោះបីជាលោកមិនបានពណ៌នាពីជំហ៊ាននៃការវាយលុកក៏ដោយ។ មន្ត្រីយោធាបាននិយាយនៅមុននេះបន្តិចកាលពីថ្ងៃសៅរ៍ថាទាហានអ៊ីស្រាអែលបានរុលចូលទៅក្នុងផ្នែកខាងជើងនៃតំបន់នេះ ហើយបន្តនៅទីនោះរហូតកាលពីល្ងាចថ្ងៃសៅរ៍។

មន្ត្រីអាមេរិកបាននិយាយកាលពីថ្ងៃសៅរ៍ថា រហូតមកដល់ពេលនេះ ការរុលចូលទៅក្នុងតំបន់ហ្គាហ្សាដោយកងកម្លាំងជើងគោករបស់អ៊ីស្រាអែលគឺរួមតូច និងផ្តោតតូចជាងមុនពេលដែលមន្ត្រីយោធាអ៊ីស្រាអែលបានរាយការណ៍ដំបូងទៅកាន់លោកអូស្ទីន និងមន្ត្រីយោធាកំពូលផ្សេងទៀតរបស់សហរដ្ឋអាមេរិក។

ជាការពិតទៅ ផែនការដើមរបស់អ៊ីស្រាអែលបានធ្វើឱ្យមន្ត្រីអាមេរិកព្រួយបារម្ភថាពួកគេនឹងខ្វះគោលដៅយោធាដែលអាចសម្រេចបាន និងមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយ។

231010113547-01-gaza-deteriorating-israel-strikes-1010

 


ថ្ងៃចន្ទ, 30 ខែតុលា 2023 15:59  BeeTube News