BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កិច្ចប្រជុំ​ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្រោមវត្តមាន​​ព្រះមហាក្សត្រ​​ សម្រេច​​ផ្លាស់​ប្តូរ​ប្រធាន​តុលាការកំពូលហើយ

ថ្ងៃចន្ទ, 09 ខែតុលា 2023 16:58  មានជ័យ

4photo_2023-10-09_13- (1) - choek sopon (1)

ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ ​បានបើក​សម័យ​ប្រជុំ​លើកទី៣៧ នៅព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ​កម្ពុជា និងជា​ព្រះ​ប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីពិនិត្យ សម្រេច និងពិគ្រោះយោប​ល់លើរបៀប​វារៈចំនួន​៧។​

4photo_2023-10-09_13- (3) - choek sopon

នៅក្នុងសម័យប្រជុំ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រនៃកម្ពុជានេះ ​បាន​សម្រេច​តែងតាំងលោក ជីវ កេង ជាប្រធានតុលាការកំពូល ជំនួសលោកប្រធានចាស់ គឺលោក ឌិត មន្ទី។ ​ការស្នើតែងតាំងនេះ គឺបន្ទាប់ពី​​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​​ចេញលិខិតបង្គាប់តែង​តាំង​ជា​ប្រធានស្ដីទីតុលាការកំពូល​ជាបណ្ដោះអាសន្ន ជំនួសលោក ឌិត មន្ទី ដែល​បាន​ប្រកាស​លា​លែង។ សូមបញ្ជាក់ថា មុនការ​​តែងតាំងនេះ លោក ជីវ កេង មានតួនាទីជា​អនុប្រធាន​តុលា​ការកំពូល ហើយលោកក៏ធ្លាប់ធ្វើជាប្រធានសាលាដំបូងរាជធានីភ្នំពេញផងដែរ។

បើតាមលទ្ធផល​ពីកិច្ច​ប្រជុំ​បានឱ្យដឹងថា សម័យប្រជុំឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម​បាន​ពិនិត្យ​សម្រេច និងពិគ្រោះយោបល់ លើរបៀបវារៈចំនួន៧​រួមមាន៖

4photo_2023-10-09_13- (5) - choek sopon

ទី១, ពិនិត្យ សម្រេច តែងតាំងប្រធានតុលាការកំពូល និងការពិនិត្យ សម្រេច អំពីការផ្ទេរ តែងតាំងប្រធាន អនុប្រធាន និងចៅក្រម ​ក្នុងនោះ​អង្គប្រជុំបានសម្រេចយ​ល់ព្រមស្នើ​តែង​តាំងលោក ជីវ កេង ជាប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា និងការផ្ទេរ តែង​តាំង​មុខតំណែង ប្រធាន អនុប្រធាន និងចៅក្រមចំនួន៤៧​រូបផ្សេងទៀតនៅតុលាការកំពូល សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានី-ខេត្ត។

ទី២, ពិគ្រោះយោបល់ លើសំណុំផ្ទេរ និងតែងតាំង ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង មួយចំនួន​តាម​សំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ អង្គប្រជុំបានផ្តល់យោបល់យល់ព្រម លើសំណើ​ផ្ទេរ និងតែងតាំងមុខតំណែងអគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង សរុប​ចំនួន​២៥រូប នៅមហាអយ្យការអមតុលាការកំពូល មហាអយ្យការអមសាលាឧទ្ធរណ៍ និងនៅ​តាមអយ្យការអមសាលាដំបូងរាជធានី-ខេត្ត។

4photo_2023-10-09_13- (4) - choek sopon

ទី៣, ពិនិត្យ និងសម្រេច លើសំណើសុំដាក់ ឲ្យនៅទំនេរគ្មានបៀវត្សរយៈពេល​២ឆ្នាំ របស់ចៅ​ក្រ​ម​០១រូប នៃសាលាឧទ្ធរណ៍ត្បូងឃ្មុំ៖ អង្គុប្រជុំបានសម្រេចអនុញ្ញាត ឲ្យលោកស្រី រស់ បូផា​ណា ចៅក្រមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស រយៈពេល​២ (ពីរ) ឆ្នាំ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។

4photo_Dith Munti-2023-10-09_13- (2) - choek sopon

​ទី៤, ពិនិត្យ និងសម្រច អំពីសំណើសុំចូលបម្រើការងារនៅអង្គភាពដើមវិញ របស់លោក អ៊ុត សម្ផស្ស អតីតអនុប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ​។ ដោអង្គប្រជុំបានសម្រេចអនុញ្ញា​តឲ្យ​លោក អ៊ុត សម្ផស្ស ចូលបំពេញមុខងារជាចៅក្រមនៅអង្គភាពដើមវិញ និងស្នើតែង​តាំង​មុខ​តំណែង​ជាអនុប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ។

4photo-Chiv Keng-2023-10-09_13- (9) - choek sopon

ទី៥, ពិនិត្យ និងសម្រេចលើសំណើសុំតាំងស៊ប់ក្នុងក្របខណ្ឌចៅក្រម ចំពោះចៅ​ក្រម​កម្ម​សិក្សា​ចំនួន​៤០រូប។ អង្គប្រជុំបានសម្រេចយល់ព្រមលើ​សំណើសុំតាំងស៊ប់ចំពោះ​ចៅក្រម​កម្ម​សិក្សា​៤០រូប ដោយស្ថិតក្នុងឋានន្តរស័ក្ដិជាអនុចៅក្រម ថ្នាក់លេខ៤ នៃក្របខណ្ឌចៅក្រម ​​ចាប់​ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នឹងចាត់ឲ្យទៅបំពេញការងារនៅសាលាដំបូងរាជធានី-ខេត្ត។

​ទី៦, ពិគ្រោះយោបល់ លើសំណើសុំតាំងស៊ប់ក្នុងក្របខណ្ឌព្រះរាជអាជ្ញា ចំពោះព្រះរាជអាជ្ញា​រងកម្ម​សិក្សាចំនួន​១៦រូប តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ អង្គប្រជុំបានផ្តល់យោបល់ យល់ព្រមលើ​សំណើ សុំតាំងស៊ប់ចំពោះព្រះរាជអាជ្ញារងកម្មសិក្សា ១៦រូប ដោយស្ថិតក្នុង​ឋានន្តរ​ស័ក្តិជាអនុព្រះរាជអាជ្ញា ថ្នាក់លេខ៤ នៃក្របខណ្ឌព្រះរាជអាជ្ញា គិតចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ និងចាត់ឲ្យទៅបំពេញការងារនៅអយ្យការអមសាលាដំបូងខេត្ត។

​ទី៧, បញ្ហាផ្សេងៗ ចំពោះរបៀបវារៈនេះ ដោយយោងទៅលើការចាំបាច់ លោកឧបនា​យក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទូលស្នើសុំអង្គប្រជុំដើម្បីពិនិត្យ សម្រេច និងពិគ្រោះ​យោបល់ អំពីការស្នើតែងតាំងជាចៅក្រមកម្មសិក្សា និងជាព្រះរាជអាជ្ញារងកម្មសិក្សា ចំពោះ​សិស្ស​ចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១០ចំនួន ៥៥រូប នៃសាលាភូមិន្ទចៅក្រម និង​ព្រះរាជអាជ្ញា នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដោយក្នុងនោះមានសិស្សចៅក្រមចំនួន ៣៥រូប និងសិស្សព្រះរាជអាជ្ញាចំនួន ២០រូប ដែលបាន​បញ្ចប់ការសិក្សារបស់​ខ្លួនប្រកប​ដោយ​ជោគជ័យ។

ជាលទ្ធផលអង្គប្រជុំបានឯកភាពយល់ព្រម ស្នើតែងតាំងជាចៅក្រមកម្មសិក្សា និងជាព្រះរាជ​អាជ្ញារង​កម្មសិក្សា និងចាត់ឲ្យទៅបំពេញកម្មសិក្សានៅតាមសាលាដំបូង និងអយ្យការអម​សា​លាដំបូងខេត្ត៕

 


ថ្ងៃចន្ទ, 09 ខែតុលា 2023 16:58  មានជ័យ