BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីអ៊ីស្រាអែលថាបានឡោមព័ទ្ធតំបន់ហ្គាហ្សាស្រ្ទីប ខណៈទាហានអ៊ីស្រាអែល៣សែននាក់ត្រៀមប្រយុទ្ធ ហើយអាល្លឺម៉ង់ពិចារណាផ្តាច់ជំនួយប៉ាឡេស្ទីន

ថ្ងៃអង្គារ, 10 ខែតុលា 2023 15:01  BeeTube News

Untitled design - 2023-10-10T150020.049 (1)

អ៊ីស្រាអែលបានប្រកាសពីការកេណ្ឌទាហានដ៏ធំបំផុតមិនធ្លាប់មានដោយមានទាហានបម្រុងជាង300,000នាក់ខណៈដែលកងកម្លាំងរបស់ខ្លួនបានព្យាយាមការពារការលុកលុយចូលបន្ថែមទៀត និងកំពុងរៀបចំការចូលឈ្លានពានវិញដ៏មានសក្តានុពលនៅក្នុងតំបន់ហ្គាហ្សាដែលមានប្រជាជនរស់នៅដ៏ច្រើន។ 

  1. អ៊ីស្រាអែលកេណ្ឌទាហាន300 000នាក់ធ្វើសង្គ្រាមជាមួយក្រុមហាម៉ាស

យោងតាមសារព័ត៌មាន Bloomberg ចុះផ្សាយថ្ងៃទី១០ ខែតុលាបានអោយដឹងថា អ៊ីស្រាអែលបានប្រកាសពីការកេណ្ឌទាហានដ៏ធំបំផុតមិនធ្លាប់មាន ដោយមានទាហានបម្រុងជាង 300,000នាក់ខណៈដែលកងកម្លាំងរបស់ខ្លួនបានព្យាយាមការពារការលុកលុយចូលបន្ថែមទៀត និងកំពុងរៀបចំការចូលឈ្លានពានវិញដ៏មានសក្តានុពលនៅក្នុងតំបន់ហ្គាហ្សាដែលមានប្រជាជនរស់នៅដ៏ច្រើន។ អ៊ីស្រាអែល តាមសេចក្តីរាយការណ៍បានកាត់ផ្តាច់ការដឹកជញ្ជូនអាហារ ឬប្រេងឥន្ធនៈទៅកាន់តំបន់ហ្គាហ្សាស្ទ្រីបនោះហើយ។ អ្នកនាំពាក្យរបស់ក្រុមហាម៉ាស់បាននិយាយថា ក្រុមហាម៉ាស់នឹងសម្លាប់ចំណាប់ខ្មាំងម្នាក់រៀងរាល់មួយម៉ោងម្តងប្រសិនបើអ៊ីស្រាអែលបន្តវាយប្រហារផ្ទះជនស៊ីវិលនៅក្នុងតំបន់ហ្គាហ្សាដោយគ្មានការព្រមានថែមទៀត។

1200x800

 

  1. អាល្លឺម៉ង់​ពិចារណា​ផ្អាក​ជំនួយដល់ប៉ាឡេស្ទីន

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី០៩ ខែតុលាបានអោយដឹងថា ប្រទេសអាល្លឺម៉ង់បានពិភាក្សាគ្នាកាលពីថ្ងៃអាទិត្យថាតើខ្លួនគួរតែបញ្ឈប់ការផ្តល់ជំនួយដល់ប៉ាឡេស្ទីនបន្ទាប់ពីការវាយប្រហារដ៏ធំបំផុតលើអ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះដោយក្រុមអ៊ីស្លាមនិយមប៉ាឡេស្ទីន Hamas រឺទេ ដោយរដ្ឋាភិបាលបាននិយាយថាខ្លួនកំពុងពិនិត្យមើលការចំណាយថវិកាសំរាប់ការអភិវឌ្ឍន៍នៅក្នុងតំបន់នេះ។

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ អ្នកស្រី Svenja Schulze នៃគណបក្សប្រជាធិបតេយ្យសង្គមនិយមកណ្តាលដែលកំពុងកាន់អំណាចបាននិយាយថា រដ្ឋាភិបាលតែងតែមានការប្រុងប្រយ័ត្នក្នុងការត្រួតពិនិត្យមើលថាថវិកាដែលត្រូវបានប្រើប្រាស់ទាំងនោះគឺប្រើសំរាប់តែក្នុងគោលបំណងត្រឹមត្រូវប្រកបដោយសន្តិវិធីប៉ុណ្ណោះ។

លោកស្រី​បាន​និយាយ​ថា​៖«​ប៉ុន្តែ​ការ​វាយ​ប្រហារ​មកលើ​អ៊ីស្រាអែល​ទាំងនេះបានបង្ហាញថា​ពិតជាមានកំហុសនៅក្នុងសភាពផ្ទៃក្នុងរបស់ពួកគេ។ ហើយឥឡូវ​នេះអាល្លឺម៉ង់គឺ​ចាំបាច់ត្រូវត្រួត​ពិនិត្យ​មើលឡើងវិញទាំងអស់ពាក់ព័ន្ធជាមួយនឹង​ការ​ចូល​រួម​របស់ពួកគេជាមួយនឹង​ដែនដីប៉ាឡេស្ទីន»។

main_image19020_9Y4KlCH9Et-600x400

 

  1. រដ្ឋមន្ត្រីក្រសួងការពារជាតិប្រកាសឡោមព័ទ្ធទាំងស្រុងនៃតំបន់ហ្គាហ្សា

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី០៩ ខែតុលា​​​បានអោយដឹងថា​​​ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant ​​​បាននិយាយថា លោកបញ្ជាឱ្យមានការ"ឡោមព័ទ្ធទាំងស្រុង" លើតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលអ៊ីស្រាអែលនៅតែបន្តប្រយុទ្ធជាមួយនឹងក្រុមភេរវករ ហាម៉ាស។

លោក Gallant បាននិយាយ​បន្ទាប់​ពី​ការ​វាយ​តម្លៃ​មួយ​នៅ​ឯទីបញ្ជាការ​ IDF Southern Command ក្នុង​ទីក្រុង Beersheba ថា“ខ្ញុំបានបញ្ជាឱ្យមានការឡោមព័ទ្ធទាំងស្រុងលើតំបន់ហ្គាហ្សាស្ទ្រីប។ វានឹង​មិន​មាន​អគ្គិសនី ​អាហារ រឺ​ឥន្ធនៈ​អ្វី​ទាំងអស់ គ្រប់យ៉ាងគឺ​ត្រូវ​បាន​បិទ។”

លោកបាន​បន្ថែម​ថា​៖ “យើង​កំពុង​ប្រយុទ្ធ​នឹង​សត្វ​មនុស្ស ហើយ​យើង​កំពុង​តែ​សំរបទៅ​តាម​នោះ។”

AP23281305239271-640x400




 


ថ្ងៃអង្គារ, 10 ខែតុលា 2023 15:01  BeeTube News