BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រធានាធិបតី​​ឡាវ គាំទ្រគំនិតផ្តួចផ្តើមរបស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធ​​កិច្ច​សហ​ប្រតិ​​​បត្តិ​​​ការទេស​ចរណ៍ត្រីភាគី​ “ប្រទេសបី គោលដៅតែមួយ​”​​

ថ្ងៃព្រហស្បតិ៍, 19 ខែតុលា 2023 15:32  មានជ័យ

photo_2023-10-19_09-47-56 - choek sopon (1)

ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ​ ឯក​ឧត្តម ថងលុន ស៊ីសុលីត ​ (Thongloun SISOULITH) ​បាន​ប្រកាស​គាំទ្រគំនិតផ្តួចផ្តើមរបស់​​សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី នៃព្រះ​រា​​ជាណាចក្រកម្ពុជា ​ពាក់ព័ន្ធនឹង​កិច្ច​សហប្រតិបត្តិការទេស​ចរណ៍​ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ” (Three Countries One Destination)។

photo_2023-10-19_09-47-59 - choek sopon

ការប្រកាស​នេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ ​នៅក្នុង​ជំនួប​​ពិភាក្សា​ការងារ​​​​រវាង​​សម្តេច​​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​ ជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរ​ដ្ឋប្រជាធិប​តេយ្យប្រជា​មានិត​ឡាវ ក្នុង​ឱកាស​ដែលថ្នាក់ដឹកនាំទាំងពីរ​​ចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅ​រដ្ឋធានីប៉េកាំង​។

photo_2023-10-19_09-47-57 - choek sopon

នៅក្នុង​ជំនួបនោះ ឯកឧត្តម  ​Thongloun SISOULITH​ ​បានបង្ហាញនូវក្តីរីករាយ​ និង​អបអរ​សាទ​រ​ចំពោះ​សម្តេចធិបតី ដែលបាន​ចូលកាន់មុខតំណែងជា​នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រកម្ពុជា ហើយជឿជាក់ថា ក្រោមការដឹកនាំរបស់​សម្តេចធិបតី​ទំនាក់ទំនងរវាងកម្ពុជា-ឡាវ នឹងកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។ ​

topic-13 (3) - choek sopon

ជាការឆ្លើយតប សម្តេចធិបតី បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​រីកចម្រើន​នៃកិច្ចសហ​ប្រត្តិ​ការ​លើគ្រប់វិស័យ រវាង​​ប្រទេស​​​ទាំង​​ពីរ ដែល​​សម្រេច​​បាន​​កន្លង​មក​។ ចំពោះទិសដៅទៅមុខ សម្តេចធិបតី បានគាំទ្រ​ការបន្តអនុវត្ត “លំហាត់រួមត្រីភាគី ស្តីពីការសង្គ្រោះគ្រោះមហន្តរាយ កម្ពុជា-ឡាវ-វៀតណាម ដូចដែល​មាន​ការ​រៀបចំឡើង​កាលពីខែកញ្ញា ឆ្នាំ២០២២ កន្លង​ទៅ និង​បានលើកឡើងនូវគំនិតផ្តួចផ្តើមមួយ​ចំនួនពាក់ព័ន្ធនឹងការជំរុញកិច្ចសហប្រតិបត្តិការ​ក្នុង​វិស័​យទេសចរណ៍ តាមរយៈការដាក់ចេញនូវកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម  “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)” និង​ការ​ភ្ជាប់ជើងហោះហើរត្រង់ ភ្នំពេញ-វៀងច័ន្ទន៍-ភ្នំពេញ ។

topic-13 (6) - choek sopon

ជាមួយគ្នានោះ ​ថ្នាក់ដឹកនាំទាំងពីរ​ បានធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃ “ភាពជាដៃគូ​យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” ដែល​ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១៩ មក និង​បានឯកភាពបន្តពង្រឹង និងពង្រីក​កិច្ច​សហ​ប្រតិបត្តិការលើវិស័យមួយចំនួនរួមមាន​៖ វិស័យ​​​ការពារ​ជាតិ, អប់រំ, ថាមពល, ការផ្លាស់ប្តូរ​ទស្សន​កិច្ច​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់ និងគំនិតផ្តួច​ផ្តើម​​របស់​​​សម្តេចធិបតី ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)” ។

topic-13 (8) - choek sopon

ថ្លែងនៅក្នុងជំនួបនោះដែរ ​ឯកឧត្តមប្រធានាធិបតី​ឡាវ បានអញ្ជើញ​សម្តេចធិបតី ហ៊ុន ម៉ាណែ​ត ទៅបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសឡាវ ហើយ​សម្តេចធិបតី បានទទួលយកកា​រ​អញ្ជើញ​នេះផងដែរ ហើយនឹងកំណត់​កាលបរិច្ឆេទសមស្របណាមួយ​នាពេលខាងមុខ​៕​

 


ថ្ងៃព្រហស្បតិ៍, 19 ខែតុលា 2023 15:32  មានជ័យ