ឯកឧត្តម ជាម ប៉េអា តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងជាសមាជិកគណៈកម្មាការសេដ្ឋកិច្ចហិរញ្ញវត្ថុនៃរដ្ឋសភាបានដឹកនាំពិធីសម្ពោធដាក់អោយប្រើប្រាស់នូវផ្លូវបេតុងប្រវែង១៩០០ម៉ែត្រ និងចែកនំអន្សមជ្រូក និងចេកជូនប្រជាពលរដ្ឋនៅឃុំព្រៃដើមថ្នឹង ៦០០០ អន្សមកាលពីព្រឹកថ្ងៃទី១២ ខែតុលាកន្លងទៅនេះ។
គួរបញ្ជាក់ផងដែរថា សមិទ្ធផលផ្លូវបេតុងនេះគឺជាមូលនិធិរបស់ឃុំ និងជារបស់លោកតំំណាងរាស្រ្តផ្ទាល់។ នៅក្នុងដំណើរចូលរួមនៃពិធីនោះផងដែរ បន្ទាប់មកលោកក៏បានអញ្ជើញចូលរួមវេនកាន់បិណ្ឌទី១៣ចំនួនពីរវត្តនៅឯវត្តជ័យសិរីឬទ្ធិ ព្រៃដើមថ្នឹងខាងត្បូង និងវត្តជ័យសិរីឬទ្ធិ ព្រៃដើមថ្នឹងខាងជើងដើម្បីវេរប្រគេនចង្ហាន់ សំភារៈ និងថវិកាសម្រាប់លោកគង់ចាំព្រះវស្សានិងដឹកនាំកម្មវិធីវេចនំអន្សមដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋដែលខ្វះខាតនៅតាមឃុំសង្កាត់។
ការចែកនំអន្សមនេះគឺក្នុងគោលបំណង៖
១.ពង្រឹងសាមគ្គីភាពរឹងមាំរបស់ប្រជាជនចំពោះបក្សយើងក្នុងវេចអន្សមចែកគ្រប់ខ្នងផ្ទះក្នុងឃុំ
២.ប្រកាន់ខ្ជាប់នូវទំនៀមទំលាប់ប្រពៃណីបុណ្យកាន់បិណ្ឌ
៣.បានឧទ្ទិសកុសលផលបុណ្យជូនគ្រប់ញាតិសន្តាន
៤.បានជារូបភាពបង្ហាញ និងផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយ។
ជាលទ្ធផលទទួលបាននំអន្សមចំនួន៦០០០អន្សមត្រូវបានចែកជូនប្រជាជនចំនួន១០០០ខ្នងផ្ទះ។