BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កាន់តែប្រកាសឡើងជាផ្លូវការនូវសង្គ្រាមរីកសាយភាយនៅមជ្ឈិមបូព៌ា អមដំណើរនឹងការការពារអ៊ីស្រាអែល និងការគំរាមកំហែងអ៊ីរ៉ង់ដោយទណ្ឌកម្មបង្ហូរឈាម

ថ្ងៃចន្ទ, 23 ខែតុលា 2023 15:28  BeeTube News

Untitled design - 2023-10-23T151720.251 (1)

ចាប់ផ្តើមជាមួយនឹងក្រសួងការពារជាតិសហរដ្ឋអាមេរិក (មន្ទីរបញ្ចកោណ) ដែលបានប្រកាសកាលពីថ្ងៃអាទិត្យថាសហរដ្ឋអាមេរិកនឹងបញ្ជូនប្រព័ន្ធការពារដែនអាកាសបន្ថែមទៅកាន់មជ្ឈិមបូព៌ា។ យោងតាមមន្ទីរបញ្ចកោណ សហរដ្ឋអាមេរិកនឹងបញ្ជូនប្រព័ន្ធការពារដែនអាកាស THAAD និងប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot បន្ថែមទៀតទៅកាន់មជ្ឈិមបូព៌ាដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនាពេលថ្មីៗនេះលើកងកម្លាំងអាមេរិកនៅក្នុងតំបន់។

  1. អ៊ីស្រាអែលប្រកាសសង្គ្រាម​នឹងអ៊ីរ៉ង់បើក្រុម​ហេសបូឡា​ចូល​រួម​សង្រ្គាម

យោងតាមសារព័ត៌មាន Daily Mail ចុះផ្សាយថ្ងៃទី២២ ខែតុលាបានអោយដឹងថា នៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត The Mail កាលពីថ្ងៃអាទិត្យ លោក Nir Barkat រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់អ៊ីស្រាអែលបានព្រមានថា មេដឹកនាំសាសនារបស់អ៊ីរ៉ង់ទាំងអស់នឹងត្រូវ'កំចាត់ចោលពីផែនដីនេះ' ប្រសិនបើក្រុមសកម្មប្រយុទ្ធហេសបូឡាដែលជាក្រុមភេរវករប្រូកស៊ីរបស់ពួកគេស្ថិតក្នុងប្រទេសលីបង់ វាយប្រហារអ៊ីស្រាអែល។

នៅក្នុងការព្រមានដោយផ្ទាល់របស់លោក Barkat ដើម្បីរារាំងទីក្រុង Tehran ពីការជ្រៀតជ្រែកចូលបន្ថែមទៀតនៅក្នុងសង្គ្រាមនេះ លោកបានព្រមានឡើងថាមិនត្រឹមតែអ៊ីស្រាអែលនឹង'កម្ចាត់ក្រុមសកម្មប្រយុទ្ធហេសបូឡាប' ប៉ុណ្ណោះទេ ប្រសិនបើពួកគេដឹងថាក្រុមភេរវកម្មនេះកំពុងបើក 'ទីតាំងជួរមុខនៅភាគខាងជើង' 'ពួកគេនឹងកំណត់គោលដៅវាយប្រហារសំដៅលើអ៊ីរ៉ង់តែម្តង'។

លោកបានបន្តថា ខណៈផែនការរបស់អ៊ីរ៉ង់គឺដើម្បីវាយប្រហារអ៊ីស្រាអែលមកពីគ្រប់ទិស។ ប្រសិនបើពួកគេរកឃើញថាអ៊ីរ៉ង់មានបំណងកំណត់គោលដៅលើអ៊ីស្រាអែល នោះពួកគេនឹងមិនត្រឹមតែសងសឹកលើទីតាំងជួរមុខទាំងនោះប៉ុណ្ណោះទេ ប៉ុន្តែពួកគេនឹងទៅដល់ក្បាលរបស់ពស់តែម្តង ដែលជាប្រទេសអ៊ីរ៉ង់។

32fd3724024879b5c14c60a97579c573

 

  1. អាមេរិកបញ្ជូនក្រុមនាវាផ្ទុកយន្តហោះទៅកាន់ឈូងសមុទ្រពែក្ស

យោងតាមសារព័ត៌មាន CBS ចុះផ្សាយថ្ងៃទី២១ ខែតុលាបានអោយដឹងថា​​​ ខណៈពេលដែលភាពតានតឹងកើនឡើងនៅតំបន់មជ្ឈិមបូព៌ា ជាពិសេសការកើនឡើងរវាងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ រដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin បានប្រកាសកាលពីល្ងាចថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិកនឹងដាក់ពង្រាយក្រុមនាវាផ្ទុកយន្តហោះរបស់ខ្លួនឡើងវិញទៅកាន់ឈូងសមុទ្រពែក្ស ក៏ដូចជាបន្ថែមដោយប្រព័ន្ធការពារដែនអាកាសមួយចំនួនទៀតផងដែរទៅកាន់តំបន់នោះ។

លោក Austin ក៏​បាន​និយាយ​ដែរ​ថា លោក​បាន​ដាក់​កង​កម្លាំង​អាមេរិក​ ប៉ុន្តែ​មិន​បាន​បញ្ជាក់​លម្អិត​ចំនួន​ប៉ុន្មាន​ទេ។ ខណៈដែលកាលពីដើមសប្តាហ៍នេះ លោកបានបញ្ជាឱ្យដាក់កងទ័ពចំនួន 2,000 នាក់ ត្រៀមខ្លួនពង្រាយនៅក្នុងតំបន់មជ្ឈិមបូព៌ា។

លោក Austin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពី"ការពិភាក្សាលម្អិតជាមួយប្រធានាធិបតីលោក Biden ស្តីពីការកើនឡើងឥទ្ធិពលនាពេលថ្មីៗនេះដោយអ៊ីរ៉ង់ និងកងកម្លាំងប្រូកស៊ីរបស់ខ្លួននៅទូទាំងមជ្ឈឹមបូព៌ា" ។

នាវា USS Dwight D.Eisenhower និងក្រុមវាយប្រហាររបស់ខ្លួន ដែលកាលពីចុងសប្តាហ៍មុន លោក Austin បានប្រកាសថា នឹងត្រូវបានដាក់ពង្រាយទៅកាន់សមុទ្រមេឌីទែរ៉ាណេខាងកើតដើម្បីចូលរួមជាមួយនឹងនាវា USS Gerald R.For ប៉ុន្តែក៏ត្រូវបានប្តូរទីតាំងទៅកាន់ឈូងសមុទ្រពែក្សជំនួសវិញ។

uss-eisenhower-gty-jt-231014_1697312029463_hpMain_16x9_1600

 

  1. អាល្លឺម៉ង់ត្រៀម​បញ្ជូនកម្លាំងពិសេ​សសំរាប់​ប្រតិបត្តិការ​ហ្គាហ្សា

យោងតាមសារព័ត៌មាន Iran Front Page ចុះផ្សាយថ្ងៃទី១៩ ខែតុលាបានអោយដឹងថា កាសែត Bild បានរាយការណ៍ថា រដ្ឋាភិបាលអាល្លឺម៉ង់បានសម្រេចចិត្តដាក់ពង្រាយអង្គភាពកងកម្លាំងពិសេសកំពូលរបស់ប្រទេសមួយចំនួនទៅកាន់ប្រទេស Cyprus ខណៈដែលខ្លួនត្រៀមរៀបចំសម្រាប់ស្ថានភាពវិបត្តិដែលអាចកើតមាននៅក្នុងប្រទេសអ៊ីស្រាអែល តំបន់ហ្គាហ្សា និងមជ្ឈិមបូព៌ាទាំងមូល។

សារព័ត៌មានបាននិយាយថាកងកម្លាំងពិសេសអាចនឹងត្រូវបានប្រើប្រាស់ដើម្បីជួយសង្គ្រោះចំណាប់ខ្មាំង ដោយបន្ថែមថា អង្គភាពពិសេសវិញក៏អាចត្រូវបានដាក់ពង្រាយផងដែរ ដើម្បីជម្លៀសពលរដ្ឋអាល្លឺម៉ង់ដែលធ្វើការនៅតំបន់ហ្គាហ្សា ឬអាចសូម្បីតែជួយដល់ជនជាតិអាល្លឺម៉ង់មួយចំនួនទៀតជម្លៀសចេញពីលីបង់ ប្រសិនបើជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសកាន់តែរីករាលដាលនៅលើទឹកដីរបស់ពួកគេ។ 

Screenshot-2023-10-19-144637



 

 


ថ្ងៃចន្ទ, 23 ខែតុលា 2023 15:28  BeeTube News