BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ីស្រាអែលស្រែក«មិនអោយដោះលែង​ចំណាប់ខ្មាំងខណៈពួកគេបំរើប្រយោជន៍ក្រុមហាម៉ាស​» និងអាមេរិក​បញ្ជាក់ថា«​អ៊ីស្រាអែល​គ្មាន​គោលដៅ​

ថ្ងៃពុធ, 25 ខែតុលា 2023 14:12  BeeTube News

Untitled-1-26
 

1. ចំណាប់ខ្មាំងហាម៉ាស់ថ្កោលទោសអ៊ីស្រាអែល

យោងតាមសារព័ត៌មាន The Times of Israel ចុះផ្សាយថ្ងៃទី២៤ ខែតុលាបានអោយដឹងថា ចំណាប់ខ្មាំងរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ អ្នកស្រី Yocheved Lifshitz អាយុ85ឆ្នាំដែលត្រូវបានដោះលែងបាននិយាយឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅខាងក្រៅមន្ទីរពេទ្យ Ichilov កាលពីថ្ងៃអង្គារអំពីរបៀបដែលពួកភេរវករបានចាប់ខ្លួននាងទៅដោយជិះម៉ូតូពី សហគមន៍ Kibbutz Nir Oz របស់អ៊ីស្រាអែលទៅកាន់តំបន់ Gaza Strip នៅថ្ងៃទី 7 ខែតុលា ហើយបន្ទាប់មកក៏បានចូលទៅកាន់ទីតាំងផ្លូវរូងក្រោមរបស់ក្រុមហាម៉ាសដែលមានលក្ខណៈជា"spiderweb" និងបានចោទប្រកាន់ពីការដឹកនាំរបស់អ៊ីស្រាអែលថាបរាជ័យដែលធ្វើឱ្យនាង និងអ្នកផ្សេងទៀតបានក្លាយទៅជាចំណាប់ខ្មាំងបែបនេះ។ អ្នកស្រីបាននិយាយថាអ្នកចប់ពង្រត់នាងបានវាយនាងនៅតាមផ្លូវទៅកាន់តំបន់ Gaza ប៉ុន្តែថាអ្នកឃ្លាំមើលនាងនៅទីនោះវិញបានប្រព្រឹត្តយ៉ាងល្អចំពោះនាង។ ហេតុការណ៍នេះ ជាមួយនឹងការពិពណ៌នាយ៉ាងទូលំទូលាយ ដោយរៀបរាប់ម្តងហើយម្តងទៀតពីអ្នកស្រី Lifshitz អំពីការមើលថែយ៉ាងល្អរបស់អ្នកចាប់ខ្លួននាង និងចំណាប់ខ្មាំងផ្សេងទៀតនៅក្នុងការជាប់ឃុំឃាំងនោះ ត្រូវបានមានការរិះគន់យ៉ាងរហ័សពីអ្នកជំនាញទំនាក់ទំនងសាធារណៈរបស់អ៊ីស្រាអែល និងអ្នកអត្ថាធិប្បាយមួយចំនួន ថាជាកំហុសដ៏ធំរបស់អ៊ីស្រាអែល និងជាជ័យជម្នះសម្រាប់ការឃោសនារបស់ក្រុមហាម៉ាស។ ខណៈពេលដែល អ្នកស្រី Lifshitz មិនត្រូវបានរិះគន់ដោយផ្ទាល់ រដ្ឋាភិបាលត្រូវបានស្តីបន្ទោសចំពោះការខកខានក្នុងការត្រួតពិនិត្យព្រឹត្តិការណ៍នេះ ហើយមន្ទីរពេទ្យត្រូវបានស្តីបន្ទោសសម្រាប់ការរៀបចំព្រឹត្តិការណ៍នេះឡើង។

c-160
b-166
a-249
 

2. Barack Obama បង្ហាញគំនិតទាក់ទងពីអ៊ីស្រាអែល និងហ្គាហ្សា

យោងតាមគេហទំព័រ Medium ចុះផ្សាយថ្ងៃទី២៤ ខែតុលាបានអោយដឹងថា លោកបារ៉ាក់ អូបាម៉ាបានសរសេររៀបរាប់ថា ទោះបីជាយើងគាំទ្រអ៊ីស្រាអែលក៏ដោយ យើងក៏គួរតែដឹងឱ្យច្បាស់ផងដែរថាតើអ៊ីស្រាអែលកាត់ទោសការប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាសនេះដោយរបៀបណា។ ដូចដែលអ្វីលោកប្រធានាធិបតី Biden បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថាយុទ្ធសាស្ត្រយោធារបស់អ៊ីស្រាអែលត្រូវតែគោរពតាមច្បាប់អន្តរជាតិដើម្បីបញ្ចៀសការឈឺចាប់ រឺការស្លាប់របស់ប្រជាជនស៊ីវិលតាមលទ្ធភាពដែលអាចធ្វើទៅបាន។ សង្គ្រាមតែងតែជាសោកនាដកម្ម ហើយសូម្បីតែប្រតិបត្តិការយោធាដែលបានគ្រោងទុកយ៉ាងប្រុងប្រយ័ត្នបំផុត ក៏នៅតែងតែធ្វើឱ្យជនស៊ីវិលប្រឈមនឹងគ្រោះថ្នាក់។ ដូច្នេះហើយវាជារឿងសំខាន់ដែលពួកយើងកំពុងគាំទ្រអ៊ីស្រាអែលនៅក្នុងគ្រាលំបាកបែបនេះ គួរតែលើកទឹកចិត្តដល់អ៊ីស្រាអែលឱ្យប្រើយុទ្ធសាស្រ្តដែលអាចបង្ក្រាបក្រុមហាម៉ាស់ដោយសុវត្ថិភាព ខណៈក៏អាចកាត់បន្ថយចំនួនជនស៊ីវិលដែលរងគ្រោះបានផងដែរ។

f-154
e-159
d-166
 

3. Macron ស្នើសម្ព័ន្ធយោធាប្រឆាំង ISIS កំណត់គោលដៅលើក្រុមហាម៉ាស

យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី២៤ ខែតុលាបានអោយដឹងថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានស្នើឱ្យពង្រីកបេសកកម្មនៃសម្ព័ន្ធយោធាអន្តរជាតិដែលបានប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាមអោយកំណត់គោលដៅលើក្រុមហាម៉ាស់ បន្ទាប់ពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធនេះមកលើអ៊ីស្រាអែល។  លោកបាននិយាយថា“ប្រទេសបារាំងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សម្ព័ន្ធអន្តរជាតិប្រឆាំងនឹង ISIS ដែលយើងកំពុងចូលរួមប្រតិបត្តិការរបស់យើងនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី មកចូលរួមប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាសដែរ”។លោក Macron បាន​ធ្វើ​សំណើ​នេះ​ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃនៅក្នុង​ប្រទេស​អ៊ីស្រាអែល។

i-147
h-151
g-153
 


ថ្ងៃពុធ, 25 ខែតុលា 2023 14:12  BeeTube News