BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តារាសម្តែងប្រុស ខួច បង្ហាញខ្លួននៅក្នុងរឿងថ្មីជាមួយនឹងតួឯកស្រីដ៏ស្រស់សោភា…

ថ្ងៃចន្ទ, 23 ខែតុលា 2023 15:46  BeeTube News

2023-10-23 15.35.09

សូមធ្វើការវិលមកជួបជាមួយនឹងដួងតារាសម្តែងវ័យក្មេងដែលទើបតែបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តខ្មែរមួយចំនួននៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដោយនៅក្នុងចំណោមហ្វូងតារាវ័យក្មេងស្រីប្រុសដ៏លេចធ្លោទាំងនោះកាលពីពេលថ្មីៗនេះគឺមានចំណាប់អារម្មណ៍ខ្ពស់ទៅលើដៃគូតួអង្គសម្តែងគូស្នេហ៍មួយគូរវាងលោកប្រុស ខួច និងកញ្ញាចិន ចិន នៅក្នុងរឿងភាគ«ស្លាបក្អែកហង្ស» របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន។

2023-10-23 15.35.46

អ្នកទាំងពីរសុទ្ធសឹងតែជាតារាសម្តែងវ័យក្មេង និងមានសំរស់ស្រស់ស្អាត ថែមទាំងសមត្ថភាពសម្តែងយ៉ាងប៉ិនប្រសប់ថែមទៀតផង ជាពិសេសទស្សនិកជាច្រើនបានលាន់មាត់សរសើរថាពួកគេមិនត្រឹមតែស្រស់ស្អាតដូចគ្នាទេ ថែមទាំងមានគីមីចូលគ្នាបានយ៉ាងល្អទៀតផង។

2023-10-23 15.36.04

ទាក់ទងនឹងរឿងរ៉ាវពាក់ព័ន្ធជាមួយប្រុស ខួចផងដែរ សង្កេតឃើញថាលោកគឺជាតារាសម្តែងម្នាក់ដែលប្រឹងប្រែងធ្វើការ និងសកម្មក្នុងការងារខ្លាំងណាស់។ ជាក់ស្តែង តារាសម្តែងមួយរូបនេះទើបតែបញ្ចេញព័ត៌មានអោយដឹងថាលោកបានសំរេចចិត្តធ្វើកែប្រែមុខរបស់លោកជាថ្មីអស់រយៈពេលជិត១ឆ្នាំ ប៉ុន្តែលោកមិនបានប្រើពេលសំរាកអោយសុខខ្លួនដូចការរំពឹងទុកនោះទេ ផ្ទុយមកវិញជាការពិតទៅប្រុសខួចបាត់ខ្លួនទៅមមាញឹកជាមួយការថតសម្តែងក្រោយឆាកទៅវិញទាំងដែលពេលខ្លះមុខរបស់លោកមិនទាន់បាត់ស្រកនៅឡើយ។ 

2023-10-23 15.35.36

ម្ល៉ោះហើយទស្សនិកជនប្រាកដជាបានធ្វើសាក្ស៊ីឃើញហើយថានៅចុងឆ្នាំ២០២៣នេះ មានរឿងភាគនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ជាច្រើនត្រូវបានលោកប្រុសខួចគ្រងតំណែងស្ទើរតែទាំងអស់ និងភាពយន្តដែលបញ្ចាំងនៅរោងកុនមួយចំនួនទៀត ដែលរួមមកមានដូចជា«ស្រោមមុខភរិយា» របស់ទូរទស្សន៍ហង្សមាស «ចិត្តពីរ» និង​​​ «ក្អែកស្លាបហង្ស» របស់ទូរទស្សន៍បាយ័ន និងរឿងកុនខ្នាតធំ«Single Dad វគ្គ២» របស់ផលិតកម្ម LD Picture ផងដែរ។ តើទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះការបង្ហាញខ្លួនលើកនេះរបស់លោកប្រុសខួចនៅក្នុងឆ្នាំ២០២៣?

2023-10-23 15.35.59

2023-10-23 15.35.25

2023-10-23 15.35.20

2023-10-23 15.35.31





 


 


ថ្ងៃចន្ទ, 23 ខែតុលា 2023 15:46  BeeTube News