BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ពូទីនវាយប្រហារខ្សែកាបទំនាក់ទំនងស៊ុយអែតនៅក្រោមសមុទ្របាល់ទិក និងផ្ទុះកំហឹងនៅពិភពអារ៉ាប់

ថ្ងៃព្រហស្បតិ៍, 19 ខែតុលា 2023 15:12  BeeTube News

Untitled design - 2023-10-19T150707.418 (1)

ពូទីនទាញយកផលប្រយោជន៍ពីសង្គ្រាមប៉ាឡេស្ទីន-អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដោយឆ្លៀតឳកាសវាយប្រហារខ្សែកាបសមុទ្ររបស់ស៊ុយអែតនៅក្រោមសមុទ្របាល់ទិក។ រុស្ស៊ីធ្លាប់បានវាយប្រហារខ្សែកាបសមុទ្ររបស់ហ្វាំងឡង់រួចមកហើយនៅក្នុងយុទ្ធសាស្ត្ររបស់រុស្ស៊ី ដើម្បីឆ្លៀតឳកាសពេលដែលអាមេរិកកំពុងខ្វល់ខ្វាយរឿងរបស់អ៊ីស្រាអែល នោះពួកគេនឹងវាយប្រហារប្រទេសណាតូ! ហើយស្របពេលជាមួយនឹងដំណើរទស្សនកិច្ចរបស់លោក Biden ផងដែរទៅកាន់អ៊ីស្រាអែល តំបន់នេះកាន់តែត្រូវចូលរួមបង្កអោយមានសង្រ្គាមទ្រង់ទ្រាយធំ ជាពិសេសបន្ទាប់ពីអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យបាទីស្ទ ហើយអ៊ីរ៉ង់បានគំរាមកំហែងពីការកើនឡើងនៃសង្គ្រាម និងលោកពូទីនអាចនឹងធ្វើការងារលើជំនួយនុយក្លេអ៊ែរសម្រាប់អ៊ីរ៉ង់។

  1. ពូទីនវាយប្រហារខ្សែកាបទំនាក់ទំនងស៊ុយអែតនៅក្រោមសមុទ្របាល់ទិក 

យោងតាមសារព័ត៌មាន BBC ចុះផ្សាយថ្ងៃទី១៨ ខែតុលាបានអោយដឹងថា រដ្ឋាភិបាលស៊ុយអែតបានប្រកាសថា ខ្សែកាបទូរគមនាគមន៍ក្រោមសមុទ្របាល់ទិកដែលតភ្ជាប់ប្រទេសអេស្តូនី និងស៊ុយអែតត្រូវបានរងការខូចខាត។

រដ្ឋមន្ត្រីការពារជនស៊ីវិល លោក Carl-Oskar Bohlin បាននិយាយថា ខ្សែកាបនេះត្រូវបានរងការខូចខាត ប៉ុន្តែមិនបានបំផ្លាញទាំងស្រុងនោះទេ។

ខ្សែកាបទំនាក់ទំនងនេះត្រូវបានជឿជាក់ថារងការបំផ្លាញនៅក្នុងពេលតែមួយដែលបំពង់បង្ហូរឧស្ម័នតភ្ជាប់ប្រទេសហ្វាំងឡង់ និងអេស្តូនីត្រូវបានបំផ្លាញដែរកាលពីដើមខែនេះ។

ប្រភពបានប្រាប់ BBC ថា ហ្វាំងឡង់មានការសង្ស័យថា ក្រុមបំផ្លិចបំផ្លាញរបស់រុស្ស៊ីជាអ្នកនៅពីក្រោយរឿងនេះ ដែលជាការដាក់ទោសសំរាប់ប្រទេសនេះបន្ទាប់ពីពួកគេបានចូលរួមជាមួយអង្គការណាតូ។

ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន បានបដិសេធការចោទប្រកាន់នេះ។ ខណៈប្រទេសហ្វាំងឡង់បាននិយាយកាលពីសប្តាហ៍មុនថា បំពង់បង្ហូរឧស្ម័នរបស់ខ្លួនទំនងជាត្រូវបានបំផ្លាញដោយចេតនាពិតមែន។

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារ លោក Bohlin បាននិយាយថា មូលហេតុនៃការខូចខាតនៅតែមិនទាន់ដឹងនៅឡើយទេ។ ប៉ុន្តែលោកបានបន្ថែមថា អ្នកស៊ើបអង្កេតស៊ុយអែតនឹងសហការជាមួយសមភាគីហ្វាំងឡង់ និងអេស្តូនី។

_131457285_4a92a3065b7274ede7d3f2126af5dde9e06c6ebe0_0_3648_20521000x563

 

  1. អ៊ុយក្រែនវាយប្រហាររុស្ស៊ីដោយអាវុធ ATACMS ជាលើកដំបូង

យោងតាមសារព័ត៌មាន BBC ចុះផ្សាយថ្ងៃទី១៨ ខែតុលាបានអោយដឹងថា លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយថា ប្រទេសអ៊ុយក្រែនបានប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកជាលើកដំបូង។

ការអត្ថាធិប្បាយរបស់លោកបានមកតាមពីក្រោយរបាយការណ៍ថា អាវុធដែលត្រូវបានស្គាល់ថាជា ATACMS បានបំផ្លាញឧទ្ធម្ភាគចក្រចំនួន 9 គ្រឿងនៅឯមូលដ្ឋានរុស្ស៊ីនៅភាគខាងកើតនៃប្រទេស។ ថ្វីបើអ៊ុយក្រែន​មិន​បាន​បញ្ជាក់​ថា​មីស៊ីលរបស់ពួកគេនេះ​ត្រូវ​បាន​​ប្រើ​ប្រាស់នៅពេលនោះ​ទេ។

អ៊ុយក្រែនបាននិយាយថា ប្រព័ន្ធការពារដែនអាកាស និងឧបករណ៍ផ្សេងៗទៀតគឺស្ថិតក្នុងចំណោមគោលដៅដែលបានវាយប្រហារនៅមូលដ្ឋានអាកាស Berdyansk និង Luhansk ។

កងទ័ពរុស្ស៊ីរាប់សិបនាក់បានស្លាប់ រឺរងរបួសនៅក្នុងប្រតិបត្តិការនេះផងដែរ។

តាមប្រភពមន្ត្រីអាមេរិកពីររូបបានអោយដឹងថា ទីក្រុងវ៉ាស៊ីនតោនចង់ធ្វើការវាយប្រហារដោយការពន្ញាក់អារម្មណ៍ទីក្រុងមូស្គូ ព្រោះដើម្បីក្នុងករណីណាមួយដែលរុស្ស៊ីរើឧបករណ៍ និងសព្វាវុធចេញទៅឆ្ងាយ នោះអាវុធមីស៊ីលរបស់ពួកគេច្បាស់ជាខកឳកាសវាយប្រហារវា។

0632cd8_5371772-01-06

 

  1. ការ​ឆ្លើយ​តប​របស់​អាមេរិក​ចំពោះ​សង្គ្រាម​អ៊ីស្រាអែល​​បង្ក​កំហឹង​នៅ​មជ្ឈិមបូព៌ា

យោងតាមសារព័ត៌មាន The New York Times ចុះផ្សាយថ្ងៃទី១៧ ខែតុលាបានអោយដឹងថាជនជាតិអារ៉ាប់ជាច្រើននិយាយថា រដ្ឋាភិបាលអាមេរិកមិនត្រឹមតែព្រងើយកន្តើយចំពោះការឈឺចាប់របស់ជនជាតិប៉ាឡេស្ទីនដែលរស់នៅក្រោមការកាន់កាប់របស់អ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតរឿងកាន់តែខុសឆ្គងផ្នែកសីលធម៌ចំពោះបញ្ហានេះផងដែរ។

ការសន្យារបស់អាមេរិកចំពោះការគាំទ្រ និងផ្តល់ជំនួយសម្រាប់អ៊ីស្រាអែល ទាំងផ្នែកសន្តិសុខ និងសេដ្ឋកិច្ចបានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលជាសញ្ញាមួយចង្អុលបានថាអ៊ីស្រាអែលកំពុងអាចត្រៀមរៀបចំបានហើយសម្រាប់ការវាយលុកទឹកដីហ្គាហ្សា។

លោក Nabil Fahmy អតីតរដ្ឋមន្ត្រីការបរទេសនៃប្រទេសអេហ្ស៊ីបបាននិយាយថា "មានការខឹងសម្បារយ៉ាងខ្លាំងនៅក្នុងពិភពអារ៉ាប់ សូម្បីតែអ្នកដែលមិនគាំទ្រក្រុមហាម៉ាសក៏ដោយ" ។ លោក​បាន​និយាយ​អំពី​មហា​អំណាច​លោក​ខាង​លិច​ថា​៖ «​ពួកគេ​កំពុង​ផ្តល់​ភ្លើង​ខៀវ​ដល់​អ៊ីស្រាអែល ហើយ​ខណៈ​នេះ​ផងដែរនឹងមានការបង្ហូរឈាមកាន់តែខ្លាំង ហាក់ដូចជាបង្កឡើងដោយស្នាដៃលោកខាងលិចផងដែរ»។

 

17mideast-us-3-bpqv-videoSixteenByNine3000-v2

 


ថ្ងៃព្រហស្បតិ៍, 19 ខែតុលា 2023 15:12  BeeTube News