BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើអ្នកពិតជាអាចធ្វើដំណើរឆ្លងពេលវេលាដែររឺទេ?

ថ្ងៃអង្គារ, 10 ខែតុលា 2023 16:27  BeeTube News

2023-10-10 16.23.06 (1)

យោងទៅតាមទ្រឹស្តី Special theory of relativity  របស់លោក Einstein បានអោយដឹងថា នៅពេលដែលវត្ថុមួយធ្វើដំណើរកាន់តែលឿន នោះពួកគេនឹងទទួលដឹងពេលវេលារបស់ពួកគេកាន់តែយឺត។ នោះបានសេចក្តីថា ពេលវេលារបស់អ្នកអាចនឹងលឿនជាង រឺយឺតជាងមនុស្សម្នាក់ទៀត ដែលបង្ហាញឡើងថាជា Time Dilation តែមិនមែនជា Time Travel នោះទេ។

traveling-through-time-01

ដូច្នេះហើយ GPS ត្រូវបានបង្កើតឡើងមកដើម្បីស្វែងរក ភាពល្អៀងនៃ Time dilation នេះហើយដើម្បីទទួលបានព័ត៌មានជាក់លាក់។ ដើម្បីកាន់តែច្បាស់ជាងនេះ សូមអ្នកសាកល្បងគិតអំពីកូនភ្លោះពីរនាក់ ម្នាក់នៅលើផែនដី ម្នាក់ទៀតជិះយាន្តអវកាសធ្វើដំណើរដោយល្បឿន 0.99C។

experimentwi

ត្រលប់មកវិញក្នុងរយៈពេល7ឆ្នាំ អ្នកនៅលើផែនដីកើនអាយុ7ឆ្នាំទៀត ចំណែកអ្នកមកពីអវកាសទើបតែបានឆ្លងកាត់រយៈពេល1ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែអ្វីៗនឹងមានកំរិត ព្រោះតាមច្បាប់ មិនមានវត្ថុដែលមានម៉ាសណាអាចធ្វើដំណើរស្មើនឹងល្បឿនពន្លឺទេមានតែវត្ថុដែលគ្មានម៉ាសដូចជា Photon ប៉ុណ្ណោះ។

rsz_1gettyimages-1129640969

ឧទាហរណ៍ប្រសិនបើ Photon នោះអាចទទួលដឹងលឺបានហើយធ្វើដំណើរក្នុងល្បឿនស្មើពន្លឺ នោះពួកគេច្បាស់ជាទទួលអារម្មណ៍ថាទៅដល់គោលដៅ និងមិនមានពេលវេលាអ្វីទាំងអស់ ចំណែកអ្នកសង្កេតការណ៍ខាងក្រៅនឹងឃើញវាធ្វើដំណើរក្នុងល្បឿនពន្លឺ។ ដូច្នេះក៏បានសេចក្តីថាល្បឿនគឺវាអាស្រ័យនឹងអ្នកសង្កេតការណ៍។


ថ្ងៃអង្គារ, 10 ខែតុលា 2023 16:27  BeeTube News