BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ពូទីនឆ្លៀតឳកាសសង្គ្រាមអ៊ីស្រាអែលលើតំបន់ហ្គាហ្សា វាយប្រហារខ្សែកាបសមុទ្របាល់ទិក ធ្វើអោយមានវិបត្តិស្បៀងអាហារនៅអ៊ីស្

ថ្ងៃពុធ, 11 ខែតុលា 2023 16:26  BeeTube News

Untitled design - 2023-10-11T162246.980 (1)

រុស្ស៊ីកំពុងទាញផលប្រយោជន៍ពីសង្រ្គាមនៅអ៊ីស្រាអែល និងប៉ាឡេស្ទីន និងធ្វើការវាយប្រហារលើខ្សែកាបសមុទ្រ និងបណ្តាញខ្សែឧស្ម័ននៅសមុទ្របាល់ទិកដែលតភ្ជាប់ប្រទេសហ្វាំងឡង់ និងអេស្តូនី ខណៈដែលអ៊ីស្រាអែលកំពុងរងវិបត្តិស្បៀងអាហារដោយសារតែការបិទកំពង់ផែអ៊ីស្រាអែល និងតម្លៃធានារ៉ាប់រងខ្ពស់សម្រាប់ទំនិញដែលដឹកជញ្ជូនទៅ ប្រទេស​ដែល​ប្រកាស​សង្គ្រាម! នេះស្របពេលជាមួយនឹងការប្រកាសរបស់សហរដ្ឋអាមេរិកក្នុងការបញ្ជូននាវាផ្ទុកយន្តហោះមួយផ្សេងទៀតទៅកាន់ប្រទេសអ៊ីស្រាអែល ដែលលោក Erdogan ចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធនៅក្នុងសង្គ្រាមនៅតំបន់ហ្គាហ្សា និងជាការបិទបាំងសង្គ្រាមរវាងអ៊ីស្រាអែល ប៉ាឡេស្ទីន និងតំបន់ហ្គាហ្សា។ ការផ្គត់ផ្គង់ត្រូវបានកាត់ផ្តាច់ពីវាលឧស្ម័ន"Tamar"របស់អ៊ីស្រាអែលដោយសារតែការគម្រាមកំហែងរបស់កាំជ្រួចមីស៊ីលរបស់ក្រុមហាម៉ាសវាយប្រហាររោងចក្រចម្រាញ់ប្រេង។ និងរោងចក្រកែច្នៃឧស្ម័ននៅ ទីក្រុង Ashdod និង Ashkelon ដែលនាំឱ្យមានការកើនឡើងនៃតម្លៃឧស្ម័ន និងប្រេងនៅទូទាំងពិភពលោក។

  1. វិបត្តិស្បៀងអាហារនៅអ៊ីស្រាអែលបន្ទាប់ពីការវាយប្រហារ

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១០ ខែតុលាបានអោយដឹងថា យោងតាមប្រភព និងទិន្នន័យបានឱ្យដឹងថា សកម្មភាពនៅកំពង់ផែរបស់អ៊ីស្រាអែលកំពុងថយចុះបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃសៅរ៍ដោយក្រុមហាម៉ាសនៅលើទីប្រជុំជននានានៅជិតតំបន់ហ្គាហ្សា ដោយមានតម្លៃធានារ៉ាប់រងកើនឡើងសំរាប់ការដឹកជញ្ជូនរបស់អ៊ីស្រាអែលខណៈពេលដែលកំពុងមានការរឹតបន្តឹងការផ្គត់ផ្គង់ស្បៀងអាហារផងដែរ។

ប្រភពដឹកជញ្ជូនបាននិយាយថា ទីក្រុងកំពង់ផែឆ្នេរសមុទ្រភាគខាងត្បូងរបស់អ៊ីស្រាអែល Ashkelon ដែលមានកំពង់ផែតូចមួយ និងអាចអោយមីស៊ីលរបស់ក្រុម Hamas​​​ ទៅដល់បាន គឺត្រូវបានបិទ មិនអនុញ្ញាតឱ្យកប៉ាល់ចេញចូលបាននោះទេ។

រីឯប្រភពឧស្សាហកម្មវិញបាននិយាយថា កំពង់ផែចម្បងរបស់ទីក្រុង Ashdod របស់អ៊ីស្រាអែលវិញនៅតែបន្តបើកដដែលខណៈដែលក្រុមហ៊ុនដឹកជញ្ជូន និងសន្តិសុខដែនសមុទ្រកំពុងត្រួតពិនិត្យមើលប្រតិបត្តិការរបស់ពួកគេសម្រាប់អ៊ីស្រាអែល។

ក្រុមហ៊ុនដឹកជញ្ជូនកុងតឺន័ររបស់អាឡឺម៉ង់ Hapag Lloyd បានប្រាប់សារព័ត៌មានរ៉យទ័រថា កំពង់ផែ Ashdod បានរឹតបន្តឹងលើការផ្ទុក ឬការបញ្ចេញទំនិញដែលមានគ្រោះថ្នាក់ ដូចជាសារធាតុងាយឆេះ សារធាតុផ្ទុះ ឬសារធាតុពុល។

shutterstock_1872819703

 

  1. ពូទីនឆ្លៀតឳកាសសង្គ្រាមអ៊ីស្រាអែលវាយប្រហារខ្សែកាបសមុទ្របាល់ទិក

យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី១០ ខែតុលាបានអោយដឹងថា ការខូចបំពង់បង្ហូរឧស្ម័នធម្មជាតិនិងខ្សែកាបទំនាក់ទំនងនៅសមុទ្របាល់ទិកកំពុងបង្កើនការប្រកាសអាសន្ននៅក្នុងទ្វីបអឺរ៉ុបដោយក្រុមមន្ត្រីហ្វាំងឡង់កាលពីថ្ងៃអង្គារ និងបានស្នើថានេះបណ្តាលមកពីស្នាដៃរបស់ក្រុមអ្នកបំផ្លិចបំផ្លាញដែលទំនងជាងគេបំផុត បើទោះបីជាពួកគេនៅតែមិនទាន់អាចកំណត់បានអត្តសញ្ញាណពិរុទ្ធជនពិតប្រាកដបាននៅឡើយ។

បំពង់បង្ហូរឧស្ម័ន Balticconnector ដែលដំណើរការរវាងហ្វាំងឡង់ និងអេស្តូនី ហើយអាចបញ្ជូនឧស្ម័នតាមទិសដៅណាមួយក៏បាន ត្រូវបានបិទនៅព្រឹកថ្ងៃអាទិត្យ ដោយសារតែមានការធ្លាក់ចុះនៃសម្ពាធខុសប្រក្រតី។ មន្ត្រីហ្វាំងឡង់បាននិយាយកាលពីថ្ងៃអង្គារថា ការវាយតម្លៃដំបូងក្នុងការកំណត់អត្តសញ្ញា​​​ណនៃការខូចខាតនោះ គឺអាចបណ្តាលភាគច្រើនមកពីលទ្ធផលនៃការជ្រៀតចូលដោយចេតនាពីប្រភពខាងក្រៅ ហើយពួកគេនឹងស៊ើបអង្កេតវាក្នុងរឿងក្តីជាឧក្រិដ្ឋកម្ម។

បណ្តាប្រទេសនៅអឺរ៉ុបពិតជាបានប្រឈមនឹងលទ្ធភាពនៃការបំផ្លិចបំផ្លាញបំពង់បង្ហូរឧស្ម័នទាំងនេះ ដោយមានចាប់តាំងពីការផ្ទុះឡើងនៃបំពង់បង្ហូរឧស្ម័ន Nord Stream រវាងរុស្ស៊ី និងអាល្លឺម៉ង់មកម្ល៉េះកាលពីជាងមួយឆ្នាំមុន។

im-865661

 

  1. អ៊ីស្រាអែលបញ្ជាឱ្យក្រុមហ៊ុន Chevron បិទវាលស្ម័ននៅជិតតំបន់ហ្គាហ្សា

យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី០៩ ខែតុលាបានអោយដឹងថា អ៊ីស្រាអែលបានបញ្ជាឱ្យក្រុមហ៊ុន Chevron បិទការផលិតឧស្ម័នធម្មជាតិនៅវាលច្រកសមុទ្រធំមួយក្នុងចំណោមវាលធំទាំងពីរដែលដំណើរការនៅសមុទ្រមេឌីទែរ៉ាណេខាងកើត នេះបើតាមក្រុមហ៊ុនប្រេងបាននិយាយឡើង និងបញ្ជាក់ថានេះជាជំហ៊ានប្រុងប្រយ័ត្នដើម្បីរក្សាសុវត្ថិភាពនៅខណៈពេលមានជម្លោះកើតឡើងបន្តរវាងអ៊ីស្រាអែល និងតំបន់ហ្គាហ្សា។

ការបិទវាល Tamar ត្រូវបានរំពឹងថានឹងបង្កហានិភ័យដល់ក្រុមហ៊ុនប្រេងធំរបស់អាមេរិកមួយនេះ ដែលបានកំពុងខិតខំត្រួសត្រាយផ្លូវសំរាប់ទៅកាន់តំបន់ដែលសម្បូរទៅដោយឧស្ម័នទាំងនេះ ដែលជាបញ្ហាកន្លងយូរមកហើយតែងតែជួបប្រទះនូវការរារាំងវិនិយោគថាមពលដោយសារតែបញ្ហាជំលោះនយោបាយទាំងនេះ។

ក្រសួងថាមពលបាននិយាយកាលពីថ្ងៃចន្ទថាអ៊ីស្រាអែលនឹងស្វែងរកប្រភពឥន្ធនៈជំនួសវិញដើម្បីបំពេញតម្រូវការរបស់ខ្លួន។

គួរបញ្ជាក់ថាឧស្ម័ន Tamar មួយចំនួនក៏ត្រូវបាននាំចេញទៅកាន់ប្រទេសជិតខាងដូចជាហ្ស៊កដានី និងអេហ្ស៊ីបផងដែរ។

im-865189


 


ថ្ងៃពុធ, 11 ខែតុលា 2023 16:26  BeeTube News