BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ីស្រាអែលប្រកាសអាសន្នទូទៅ និងបង្ហាញអាថ៌កំបាំងដ៏គ្រោះថ្នាក់បំផុតនៃការឈ្លានពានព្រំដែនអ៊ីស្រាអែល

ថ្ងៃចន្ទ, 09 ខែតុលា 2023 15:18  BeeTube News

Untitled-1-23
 

1. តើសង្គ្រាម Kippur និងសង្គ្រាម Al-Aqsa Flood របស់អ៊ីស្រាអែលដូចគ្នារឺទេ?

យោងតាមសារព័ត៌មាន Haaretz ចុះផ្សាយថ្ងៃទី០៨ ខែតុលាបានអោយដឹងថា ទោះបីជាមានភាពស្រដៀងគ្នាជាច្រើនរវាងសង្រ្គាមទាំងពីររបស់អ៊ីស្រាអែលដែលផ្ទុះឡើងនៅក្នុងខែតុលាដូចគ្នា ដែលមួយមានឈ្មោះថា Kippur War កើតឡើងកាលពីឆ្នាំ១៩៧៣ និងកាលពីពេលថ្មីៗនេះគឺសង្គ្រាមវាយលុកដោយក្រុមហាម៉ាសមានឈ្មោះថា Al-Aqsa Flood ក៏ដោយ ក៏ប៉ុន្តែសង្គ្រាមទាំងពីរនេះគឺមានភាពខុសប្លែករវាងគ្នាមួយជាមូលដ្ឋាន។  ជាក់ស្តែងនៅក្នុងសង្គ្រាម Kippur War នៅក្នុងឆ្នាំ 1973 នៅក្នុងថ្ងៃដំបូងនៃសង្រ្គាម គឺអ៊ីស្រាអែលហាក់ដូចជាទ្រុឌទ្រោមលើផ្នែកយោធាហើយ ដោយសារតែរងគ្រោះដោយសារកំលាំងពីរបុកគ្នា នោះគឺកងទ័ពនៃប្រទេសអេហ្ស៊ីប និងស៊ីរីបានទម្លុះខ្សែការពាររបស់ខ្លួនព្រមគ្នាម្ល៉ោះហើយកងកម្លាំងការពារអ៊ីស្រាអែលចាំបាច់ត្រូវតែត្រៀមទប់ទល់នឹងកងទ័ពអារ៉ាប់ធំៗដល់ទៅពីរ។ ប៉ុន្តែមិនមែនជាករណីនៅក្នុងសង្គ្រាម Al-Aqsa Flood ឆ្នាំ២០២៣នេះទេ ថ្វីបើអ៊ីស្រាអែលត្រូវបានជ្រៀតចូលវាយប្រហារដោយកងកម្លាំងទី២ គឺកងកម្លាំងលីបង់ Hezbollah ពីភាគខាងជើងក៏ដោយ ប៉ុន្តែការគំរាមកំហែងមិនបានកើនឡើងធ្ងន់ធ្ងរបន្ទាប់ពីនេះនោះទេ។

c-154
b-160
a-243
 

2. តើ Joe Biden ផ្តល់កញ្ចប់ជំនួយ 8 ពាន់លានដុល្លាដល់អ៊ីស្រាអែល?

យោងតាមសារព័ត៌មាន News Week ចុះផ្សាយថ្ងៃទី០៧ ខែតុលាបានអោយដឹងថា ប្រធានាធិបតីលោក Joe Biden បានសន្យាគាំទ្រដល់អ៊ីស្រាអែល បន្ទាប់ពីក្រុមហាម៉ាស់បានធ្វើការវាយប្រហារនៅតំបន់ភាគខាងត្បូងរបស់ពួកគេកាលពីថ្ងៃសៅរ៍ ដោយសន្យាថាទីក្រុងវ៉ាស៊ីនតោននឹងជួយពួកគេអោយអាចការពារខ្លួនបាន។ លោក Biden បានថ្លែងសុន្ទរកថានៅឯសេតវិមាន ដោយថ្កោលទោសការវាយប្រហារនេះ និងបានព្រមានយ៉ាងម៉ឺងម៉ាត់ទៅកាន់សត្រូវរបស់អ៊ីស្រាអែល។ ទន្ទឹមនឹងនេះ ក៏មានការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើនបានបង្ហោះឡើងកាលពីថ្ងៃសៅរ៍ ដោយចោទប្រកាន់ថា លោក Biden បានអនុម័តកញ្ចប់ថវិកាចំនួន 8 ពាន់លានដុល្លាដល់អ៊ីស្រាអែលបន្ទាប់ពីការវាយប្រហារនេះ។ ការអះអាងនេះត្រូវបានបង្ហោះឡើងចេញពីគណនីរបស់​​​អ្នកឋានន្តរសក្តិខ្ពស់ៗ និងហាក់ដូចជាមានប្រភពចេញពីសេចក្តីប្រកាសព័ត៌មានរបស់សេតវិមានផងដែរ ដែលបានប្រកាសអំពីជំនួយចំនួន 8 ពាន់លានដុល្លានេះ។ លោក Jackson Hinkle អ្នកអភិរក្សនិយមបានសរសេរថា "លោក Biden បានអនុម័តកញ្ចប់ជំនួយផ្នែកយោធាសង្គ្រោះបន្ទាន់ដល់អ៊ីស្រាអែលដែលមានតម្លៃ 8 ពាន់លានដុល្លា រឿងនេះនឹងធ្វើអោយលោក Zelensky ខឹងសម្បារហើយ" ។

f-148
e-153
d-160
 

3. អ៊ីស្រាអែលប្រកាសសង្គ្រាមនឹងក្រុមហាម៉ាស

យោងតាមសារព័ត៌មាន Africa news ចុះផ្សាយថ្ងៃទី០៩ ខែតុលាបានអោយដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យបានព្រមានអំពីសង្រ្គាមនឹងកាន់តែវែងឆ្ងាយ និងលំបាកថែមទៀត ខណៈដែលការប្រយុទ្ធជាមួយក្រុមហាម៉ាសបានបង្កអោយមនុស្សរាប់រយនាក់បាត់បង់ជីវិតទាំងសងខាង បន្ទាប់ពីមានការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយមកលើអ៊ីស្រាអែលដែលបង្កឡើងដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។ លោក Netanyahu បាននិយាយនៅលើកម្មវិធី X កាលពីព្រឹកថ្ងៃអាទិត្យថា “យើងកំពុងចាប់ផ្តើមសង្រ្គាមដ៏វែងឆ្ងាយ និងដ៏លំបាកមួយដែលត្រូវបានបង្ខំពួកយើង ដែលធ្វើឡើងដោយការវាយប្រហាររបស់ក្រុមហាម៉ាស”។ លោកបានបន្ថែមថា “ដំណាក់កាលទី 1 បានកំពុងបញ្ចប់ពេលនេះហើយ ដោយបានបំផ្លិចបំផ្លាញកងកម្លាំងសត្រូវដ៏ច្រើនសន្ធឹកសន្ធាប់ ដែលបានជ្រៀតចូលទឹកដីរបស់យើង” ហើយលោកបានសន្យាថានឹងមិន“សម្រាក”ឡើយរហូតដល់ទាល់តែទទួលបានជ័យជំនះ។ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នៅ​តែ​មាន​ការ​ប្រយុទ្ធ​គ្នា​រវាង​កង​កម្លាំង​អ៊ីស្រាអែល និង​យុទ្ធជន​ហាម៉ាស​រាប់​រយ​នាក់​ក្នុង​ទីតាំង​ជា​ច្រើន រួម​ទាំង​នៅ​ប៉ុស្តិ៍​ប៉ូលិសទីក្រុង Sderot ឆ្លង​កាត់​ព្រំដែន​ពី​តំបន់ Gaza។

i-141
h-145
g-147
 


ថ្ងៃចន្ទ, 09 ខែតុលា 2023 15:18  BeeTube News