BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មន្ទីរ​ពេទ្យជាតិ “​តេជោសន្តិភាព” បែបទំនើប មាន​គ្រែជាង៩ពាន់​ ​និងតម្លៃប្រមាណ១​២០០​លាន​​​​ដុល្លារ​ ត្រូវ​​បាន​​​សម្ពោធ​​ជា​ផ្លូវការ​​ហើយ​​​​

ថ្ងៃអង្គារ, 24 ខែតុលា 2023 11:55  មានជ័យ

323433286_1179269476087259_215323682373963432_n - choek sopon (1)

​នៅព្រឹកថ្ងៃអង្គារ ទី២៤​ ខែតុលា ឆ្នាំ២០២៣ នេះ “មន្ទីរ​ពេទ្យ​ជាតិ​ តេជោសន្តិភាព” ​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាព​​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​​នៃព្រះរាជាណាចក្រ​កម្ពុជា មន្ទីរ​ពេទ្យនេះ ស្ថិតនៅ​​ជាប់វិថីឈ្នះឈ្នះ ស្ថិត​ក្នុងសង្កាត់គោករកា ខណ្ឌ​ព្រែកព្នៅ រាជធានីភ្នំពេញ។​

3-4-1536x1024 - choek sopon

មានប្រសាសន៏​នៅក្នុងពិធីនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​​បាន​លើកឡើងថា ការ​រៀបចំមន្ទីរ​ពេទ្យជាតិធំនេះ ជាការគិតគូរយូរអង្វែង ហើយ​ដើម្បី​សម្រាល​បន្ទុកមន្ទីរ​ពេទ្យ​ផ្សេងៗទៀត​។ ហើយ​មន្ទីរពេទ្យជាតិ​តេជោសន្តិភាព ក៏ជាការត្រៀមបម្រុង ដើម្បីដោះស្រាយ​បញ្ហា​ដែលអាច​កើតមាន​ឡើងដោយ​ចៃដន្យ ដូចការរាតត្បាតកូវីដ១៩​កន្លងមក​ជាដើម​។ ជា​មួយគ្នានោះ ​ប្រមុខរាជរដ្ឋាភិបាល​ បានណែនាំដល់​ក្រសួង​សុខាភិបាល ​​ត្រូវយកចិត្តទុក​ដាក់​លើក​កម្ពស់គុណភាព សេវាសុខាភិបាល នៅថ្នាក់​ក្រោម​ជាតិ ជាពិសេសត្រូវពង្រឹង​មណ្ឌល​សុខភាព និងមន្ទីរពេទ្យបង្អែក ដើម្បីផ្ដល់សេ​វាមូល​ដ្ឋាន​ដល់​ប្រជាពលរដ្ឋឲ្យបានល្អ។ ក្នុងនោះ​ ត្រូវពង្រឹងមន្ទីរពេទ្យខេត្ត ឲ្យក្លាយជាមន្ទីរ​ពេទ្យឈាន​មុខ ដែលមានសមត្ថភាពខ្ពស់​សមមូល​នឹងមន្ទីរពេទ្យ នៅរាជធានីភ្នំពេញ ក្នុងការពិនិត្យ និង​ព្យាបាល​ជំងឺ និងផ្ដល់សេវាសុខាភិបាល​នានា សំដៅបង្កើនប្រសិទ្ធភាព នៃការផ្ដល់​សេវាសុខា​ភិបាលផង និងកាត់បន្ថយក្នុងការ​ធ្វើ​ដំណើរ របស់ប្រជាពលរដ្ឋ។

499 - choek sopon

​ទាក់ទងបញ្ហាសុខាភិបាលនេះដែរ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ​ បាន​អំពាវនាវដល់​វិស័យឯកជន​ក្នុងវិស័យសុខាភិបាល អាជីវករលក់ឱសថ ផលិតផលបំប៉នសុខភាព ចំណី​អាហារ​ជាដើម ត្រូវ​ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់គុណភាព​ផលិតផល​របស់​ខ្លួន សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈទាំងអស់គ្នា។ សម្ដេច​ធិបតី​បាន​បញ្ជាក់​ថា ​សុវត្ថិភាពថ្នាំសង្កូវ ចំណីអាហារ គឺជារឿងសំខាន់​ ព្រោះ​គ្រប់​គ្នាសុទ្ធតែ​​ប្រើប្រាស់​ផលិត​ផល ​អាហារ ក៏ដូចជាថ្នាំសង្កូវ​ ដូច្នេះ​​ប្រាកដជាគិត​ថា អ្វីដែលទិញ​ពីផ្សារ ​រួមទាំង​ឳសថ​ ដែល​ទិញ​ពីគ្រូពេទ្យ​អាចទទួលទានបាន​​។

photo_2023-10-24_10-14-43 - choek sopon

ជាមួយ​គ្នានោះ សម្ដេចធិបតីបានលើកទឹកចិត្ត​ឱ្យក្រសួងសុខាភិបា​ល បង្កើតភាព​ប្រទាក់​ក្រឡា​គ្នា​ជា​មួយ​វិស័យ​ឯកជន មិនថាបុគ្គលស្វ័យនិយោជន៍ មន្ទីរពេទ្យឯកជន គណៈគ្រូពេទ្យ គណៈ​ឱសថ និងគណៈក្រុមផ្សេងៗ ដើម្បីឱ្យពួកគេចូលរួមលើកកម្ពស់គុណភាពផលិតផល និង​ចំណីអាហារ សំដៅបង្កើនប្រសិទ្ធភាពគាំពារសុខុមាលភាពសាធារណៈ។ សម្ដេច​បញ្ជាក់ថា រាជ​រដ្ឋាភិបាល ក្រសួងពាក់ព័ន្ធត្រូវធ្វើយ៉ាងណា ដើម្បីឈានទៅរកភាពជាដៃគូ និងបង្កើនការ​ទទួល​ខុសត្រូវរបស់វិស័យឯកជន សមាគម គណៈ ឬបុគ្គលស្វ័យនិយោជន៍ ចូលរួម​លើក​កម្ពស់​​សុខុមាលភាព​របស់​អ្នក​ប្រើ​ប្រាស់ ហើយ​ម្ចាស់អាជីវកម្មក៏អាចបន្តការលក់ដូរ​ប្រកប​ដោយ​ភាពស្របច្បាប់ផងដែរ។​

photo_2023-10-24_10-14-50 - choek sopon

គួររំលឹកថា មន្ទីរពេទ្យ ​“តេជោសន្តិភាព” គឺជាមន្ទីពេទ្យដ៏ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដែលបានចាប់ផ្តើមសាងសង់​កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី (CJEC co,Ltd) សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ នៅលើផ្ទៃដីប្រមាណ​៧.៥៨ហិកតា​​​មាន​គ្រែសរុប​៩,៤៩៦គ្រែ។ ក្នុងនោះគ្រែសម្រាកព្យាបាលសម្រាប់អ្នក​ជំងឺមានចំនួន​ ៩,២៤៤​គ្រែ គ្រែសម្រាប់គ្រូពេទ្យប្រចាំការចំនួន​៤៦គ្រែ និងគ្រែសម្រាប់បុគ្គលិ​កស្នាក់នៅ​ចំនួន​២០៦គ្រែ។

photo_2023-10-24_10-14-44 - choek sopon

មន្ទីរពេទ្យជាតិនេះ មានចំនួន១១អគារ ដែលមានអគារព្យាបាល និងសង្គ្រោះ​បន្ទាន់ (E) មានទំហំ​៧,៤៨០ ម៉ែត្រការ៉េ, អគារព្យាបាលកម្រិតធ្ងន់ (H1 និង H2) មានគ្រែសរុប​ចំនួន​៥២៧គ្រែ, អគារ​ព្យាបាល​កម្រិត​ស្រាល​ (H3,H4,H5, H6 និង H7), អគារបច្ចេក​ទេស (T1), អគារបច្ចេកទេស (T2), អគារ​ផ្គត់​ផ្គង់​ និង​ព័ត៌មាន​ (A)​ មាន​ទំហំ២,៨៣៥ ម៉ែត្រការ៉េ, អគារស្នាក់​នៅសម្រាប់បុគ្គលិក (S) មានគ្រែសរុបចំនួន ២៣៤ គ្រែ។ ចំណត​រថយន្ត​មាន​ផ្ទៃ​ក្រឡា ៧,០២៦ ម៉ែត្រការ៉េ ដែលអាចចត រថយន្តបានចំនួន ២១០ គ្រឿង មានសួន​ច្បារ​ព័ណ៌​បៃតងទំហំ​៤,៤៩០ ម៉ែត្រការ៉េផងដែរ។

photo_2023-10-24_10-14-49 - choek sopon

សូមបញ្ជាក់ថា មន្ទីរពេទ្យនេះ ​មាន​អគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ វះកាត់ អគារ​សម្រាកព្យាបាលកម្រិតធ្ងន់ អគារសម្រាកព្យាបាលកម្រិតស្រាល អគាររដ្ឋបាល អគារ​បច្ចេក​ទេស អគារផ្គត់ផ្គង់​ជាដើម។ លើផ្នែករូបភាពវេជ្ជសាស្ត្រ ត្រូវបានបំពាក់ដោយ​បរិក្ខារ​វេជ្ជសាស្ត្រ​ទំនើប​ចុង​ក្រោយ សម្រាប់ការធ្វើរោគវិនិច្ឆ័យចំនួន១២ផ្នែក ប្រកប​ដោយ​សុក្រិត​ភាព និងទំនុកចិត្ត៕

 


ថ្ងៃអង្គារ, 24 ខែតុលា 2023 11:55  មានជ័យ