BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិក​ផ្ទេរ​ជំនួយ​យោធាជា​បន្ទាន់​ពី​អ៊ុយក្រែន​ទៅ​អ៊ីស្រាអែល​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការចូលទន្ទ្រានតំបន់​ហ្គាហ្សា

ថ្ងៃពុធ, 11 ខែតុលា 2023 16:05  BeeTube News

Untitled design - 2023-10-11T160351.931 (1)

ចាប់ផ្តើមពីដែនដី Rafah ដែលឆ្លងកាត់រវាងប្រទេសអេហ្ស៊ីប និងតំបន់ហ្គាហ្សាស្ទ្រីប ដោយសារព័ត៌មាន Reuters បានដកស្រង់ចេញពីប្រភពព័ត៌មានសន្តិសុខអេហ្ស៊ីបឡើងថា ប្រតិបត្តិការច្រក Rafah នៅតាមព្រំដែនរវាងតំបន់ហ្គាហ្សាស្រ្ទីប និងឧបទ្វីប Sinai ត្រូវបានផ្ទុះការរំខានឡើងកាលពីថ្ងៃចន្ទ បន្ទាប់ពីមានការវាយប្រហារតាមអាកាសដោយអ៊ីស្រាអែលមកលើតំបន់ក្បែរហ្គាហ្សា។ ប្រភព​សន្តិសុខ​បាន​រាយការណ៍​ថាជាហេតុបណ្តាលអោយច្រក​ព្រំដែន​ត្រូវ​បាន​បិទ​មួយ​ផ្នែកផងដែរ។ ម៉្យាងវិញទៀត រដ្ឋបាលលោក Joe Biden បានកំពុងព្យាយាមបញ្ជូនកញ្ចប់ជំនួយយោធាដល់អ៊ីស្រាអែលដែលរួមបញ្ចូលគ្នាជាមួយនឹងជំនួយផ្តល់ដល់អ៊ុយក្រែន ក្នុងចំណាត់ការមួយដែលត្រូវបានច្រានចោលដោយមតិភាគច្រើនរបស់គណបក្សសាធារណរដ្ឋនៅក្នុងសភាដោយចាត់ទុកថាវាជាការប៉ុនប៉ងរបស់ប្រធានាធិបតីអាមេរិកក្នុងការបង្ខំឱ្យពួកគេយល់ព្រមគាំទ្រទីក្រុងគៀវប្រឆាំងនឹងរុស្ស៊ី។

  1. អ៊ីស្រាអែលវាយប្រហារលើព្រំដែនហ្គាហ្សាជាមួយអេហ្ស៊ីប

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១១​​​ ខែតុលាបានអោយដឹងថា អេហ្ស៊ីបកំពុងធ្វើចលនាទប់ស្កាត់ជនភៀសខ្លួនយ៉ាងច្រើនពីតំបន់ហ្គាហ្សាស្ទ្រីបចូលទៅក្នុងឧបទ្វីបស៊ីណៃរបស់ខ្លួន ខណៈដែលការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលបានបញ្ឈប់ការឆ្លងកាត់នៅចំណុចច្រកចេញដ៏សំខាន់ពីដែនដីប៉ាឡេស្ទីនកាលពីថ្ងៃអង្គារ នេះបើតាមមន្ត្រីហ្គាហ្សា និងប្រភពសន្តិសុខអេហ្ស៊ីបបាននិយាយឡើង។

ប្រភពសន្តិសុខអេហ្ស៊ីបពីរបាននិយាយថា ការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងប្រទេសអេហ្ស៊ីប ដែលកំពុងចង់ជំរុញឱ្យអ៊ីស្រាអែលផ្តល់នូវច្រកសុវត្ថិភាពសម្រាប់ប្រជាជនស៊ីវិលចេញពីតំបន់នោះ ជាជាងបណ្តោយឱ្យពួកគេភៀសខ្លួនទៅកាន់ភាគនិរតីសំដៅទៅរកឧបទ្វីបស៊ីណៃ។

ប្រធានាធិបតីអេហ្ស៊ីបលោក Sisi បាននិយាយនៅក្នុងសេចក្តីអត្ថាធិប្បាយបង្ហាញការព្រួយបារម្ភឡើងដែលប្រជាជនប៉ាឡេស្ទីនអាចនឹងត្រូវបានរុញចូលទៅក្នុងឧបទ្វីបស៊ីណៃ។

គួរបញ្ជាក់ផងដែរប្រតិបត្តិការច្រកព្រំដែនរវាងតំបន់ហ្គាហ្សាស្រ្ទីប និងឧបទ្វីប Sinai ដែលត្រូវបានត្រូវបានផ្ទុះការរំខានឡើងកាលពីថ្ងៃច័ន្ទគឺស្ថិតនៅលើដែនដីនៃទីក្រុង​​​ Rafah។

PXWG4LSD7JPLTJJYYQPJHCKL34

  1. អាមេរិក​ផ្ទេរ​ជំនួយ​យោធាជា​បន្ទាន់​ពី​អ៊ុយក្រែន​ទៅ​អ៊ីស្រាអែល​

យោងតាមសារព័ត៌មាន The Kyiv Post ចុះផ្សាយថ្ងៃទី១០ ខែតុលាបានអោយដឹងថា សេតវិមានកំពុងពិភាក្សាអំពីលទ្ធភាពនៃការស្នើសុំសភាដើម្បីអនុម័តការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមសម្រាប់អ៊ុយក្រែនដោយភ្ជាប់ទៅនឹងសំណើជំនួយបន្ទាន់ដល់អ៊ីស្រាអែល។

វាត្រូវបានជឿជាក់ថានេះនឹងបង្កើនឱកាសដែលសភានឹងអនុម័តការផ្តល់មូលនិធិសម្រាប់អ៊ុយក្រែននៅខណៈពេលហាក់ដូចជាមិនទទួលបានការគាំទ្រគ្រប់គ្រាន់ពីគណបក្សសាធារណរដ្ឋនា និងអវត្តមានរបស់ប្រធានសភានាពេលបច្ចុប្បន្ន។

កាសែតបានសរសេរថា "មន្ត្រីម្នាក់បាននិយាយថា ទង្វើបែបនេះអាចនឹងសមហេតុផល ព្រោះមានកាន់តែច្រើននូវបក្សស្តាំនិយមនៅក្នុងសភាប្រឆាំងទៅនឹងជំនួយអ៊ុយក្រែនដែលគាំទ្រជំនួយដល់អ៊ីស្រាអែល"។

យោងតាមប្រភពរបស់ The Washington Post កញ្ចប់ថវិការួមគ្នារបស់អ៊ីស្រាអែល និងអ៊ុយក្រែននេះ "អាចនឹងលើកទឹកចិត្តឱ្យសមាជិកគណបក្សសាធារណរដ្ឋមួយចំនួនបោះឆ្នោតដោយភាពវិជ្ជមាន ពីព្រោះពួកគេមិនចង់រារាំងជំនួយយោធាដល់អ៊ីស្រាអែល"។

d2c0fc5d019d06e68c7e5184ca88e98b

 

  1. ទួរគីព្រមានពីការបញ្ជូននាវាផ្ទុកយន្តហោះអាមេរិកទៅជិតអ៊ីស្រាអែល

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១១ ខែតុលាបានអោយដឹងថា ប្រធានាធិបតីទួរគីលោក Tayyip Erdogan កាលពីថ្ងៃអង្គារបានរិះគន់សហរដ្ឋអាមេរិកចំពោះការផ្លាស់ទីនាវាផ្ទុកយន្តហោះអាមេរិកទៅជិតអ៊ីស្រាអែលដោយបាននិយាយថា វានឹងអាចបណ្តាលអោយមាន "ការសម្លាប់រង្គាលយ៉ាងធ្ងន់ធ្ងរ" នៅក្នុងតំបន់ហ្គាហ្សា។

បន្ទាប់ពីមានការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយក្រុមសកម្មប្រយុទ្ធហាម៉ាសមកលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកនឹងផ្លាស់ទីនាវាផ្ទុកយន្តហោះដែលរួមមានដូចជា USS Gerald R. Ford ទៅជិតនឹងអ៊ីស្រាអែលហើយ។

លោក Erdogan បាននិយាយនៅក្នុងសន្និសីទកាសែតរួមជាមួយអធិការបតីអូទ្រីសលោក Karl Nehammer នៅទីក្រុងអង់ការ៉ាថា "តើនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិកនឹងធ្វើអ្វីនៅជិតអ៊ីស្រាអែល ហេតុអ្វីបានជាពួកគេមក? តើទូកនិងយន្តហោះនៅលើនោះសំរាប​​​់ធ្វើអ្វី? ពួកវាអាចនឹងវាយប្រហារតំបន់ហ្គាហ្សា និងតំបន់ជុំវិញ ហើយនឹងអាចសម្លាប់រង្គាលដ៏ធ្ងន់ធ្ងរនៅទីនោះផងក៏ថាបាន"។ 

លោក Erdogan ធ្លាប់បាននិយាយថា ទូរគីបានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្រុះសម្រួលរវាងកងកម្លាំងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដើម្បីធានាបាននូវភាពស្ងប់ស្ងាត់។

Aircraft_Carrier_GettyImages-1047552982


 


ថ្ងៃពុធ, 11 ខែតុលា 2023 16:05  BeeTube News