BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត ​ស្នើឲ្យប្រធានាធិបតីវៀតណាម​ពន្លឿនការចរចា​តភ្ជាប់​ផ្លូវ​ល្បឿន​ភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ​

ថ្ងៃពុធ, 18 ខែតុលា 2023 15:14  មានជ័យ

photo_2023-10-185654 (12) - choek sopon (1)

ការស្នើពន្លឿនការចរចា​តភ្ជាប់​ផ្លូវ​ល្បឿន​ភ្នំពេញ-បាវិត និងបាវិត-ហូជីមិញនេះ បាន​ធ្វើឡើង​នៅ​ក្នុង​ជំនួប​​​ពិភាក្សា​​​ការងារ​រវាង​​​សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះ​រា​ជា​ណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី​១៨ ខែតុលា ឆ្នាំ២០២៣​ ជាមួយ​​ឯកឧត្តម វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធានាធិបតី នៃសាធារ​ណ​រដ្ឋ​សង្គមនិយមវៀតណាម នៅ​រដ្ឋធានី​ប៉េកាំង  ​ក្នុង​​ឱកាសថ្នាក់ដឹកនាំ​ទាំងពីរ​​អញ្ជើញ​ចូលរួម​ក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣”​ នៅ​ប្រទេសចិន។

photo_2023-10-185654 (1) - choek sopon

ក្នុង​ជំនួបនោះ ឯកឧត្តម វ៉ វ៉ាន់ធឿង បានអបអរសាទរ​​ការចូលកាន់​មុខតំណែង​ជានាយក​រដ្ឋ​មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា របស់សម្តេច​ធិបតី ហ៊ុន ម៉ាណែត​​ និងបាន​​សម្តែងនូវសុទិដ្ឋិ​និយម​ថា ក្រោមការដឹកនាំរបស់​សម្តេចធិបតីនាយករដ្ឋមន្ត្រី​ ប្រទេសកម្ពុជា នឹងអាចអនុវត្ត​ដោយ​ជោគជ័យនូវ​រាល់គោលនយោបាយនានា ដែល​បាន​ដាក់ចេញគ្រប់​កម្រិត ទាំងក្នុង​ក្រប​ខ័ណ្ឌ​ជាតិ និងអន្តរជាតិ។ លោកថា ប្រទេសវៀតណាម​នៅ​តែ​រក្សាចំណងមិត្តភាព និងកិច្ច​សហ​ប្រតិបត្តិការ​ជិតស្និទ្ធជាមួយ​កម្ពុជា ដើម្បី​​ផល​​ប្រយោជន៍រួមសម្រាប់ជាតិ និង​ប្រជា​ជន​ទាំងពីរ។

photo_2023-10-185654 (4) - choek sopon

ជាការឆ្លើយតប សម្តេចធិបតី​​​បានសម្តែងនូវ​ក្តីរី​ក​រាយ​ចំពោះ​ការរីកចម្រើន នៃទំនាក់​ទំនង​លើ​គ្រប់​វិស័យ។ ដោយក្នុងនេះ ទំហំពាណិជ្ជកម្មទ្វេភាគី និងចំនួនភ្ញៀវទេសច​ររវាងប្រទេស​ទាំង​ពីរ ក៏មានការកើនឡើងជាលំដាប់ ហើយកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងការ​បណ្តុះបណ្តាលធនធានមនុស្ស ក៏មាន​ភាព​សកម្ម​ជិតស្និទ្ធផងដែរ។ ក្នុងឱកាសនោះ សម្តេច​ធិបតី ក៏បានស្នើ​ឯកឧត្តម ប្រធានាធិបតីវៀតណាម ពាក់ព័ន្ធនឹងការពន្លឿ​នការចរចា​នៃការ​តភ្ជាប់ផ្លូវល្បឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ ដែលការតភ្ជាប់នេះ នឹងជួយសម្រួ​លដល់​ការ​ផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍។

photo_2023-10-185654 (3) - choek sopon

នៅក្នុងជំនួបនោះដែរ​ ថ្នាក់ដឹកនាំទាំងពីរបាន​វាយតម្លៃខ្ពស់ចំពោះវឌ្ឍន​ភាព​រីកចម្រើន នៃកិច្ច​សហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេស វិស័យការពារជាតិ, សន្តិសុខ, ពាណិជ្ជ​កម្ម, វិនិយោគ, អប់រំ, ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

photo_2023-10-185654 (5) - choek sopon

ទន្ទឹមនឹងនេះ ​ប្រធានាធិបតីវៀតណាម ក៏បានស្នើបង្កើនការផ្លាស់ប្តូរទស្សនកិច្ច​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់ ហើយក៏មាន​បំណង​​យាងព្រះមហាក្សត្រ ក៏ដូចជាអញ្ជើញ​សម្តេចតេជោ ហ៊ុន សែន និង​សម្តេច​ធិបតី ទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមផងដែរ។

photo_2023-10-185654 (1) - choek sopon-1

គួររំលឹកថា គម្រោង​ផ្លូវ​ល្បឿនលឿន ខ្សែ​ទី២ ​ភ្នំពេញ​-ក្រុងបាវិត មានប្រវែង​១៣៥,១០ គីឡូ​ម៉ែត្រ បាន​​បើកការដ្ឋាន​សាងសង់ កាលពីថ្ងៃទី០៧ ខែថិថុនា ​ឆ្នាំ​២០២៣។​ ផ្លូវមួយខ្សែនេះ ​ចាប់ផ្ដើមចេញពីភ្នំពេញ នៅចំណុចផ្លូវក្រវាត់ក្រុងទី៣ ដោយឆ្លង​កាត់តាមខេត្ត​កណ្តាល ខេត្ត​ព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាមតែម្ដង។ គម្រោង​នេះ នឹង​ចំណាយថវិកា​​ប្រមាណ​ជិត​២​ពាន់លាន​ដុល្លារអាមេរិក ហើយ​គ្រោង​​បញ្ចប់នៅ​ចុងឆ្នាំ​២០២៦ ឬដើមឆ្នាំ២០២៧៕​​

 

 

 


ថ្ងៃពុធ, 18 ខែតុលា 2023 15:14  មានជ័យ