BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រធានគណ​បក្ស​កាន់​​​អំណាច​​​​​​​​ បង្ហាញ​ចេតនា​​​ចំពោះ​​​ការ​​​ចង​​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​នយោបាយដទៃទៀត

ថ្ងៃពុធ, 11 ខែតុលា 2023 16:57  មានជ័យ

post_photo_1690359297 - choek sopon

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈសារជាសំឡេង នា​រសៀលថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២៣នេះ ​បាន​បង្ហាញពីចេតនាក្នុង​ការ​ការចងសម្ព័ន្ធ​ភាពជា​មួយគណបក្សនយោបាយដទៃទៀត ទោះបីជាមានអាសនៈ​នៅក្នុងសភា ឬមិនមាន​អាសនៈ​នៅក្នុងសភា។

​​​ការបង្ហាញ​ពីចេតនាក្នុង​ការ​ការចងសម្ព័ន្ធ​ភាពនេះ​ បាន​ធ្វើឡើង​បន្ទាប់ពី​គណបក្សនយោបាយ​ចំនួន១៣ នៅកម្ពុជាបាន​ធ្វើលិខិតផ្លូវការកាលពីថ្ងៃទី​១០ ខែតុលា ស្នើសុំចងសម្ព័ន្ធភាព ជាមួយ​គណបក្សប្រជាជនកម្ពុជា។ គណបក្សនយោបាយទាំង​១៣នោះ រួមមាន៖ គណបក្ស កម្លាំងប្រជាធិបតេយ្យ, គណបក្សរស្មីខេមរា,​ គណបក្ស​ធម្មាធិបតេយ្យ,​ គណបក្សនគរប្រជាធិ​បតេយ្យ,​ គណបក្ស​មហាសាមគ្គីជាតិខ្មែរ,​ គណបក្ស​អំណាចប្រជាពលរដ្ឋ,​ គណបក្ស​កម្ពុជា​សេរី​ឯករាជ្យប្រជាធិបតេយ្យ,​ គណបក្សចលនាប្រជាធិបតេយ្យ,​ គណបក្សឯកភាពជាតិខ្មែរ,​ គណបក្សខ្មែរក្រោក,​ គណបក្សអភិវឌ្ឍន៍សេដ្ឋកិច្ច,​ គណបក្សខ្មែរអង្គរ និងគណបក្ស​សាធារ​ណរដ្ឋ។​​

IMG_20211224_073045 - choek sopon

តាមរយៈសារជាសំឡេងនោះ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគ​ណបក្សប្រជាជន​កម្ពុជា បានប្រកាសស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើមដ៏ល្អ របស់បណ្ដាគណ​បក្សនយោបាយ​ទាំង​នោះ។ សម្ដេចតេជោ​បញ្ជាក់ថា “​គណបក្សប្រជាជនកម្ពុជា ពេញចិត្តជាមួយនឹង​ការចងសម្ព័ន្ធ​ភាពលើមូលដ្ឋាន នៃការគោរព​ឯករាជ្យភាព នៃគណបក្សរៀងៗខ្លួន គណបក្សប្រជាជនកម្ពុជា មិនព្យាយាមដើម្បីត្រួតត្រាទៅលើគណបក្សនយោបាយដទៃទេ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ពេញចិត្តនឹងធ្វើការជាមួយគណបក្សផ្សេងទៀត ដោយគោរពនូវឯករាជ្យរ​បស់គណបក្ស​ទាំង​អស់ ហើយចាត់ទុកគណបក្សទាំងអស់ ជាដៃគូស្មើភាពជាមួយនឹងគណប​ក្សប្រជាជន​កម្ពុជា”។

បើតាម​សម្ដេចតេជោ ហ៊ុន សែន ​គណបក្សប្រជាជនកម្ពុជា មិនបានគិតថា គណបក្សរបស់ខ្លួ​ន​ជាគណ​បក្សធំ ហើយគណបក្សនយោបាយដទៃ ដែលចូលរួមការបោះឆ្នោត ឬមិនបានចូល​រួម​ការ​បោះឆ្នោត ជាគណបក្សតូចតាច ឬក៏ជាគណបក្ស ដែលមិនស័ក្ដិសមធ្វើជាដៃគូ​នោះទេ។

សម្ដេច​បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ផ្ដល់ការគោរពចំពោះគណ​បក្សនយោបាយ​ទំាង​អស់ ដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់​ទៀតថា ​“យើងពិតជាមានតម្រូវការនៅក្នុងការ​រួបរួម​រវាងគណបក្សនយោបាយនៅកម្ពុជា ដើម្បីសម្រេចគោលដៅនៃការរក្សាសន្តិភាពធានា​ការ​អភិវឌ្ឍន៍រក្សាពេលវែង ចូលរួមជាមួយគ្នា ដើម្បីការពារនូវឯករាជ្យ អធិបតេយ្យជាតិ បូរណ​ភាព​ទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ការពារនូវរបបរាជានិយម អាស្រ័យធម្មនុញ្ញ ការពារ​នូវ​លទ្ធិប្រជាធិបតេយ្យ សិរីពហុបក្ស ការពារសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ​...​ យើង​ក៏មា​នកាតព្វកិច្ចក្នុងការកម្ចាត់ចោលនូវនយោបាយជ្រុលនិយម ចេញឱ្យផុតពីព្រះរាជា​ណា​ចក្រកម្ពុជា ដើម្បីធានាទៅដល់សាមគ្គីភាព ឯកភាពជាតិ ក៏ដូចជារក្សានូវសន្តិភាព ដើម្បី​ធានា​នូវការអភិវឌ្ឍន៍ក្នុងរយៈពេលវែង”។

ប្រធានគណ​បក្ស​កាន់​​​អំណាច​រូពនេះ បានឱ្យដឹងដែរថា សម្តេចបាន​ឱ្យមន្ត្រីបក្សប្រជាជន​កម្ពុជា ​ត្រៀម​កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងអស់ ដែល​នឹងចងសម្ព័ន្ធ​ភាព​ជាមួយបក្សប្រជាជន ហើយសម្តេច​នឹងជួបជាមួយថ្នាក់ដឹកនាំបក្សសម្ព័ន្ធភាព នាពេល​ខាង​មុខ ដើម្បីពិភាក្សាលើពង្រាងខ្លឹមសារ និងឈានទៅដល់ការចុះ​កិច្ចព្រម​ព្រៀង៕

 


ថ្ងៃពុធ, 11 ខែតុលា 2023 16:57  មានជ័យ