អេហ្ស៊ីបគំរាមបញ្ជូនជនភៀសខ្លួនពីតំបន់ហ្គាហ្សាទៅអឺរ៉ុប! ជាភាសាកាន់តែច្បាស់គឺលោករដ្ឋមន្រ្តីការបរទេស Sameh Shoukry បាននិយាយទៅកាន់សមភាគីអឺរ៉ុបរបស់លោកថា"តើអ្នកចង់ឱ្យពួកយើងទទួលយកមនុស្សមួយលាននាក់មែនទេ? បាន ខ្ញុំនឹងបញ្ជូនពួកគេទៅអឺរ៉ុប។ បើសិនជាអ្នកយកចិត្តទុកដាក់ខ្លាំងលើសិទ្ធិមនុស្សណាស់ មិនអីទេ ទទួលយកពួកគេចុះ។" ការបន្លាចរបស់អេហ្ស៊ីបបានបំភ័យដល់អាមេរិក និងជំរុញឱ្យរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blinken ដាក់សម្ពាធលើពួកគេ។ អ៊ីស្រាអែលត្រូវតែបើកច្រកឆ្លងកាត់ដើម្បីលើកកំពស់ និងនាំយកជំនួយមនុស្សធម៌ ជាថ្នូរនឹងដំណើរទស្សនកិច្ចរបស់លោក Biden ទៅកាន់ប្រទេសអ៊ីស្រាអែល។ ស្តេច Abdullah នៃប្រទេសហ្ស៊កដានី បានបញ្ជាក់ពីការគម្រាមរបស់អេហ្ស៊ីបដូចគ្នាមិនទទួលយកការផ្លាស់ទីរបស់ប្រជាជនរស់នៅតំបន់ Gaza ឬ West Bank ខណៈពេលដែលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានគម្រាមចូលរួមសង្រ្គាម ហើយនឹងចាប់ផ្តើមត្រៀមការវាយប្រហារជាមុនទៅលើប្រទេសអ៊ីស្រាអែល ដែលបង្កអោយមេដឹកនាំសង្រ្គាមទាំងអស់គឺស្ថិតនៅក្នុងសភាពច្របូកច្របល់ទាំងជម្រើស និងការយល់ច្រឡំ។ តើអ៊ីស្រាអែលកំពុងត្រូវបានចាញ់ហើយមែនទេ?
-
អេហ្ស៊ីបគំរាមបញ្ជូនជនភៀសខ្លួនពីតំបន់ហ្គាហ្សាទៅអឺរ៉ុប
យោងតាមសារព័ត៌មាន Financial Times ចុះផ្សាយថ្ងៃទី១៧ ខែតុលាបានអោយដឹងថា ទីក្រុង Cairo "ពិតជាខឹងសម្បារ" ចំពោះការគាបសង្កត់ពីលោកខាងលិច ដើម្បីបើកច្រក Rafah ទៅកាន់ជនភៀសខ្លួនប៉ាឡេស្ទីនដែលរត់ចេញពីការវាយប្រហាររបស់អ៊ីស្រាអែល។
នៅពេលដែលប្រជាជនប៉ាឡេស្ទីនរាប់សែននាក់បានបោះបង់ចោលផ្ទះរបស់ពួកគេនៅភាគខាងជើងតំបន់ Gaza ហើយភៀសខ្លួនទៅកាន់ភាគខាងត្បូង ការជូនដំណឹងឡើងកំពុងកើនឡើងនៅក្នុងប្រទេសអេហ្ស៊ីបថាវិបត្តិមនុស្សធម៌កំពុងកាន់តែកើតឡើងខ្លាំងក្លានៅទូទាំងព្រំដែនរបស់ខ្លួន។
ខណៈនេះផងដែរ លោករដ្ឋមន្រ្តីការបរទេសអេហ្ស៊ីប Sameh Shoukry បាននិយាយទៅកាន់សមភាគីអឺរ៉ុបរបស់លោកថា"តើអ្នកពិតជាចង់ឱ្យពួកយើងព្រមទទួលយកមនុស្សទាំងមួយលាននាក់នោះតើមែនទេ? បាន ខ្ញុំនឹងបញ្ជូនពួកគេទៅអោយអឺរ៉ុបវិញ។ បើសិនជាអ្នកយកចិត្តទុកដាក់យ៉ាងខ្លាំងមែននៅលើសិទ្ធិមនុស្ស មិនអីទេ ទទួលយកពួកគេចុះ។"
2. អ៊ីរ៉ង់គំរាមចូលរួមសង្គ្រាមអ៊ីស្រាអែល-ហ្គាហ្សា
យោងតាមសារព័ត៌មាន Time of Israel ចុះផ្សាយថ្ងៃទី១៦ ខែតុលាបានអោយដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានគំរាមឡើងពី "ការរីករាលដាលនៃទីតាំងជួរមុខនៅក្នុងសង្គ្រាម" ប្រសិនបើសង្គ្រាមនៅហ្គាហ្សាមិនបានបញ្ឈប់នោះទេ តាមរយៈបទសម្ភាសន៍មួយកាលពីថ្ងៃចន្ទជាមួយនឹងកាសែត Al Jazeera ។
អ្នកការទូតកំពូលរូបនេះបានបន្ថែមថា"អ៊ីរ៉ង់មិនអាចឈរដោយស្ងៀម និងមើលស្ថានភាពនេះបានទេ" ដោយកត់សម្គាល់ថារៀងរាល់ម៉ោង លទ្ធភាពនៃការបើកមុខសង្រ្គាមថ្មីកើនឡើងជាបន្តបន្ទាប់។
គួរកត់សម្គាល់ផងដែរ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ អ៊ីរ៉ង់បានបង្កើតកងជីវពល ប្រូកស៊ីដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រទេសលីបង់ ស៊ីរី អ៊ីរ៉ាក់ និងយេម៉ែន បន្ថែមពីលើក្រុមហាម៉ាស់ ហើយពួកគេទាំងអស់ពិតជាអាចត្រូវប្រើប្រាស់ដើម្បីបើកទីតាំងជួរមុខនៃសង្គ្រាមថ្មីខ្លាំងណាស់។ អីុរ៉ង់ក៏កំពុងពិចារណាថាតើខ្លួនពិតជាអាចមានលទ្ធភាពចំណាយឥទ្ធិពលយោធាដ៏សន្ធឹកសន្ធាប់ទាំងនោះដើម្បីជួយការពារសម្ព័ន្ធមិត្តណាមួយក្នុងចំណោមពួកគេទាំងនោះដែររឺទេ។
3. ស្របពេល Biden ធ្វើដំណើរទៅអ៊ីស្រាអែល ពូទីនបានមកដល់ចិន
យោងតាមសារព័ត៌មាន AP News ចុះផ្សាយថ្ងៃទី១៧ ខែតុលាបានអោយដឹងថា ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន បានទៅដល់ទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារ សម្រាប់ដំណើរទស្សនកិច្ចដែលបញ្ជាក់ពីការគាំទ្ររបស់ចិនសម្រាប់ទីក្រុងមូស្គូក្នុងអំឡុងពេលសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន ក៏ដូចជាការគាំទ្ររបស់រុស្ស៊ីចំពោះប្រទេសចិនក្នុងការពង្រីកឥទ្ធិពលសេដ្ឋកិច្ច និងការទូតរបស់ខ្លួននៅបរទេស។
ប្រទេសទាំងពីរបានបង្កើតសម្ព័ន្ធភាពក្រៅផ្លូវការមួយប្រឆាំងនឹងសហរដ្ឋអាមេរិក និងប្រទេសប្រជាធិបតេយ្យផ្សេងទៀតដែលឥឡូវនេះកំពុងជួបភាពស្មុគស្មាញដោយសារសង្គ្រាមអ៊ីស្រាអែល និងហាម៉ាស។ ប្រទេសចិនបានព្យាយាមរក្សាតុល្យភាពទំនាក់ទំនងរបស់ខ្លួនជាមួយអ៊ីស្រាអែលដែលប្រឆាំងនឹងទំនាក់ទំនងរបស់ខ្លួនជាមួយអ៊ីរ៉ង់ និងស៊ីរី ដែលទាំងពីរប្រទេសនេះត្រូវបានគាំទ្រយ៉ាងខ្លាំងដោយរុស្ស៊ី និងចិនបានព្យាយាមបង្រួបបង្រួមទំនាក់ទំនងជាមួយសម្រាប់ហេតុផលសេដ្ឋកិច្ច ក៏ដូចជាដើម្បីប្រជែងនឹងឥទ្ធិពលរបស់ទីក្រុងវ៉ាស៊ីនតោននៅលើមជ្ឈិមបូព៌ា។
មេដឹកនាំរុស្ស៊ីបានចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោក ហើយក៏ដែលបានជាការបង្ហាញនូវការគាំទ្រចំពោះកម្មវិធីគំរោងផ្តួចផ្តើម "ខ្សែក្រវ៉ាត់ និងផ្លូវ" របស់មេដឹកនាំចិន Xi Jinping ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងពង្រីកឥទ្ធិពលនៅក្រៅប្រទេសរបស់ខ្លូន។