BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រុមប្រឹក្សាធម្មនុញ្ញ ​រៀបចំពិធីអបអរ​សា​ទរ​​ទិវា​ប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ រំលឹកខួប​៣០ឆ្នាំ​​​

ថ្ងៃសុក្រ, 06 ខែតុលា 2023 16:28  មានជ័យ

4photo_2023-10-06_10-06-13 (1) - choek sopon (1)

នៅព្រឹកថ្ងៃសុក្រ ​ទី០៦ ខែតុលា ឆ្នាំ​២០២៣​នេះ ក្រុម​ប្រឹក្សាធម្មនុញ្ញ ​បាន​រៀបចំពិធីអបអរ​សា​ទរ​​ទិវា​ប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ រំលឹកខួប​៣០ឆ្នាំ​​​ ក្រោមព្រះរាជាធិបតីភាព​ព្រះករុណា ព្រះ​បាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណា​ចក្រកម្ពុជា​​។

​មានប្រសាសន៏នៅក្នុងពិធីនោះ លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានលើក​ឡើង​ថា ​​រដ្ឋធម្មនុញ្ញ​កម្ពុជា គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ ដែលត្រូវបានអនុ​ម័តដោយសភា​ធម្មនុញ្ញ នៅថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​១៩៩៣ ដែលព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្ដម សីហនុ ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឲ្យ​ប្រើ។​ សភាធម្មនុញ្ញ បាន​តាក់​តែងរក្សាឲ្យមានមកវិញ នូវគុណតម្លៃប្រពៃណីខ្មែរ (គឺជាតិ សាសនា ព្រះមហាក្សត្រ) អមជា​មួយ​គុណតម្លៃធម្មនុញ្ញទំនើបជាមូលដ្ឋានគ្រឹះ ​គឺប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ​ ដោយ​បញ្ចូល​ទាំងស្រុង និងលម្អិតនូវខ្លឹមសារនៃឧបសម្ព័ន្ធទី​៥ នៃកិច្ចព្រមព្រៀង​សន្តិភាពទី​ក្រុង​ប៉ារីស។​

4photo_2023-10-06_10-06-13 (3) - choek sopon

លោក អ៊ឹម ឈុនលឹម​ ការ​បន្សំ​ប​ន្ស៊ីគ្នានៃគុណតម្លៃទាំងពីរ បាន​បង្កនូវកម្លាំងសម្របសម្រួល និង​ជំរុញ​រួមគ្នា ក្នុង​ការ​ដោះស្រាយបញ្ហា​នយោបាយ និងបញ្ហាច្បាប់ ដោយ​រក្សាបាននូវ​ភាព​សុខ​ដុមរមនាក្នុងសង្គម។ រដ្ឋធម្មនុញ្ញនេះ ត្រូវបានធ្វើវិសោធនកម្មចំនួន​១០លើក និងត្រូវ​បង្កើត​​ច្បាប់ធម្មនុញ្ញបន្ថែមចំនួនមួយ ដើម្បីឆ្លើយតប​ទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម។

លោក អ៊ឹម ឈុនលឹម បានឲ្យដឹងទៀតថា ​កម្ពុជា​សម្រេចបាន​សមិទ្ធផលមួយចំនួន​​ដូច​ជា​៖ រក្សា​ការពារ និងគោរពលើកតម្កើងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ​​,​ លទ្ធិប្រជាធិ​បតេយ្យ​សេរីពហុបក្ស ជាមូលដ្ឋានគ្រឹះនៃសណ្ដាប់ធ្នាប់នយោបាយទំនើបនៃកម្ពុជា​​,​ ​ឈានឡើង​ជា​សង្គម​នីតិរដ្ឋ ជារដ្ឋប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងច្បាប់​,​ ​អនុវត្តប្រព័ន្ធ​សេដ្ឋកិច្ចទីផ្សារ​ជារដ្ឋ​គោរព​ការពារ​បបកម្មសិទ្ធិឯកជន និងយុត្តិធម៌សង្គម ​អនុវត្តប្រព័ន្ធសេដ្ឋ​កិច្ច​ទីផ្សារ ដោយទទួល​ស្គាល់ គោរព និងការពាររបបកម្មសិទ្ធិឯកជន។ ​

4photo_2023-10-06_10-06-13 (6) - choek sopon

​មានព្រះរាជបន្ទូល​​នៅក្នុងពិធីនោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ​បាន​អរគុណ និងកោតសរសើរជា​ទីបំផុត​ចំពោះសម្តេចវិបុល សេនាភក្តី សាយ ឈុំ សម្តេចអគ្គមហា​ពញាចក្រី ហេង សំរិន សម្តេច អគ្គមហាសនាបតីតេជោ ហ៊ុន សែន សហ​ស្ថាបនិក​ដ៏អស្ចារ្យប៉ិនប្រសប់ និងឈ្លាសវៃ​។ ជាពិសេស​សម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន ដែលបានធ្វើការផ្តួចផ្តើមឱ្យមានការ រៀបចំសេចក្តីព្រាងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ឡើងមក​។

ឆ្លៀតយកឱកាសដ៏ប្រពៃថ្លៃថ្លានេះដែរព្រះមហាក្សត្រក៏បានសម្ដែងនូវការកោតសរសើរ និង​ដឹងគុណចំពោះបញ្ញវន្ត បញ្ញវន្តី ផ្នែកច្បាប់ជាតិ និងអន្តរជាតិគ្រប់រូប ដែលបានខិតខំប្រឹង ប្រែង ប្រកប​ដោយការលះបង់ខ្ពស់ជួយរៀបចំតា​ក់តែងសេចក្តីព្រាងនៃរដ្ឋធម្ម​នុញ្ញជាតិនេះ​កាលពី​៣០ឆ្នាំមុន ។ ក្នុងចំណោ​មបញ្ញវន្តបញ្ញវន្តី ផ្នែកច្បាប់ជាតិ និងអន្តរជាតិទាំង​នោះ មាន​ខ្លះ​បាន​​ទទួលមរណភាពទៅកាន់លោកខាងមុខហើយ​។​​

4photo_2023-10-06_10-06-13 (5) - choek sopon

សូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សម័យព្រះរាជាណាចក្រទី២ មានអាយុ​គម្រប់​​៣០ឆ្នាំ​ កាល​​ពីថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ តែក្រុមប្រឹក្សាធម្មនុញ្ញ​បាន​លើក​​ពេល មក​រៀបចំពិធីអបអរ​សា​ទរនៅថ្ងៃទី០៦ ខែតុលា នេះ។ ក្រោយកិច្ច​ព្រម​ព្រៀង​សន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលជាសមិទ្ធផល​នៃការ​ចរចារ វាងឥស្សរ​ជននយោបាយខ្មែរទាំងពីររូបគឺ សម្ដេចនរោត្តមសីហនុ (ព្រះបរមរ​តន​កោដ្ឋ) និងសម្ដេច ហ៊ុន សែន (កាលណោះជាសមមិត្ត ហ៊ុន សែន) កម្ពុជាបានស្គាល់ការ​បោះ​ឆ្នោត​តាម​បែប​ប្រជា​ធិ​បតេយ្យ សេរី ពហុបក្ស ជាលើកដំបូង ក្រោយសង្គ្រាម​ស៊ីវិលជាង​៣​ទសវត្សរ៍។ ការបោះ​ឆ្នោត​នីតិ​កាល​ទី១ បាន​ប្រព្រឹត្តទៅ​ចាប់​ពីថ្ងៃ​ទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ ហើយ​សភា​ធម្ម​នុញ្ញមួយបានចាប់បដិសន្ធិឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៣ ដើម្បី​តាក់​តែង​​រដ្ឋ​ធម្មនុញ្ញ​​នៃព្រះរាជា​ណា​ចក្រកម្ពុជា។

មកដល់​បច្ចុប្បន្ននេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាកម្ពុជា ឆ្នាំ១៩៩៣ នេះ ត្រូវរដ្ឋសភាជាតិ ធ្វើវិសោធន​កម្មចំនួន១០លើកមកហើយ៕ ​

4photo_2023-10-06_10-06-13 (9) - choek sopon


 


ថ្ងៃសុក្រ, 06 ខែតុលា 2023 16:28  មានជ័យ