BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ីស្រាអែល​ពន្យារការវាយលុកតំបន់ហ្គាហ្សាខណៈ​​ភ័យ​ខ្លាច​ចំពោះការត្រូវចំណាយមកវិញបន្ទាប់ពីវាយប្រហារ​ក្រុម​ហាម៉ាស

ថ្ងៃសុក្រ, 20 ខែតុលា 2023 15:37  BeeTube News

Untitled design - 2023-10-20T152854.453 (1)

ទីបំផុតអ៊ីស្រាអែល​គ្មាន​គម្រោង​វាយ​លុក​ចូល​តំបន់​ហ្គាហ្សា​ទេ! នៅក្នុងខណៈពេលភាពភ័យរន្ធត់នៃផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស ដែលត្រូវបានចាត់ទុកថាមានភាពគ្រោះថ្នាក់ខ្លាំងជាងផ្លូវរូងក្រោមដីរបស់វៀតណាមទៅទៀតនោះ ផែនការសង្គ្រាមរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាគឺអាស្រ័យលើការឡោមព័ទ្ធ និងជម្លៀសចេញ ហើយចុងក្រោយនឹងបំផ្លាញតំបន់ហ្គាហ្សាទាំងស្រុង! នេះ​គឺជា​គោលដៅ​ដែលមិនអាចទៅរួច ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​គំរាម​កំហែង​របស់​អេហ្ស៊ីប ហ្ស៊កដានី និង​អារ៉ាប៊ីសាអូឌីត និង​សម្ពាធ​យ៉ាងខ្លាំង​សម្បើម​ពី​មនុស្ស​ជុំវិញ​ពិភពលោក។​ សម្ពាធ​ដែលបានដាក់ជុំវិញ​អាច​ធ្វើអោយ​សហគមន៍​អន្តរជាតិ​មិន​​គាំទ្រ​ចំពោះផែនការ​របស់​អ៊ីស្រាអែល​ទាំងនេះ ហើយ​ជាមួយនឹងផែនការបរាជ័យនៃការ​ជម្លៀស​ប្រជាជន​ពីតំបន់​ហ្កាហ្សា​ទៅ​ស៊ីណៃ អ៊ីស្រាអែល​លែង​មាន​គម្រោង​ចូល​តំបន់ហ្គាហ្សា ឬ​ចេញ​ពី​តំបន់នេះទៀត​ហើយ! វាត្រូវបានប្រកាសឡើងថាជំនួយនឹងចូលតាមច្រក Rafah ហើយអេហ្ស៊ីបកំពុងតែដាក់សម្ពាធអោយដកចេញនូវការឡោមព័ទ្ធ និងដាក់ឡើងនូវបទឈប់បាញ់សម្រាប់ការនាំចូលជំនួយ។ តើអ៊ីស្រាអែលបានចុះចាញ់ហើយមែនដែរឬទេ?

  1. យោធាអ៊ីស្រាអែលរៀបចំការវាយលុកចូលតំបន់ហ្គាហ្សា

យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី១៩ ខែតុលាបានអោយដឹងថា អ៊ីស្រាអែល​កំពុង​កំណត់​គោលដៅ​លើ​មេដឹកនាំ​របស់​ក្រុម​ហាម៉ាស និង​ផ្លូវ​រូង​ក្រោម​ដី​របស់​ពួកគេ ហើយ​បាន​ឡោមព័ទ្ធ​តំបន់​ហ្គាហ្សា​ភាគ​ខាង​ជើង​ដោយ​ព្យាយាម​ធ្វើ​ឲ្យ​ក្រុម​ហាម៉ាស់​ចុះខ្សោយ​មុននឹងឈានដល់​ការ​លុកលុយ​ទន្ទ្រានទឹកដី។

អ៊ីស្រាអែល​បាន​បន្ត​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​ខ្លួន​លើ​តំបន់​ហ្គាហ្សា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ខណៈ​ដែល​ខ្លួន​បាន​រៀបចំ​កងទ័ព​និង​រៀបចំមូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​ឈ្លានពាន​ដែល​អាច​កើត​មាន​ក្នុង​តំបន់​នោះ។

អស់រយៈពេលជិតពីរសប្តាហ៍មកនេះ អ៊ីស្រាអែលបានត្រៀមខ្លួនសម្រាប់ការលុកលុយដែលអាចកើតមានឡើងនៅក្នុងតំបន់ហ្គាហ្សា ដោយធ្វើការវាយប្រហារតាមអាកាសរាប់ពាន់លើកលើតំបន់នោះដោយផ្តោតគោលដៅសំខាន់លើមេដឹកនាំក្រុមហាម៉ាស កងកម្លាំងពិសេស និងទ្រព្យសម្បត្តិយុទ្ធសាស្ត្ររបស់ពួកគេ រួមមានដូចជាប៉ុស្តិ៍ស៊ើបការណ៍សម្ងាត់ និងបណ្តាញផ្លូវរូងក្រោមដី ខណៈដែលពួកគេកំពុងចង់តែធ្វើអោយក្រុមនេះចុះខ្សោយ មុនពេលបញ្ជូនទាហានអ៊ីស្រាអែលរាប់ពាន់នាក់ទៅប្រមូលផ្តុំនៅព្រំដែននេះ។

download (2)-3

 

  1. សម្ពាធកើនឡើងដើម្បីបើកច្រករបៀងជំនួយហ្គាហ្សា

យោងតាមសារព័ត៌មាន The New York Times ចុះផ្សាយថ្ងៃទី១៩ ខែតុលាបានអោយដឹងថា នៅមួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី Joe Biden បាននិយាយថា អ៊ីស្រាអែលបានយល់ព្រមអនុញ្ញាតឱ្យផ្តល់ជំនួយមួយចំនួនដល់តំបន់ហ្គាហ្សាហើយ ការផ្តោតអារម្មណ៍សំរាប់ថ្ងៃព្រហស្បតិ៍គឺទៅលើបញ្ហាថាតើអាហារ និងថ្នាំពេទ្យអាចចូលកាន់ឆាប់ៗរឺទេស្របពេលដែលអ៊ីស្រាអែលកំពុងរៀបចំការឈ្លានពានមួយដែលនឹងអាចកើតមានឡើង។

ដើម្បីបន្ថែមសម្ពាធលើអ៊ីស្រាអែលអោយបន្ធូរបន្ថយវិបត្តិនៅតំបន់ហ្គាហ្សា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak នៃចក្រភពអង់គ្លេសបានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល ហើយបាននិយាយឡើងបន្ទាប់ពីបានជួបជាមួយប្រធានាធិបតីលោក Isaac Herzog ថាពួកគេបានយល់ព្រមលើសារៈសំខាន់នៃការទទួលបានជំនួយមនុស្សធម៌ជាបន្ទាន់ដល់ប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា​ដែល​កំពុងស្ថិតនៅក្រោមភាពរង​គ្រោះ​»។

ទាក់ទងទៅនឹងរបាយការណ៍មុនរបស់អេហ្ស៊ីបលើកិច្ចព្រមព្រៀងជំនួយដល់តំបន់ហ្គាហ្សានេះគឺមកទល់ពេលនេះនៅមិនទាន់បានសម្រេចជោគជ័យនៅឡើយទេ។ យោងតាមលោក Biden អេហ្ស៊ីបបាននិយាយថា ខ្លួននឹងអនុញ្ញាតឱ្យរថយន្តដឹកជំនួយចំនួន 20 គ្រឿងចូលទៅក្នុងតំបន់នេះ ប៉ុន្តែពេលវេលាណាមួយគឺនៅមិនទាន់បញ្ជាក់បានច្បាស់នោះទេ។

19israel-hamas-blog-promo-930am-jvmk-facebookJumbo

 

  1. តើអ្វីទៅជាចុងបញ្ចប់នៃតំបន់ហ្គាហ្សា?

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១៩ ខែតុលាបានអោយដឹងថា យុទ្ធសាស្ត្រភ្លាមៗរបស់អ៊ីស្រាអែលដែលត្រូវបានលើកឡើងដោយមន្ត្រីក្នុងតំបន់បីនាក់ដែលដឹងពីកិច្ចពិភាក្សារវាងអាមេរិក និងមេដឹកនាំមជ្ឈិមបូព៌ា បានអោយដឹងថា ពួកគេមានគំរោងការណ៍នឹងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់តំបន់ហ្កាហ្សានេះ មិនថាឡើយត្រូវដោះដូរនឹងការស្លាប់របស់ជនស៊ីវិលជាច្រើននាក់ក៏ដោយ ហើយបន្ទាប់មកពួកគេនឹងរុញច្រានប្រជាជននៃក្រុមនោះឆ្ពោះទៅកាន់ព្រំដែនអេហ្ស៊ីប និងក្រោយមកនឹងតាមកំចាត់ក្រុមហាម៉ាសតាមក្រោយដោយការបំផ្ទុះសំណង់ផ្លូវរូងក្រោមដីដែលក្រុមនេះបានសាងសង់ឡើងដើម្បីដំណើរការប្រតិបត្តិការរបស់ពួកគេ។

មន្ត្រី​អ៊ីស្រាអែល​បាន​និយាយ​ថា ពួកគេ​មិន​មាន​គំនិត​ច្បាស់​លាស់​សម្រាប់ផែនការថ្ងៃ​អនាគត​សំរាប់នៅពេលក្រោយ​សង្រ្គាមនោះទេថា​នឹង​មាន​លក្ខណៈ​បែប​ណា​។

ជំនួយការរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden មួយចំនួនបានបង្ហាញការព្រួយបារម្ភឡើងថា ខណៈពេលដែលអ៊ីស្រាអែលអាចបង្កើតផែនការដ៏មានប្រសិទ្ធភាពមួយដើម្បីបង្កការខូចខាតជាយូរអង្វែងដល់ក្រុមហាម៉ាស ប៉ុន្តែពួកគេនៅទាន់បានបង្កើតយុទ្ធសាស្ត្រដើម្បីចាកចេញពីហ្គេមមួយនេះនៅឡើយទេ។

f6573ef0-5eac-475d-a0de-455777221711-800x549


 


ថ្ងៃសុក្រ, 20 ខែតុលា 2023 15:37  BeeTube News