BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សភាចាប់ផ្តើមដាក់ទណ្ឌកម្មប្រធានាធិបតីអេហ្ស៊ីបនៅមុនការបោះឆ្នោត និងហាមឃាត់ជំនួយអាមេរិក ហើយពណ៌នាលោកជាជនផ្តាច់ការនៃអេហ្ស៊ីប

ថ្ងៃព្រហស្បតិ៍, 05 ខែតុលា 2023 15:18  BeeTube News

Untitled design - 2023-10-05T151147.795 (1)

បន្ទាប់ពីលោក Al-Sisi បានឈរឈ្មោះជាបេក្ខជនប្រធានាធិបតី សភាអាមេរិកបានប្រកាសកាត់ផ្តាច់ជំនួយអាមេរិកដល់ប្រទេសអេហ្ស៊ីប ដើម្បីដាក់ទណ្ឌកម្មលើលោក Al-Sisi ពីបទសូកប៉ាន់សមាជិកព្រឹទ្ធសភា និងមិនបញ្ជូនអាវុធរបស់អេហ្ស៊ីបទៅអ៊ុយក្រែន។ ក្រោមពាក្យថាសិទ្ធិមនុស្ស ព្រឹទ្ធសភាអាមេរិកបានព្យួរប្រាក់ចំនួន 235 លានដុល្លា ដែលជាចំនួនដែលនៅសេសសល់ក្នុងកញ្ចប់ជំនួយយោធាអាមេរិកដល់អេហ្ស៊ីប។ នេះ​គឺ​បន្ទាប់​ពី​កាត់​ប្រាក់៨៥លាន​ដុល្លា​ពី​មុនមក ហើយ​បើ​ទោះ​បី​ជា​ក្រសួង​ការ​បរទេស​អាមេរិក​បាន​ព្រមាន​ពី​ភាព​ចាំ​បាច់​ក្នុង​ការ​កាត់​ថវិកា​អេហ្ស៊ីប​ដោយ​សារ​ការ​ទាក់​ទង​នឹង​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​ក៏​ដោយ ក៏​ព្រឹទ្ធសភា​អាមេរិក​បាន​ឈរ​នៅ​ចំពោះ​មុខ​ “ជន​ផ្តាច់ការ​អេហ្ស៊ីប”។ តើ​នយោបាយ​ការបរទេស​របស់​លោក​ប្រធានាធិបតី​ស៊ីស៊ី​នៃ​«ការ​អត់ធ្មត់​ជា​យុទ្ធសាស្ត្រ»​បាន​សំរេចជោគជ័យ​ឬ​ទេ?ក្នុងការបង្កើតរូបភាពមុខមាត់អោយល្អសំរាប់អេហ្ស៊ីប?

  1. សភាចាប់ផ្តើមដាក់ទណ្ឌកម្មប្រធានាធិបតីអេហ្ស៊ីបនៅមុនការបោះឆ្នោត

យោងតាមសារព័ត៌មាន The Washington Post ចុះផ្សាយថ្ងៃទី០៣ ខែតុលាបានអោយដឹងថា ប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភាថ្មី លោក Ben Cardin បានផ្ញើសារដ៏សំខាន់មួយទៅកាន់ប្រទេសអេហ្ស៊ីបអំពីការរំលោភសិទ្ធិមនុស្សរបស់ខ្លួន។ ព្រឹទ្ធសមាជិកបានប្រកាសថា លោកនឹងរារាំងជំនួយយោធាបរទេសចំនួន 235 លានដុល្លា ដែលរដ្ឋបាលលោក Biden បានអនុម័តកាលពីប៉ុន្មានសប្តាហ៍មុន ហើយថាលោកនឹងស្វែងរកការហាមឃាត់ជំនួយយោធា និងការលក់អាវុធនាពេលអនាគត ប្រសិនបើអេហ្ស៊ីប "មិនចាត់វិធានការជាក់ស្តែង ប្រកបដោយអត្ថន័យ និងនិរន្តរភាព" ដើម្បីកែលម្អលក្ខខណ្ឌសិទ្ធិមនុស្ស។

សកម្មភាពរបស់លោក Cardin ក៏កើតឡើងផងដែរ ខណៈដែលប្រទេសអេហ្ស៊ីបត្រូវបានជាប់ពាក់ព័ន្ធក្នុងគម្រោងអំពើពុករលួយនយោបាយរបស់សហរដ្ឋអាមេរិក។ លោក Cardin បានចូលកាន់តំណែងជាប្រធានគណៈកម្មាធិការព្រឹទ្ធសភាពីលោក Bob Menendez ដែលបានលាលែងពីដំណែងបន្ទាប់ពីការចោទប្រកាន់ពីបទទទួលសំណូក។ ឯកសារបង្ហាញថា អេហ្ស៊ីបបានស្វែងរកជំនួយពីលោក Menendez ជាថ្នូរនឹងការដោះដូរប្រាក់ដូចជា “មូលប្បទានប័ត្រ សាច់ប្រាក់ និងមាសរាប់រយរាប់ពាន់ដុល្លា”។ ជាថ្នូរមកវិញ លោក Menendez បានយល់ព្រមលើការប្រើអំណាចរបស់លោកដើម្បីជំរុញជំនួយយោធាអេហ្ស៊ីបពីសហរដ្ឋអាមេរិក។

2023-10-05 15.07.44

 

  1. អាមេរិកបញ្ជូនគ្រាប់រំសេវអ៊ីរ៉ង់ដែលរឹបអូសបានទៅកាន់អ៊ុយក្រែន

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី០៥ ខែតុលាបានអោយដឹងថា យោធាអាមេរិកបាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកបានបញ្ជូនគ្រាប់រំសេវរបស់អ៊ីរ៉ង់ជាង 1 លានគ្រាប់ទៅអ៊ុយក្រែន ដែលត្រូវបានរឹបអូសកាលពីឆ្នាំមុន។

កងកម្លាំងទ័ពជើងទឹកអាមេរិក អស់រយៈពេលជាច្រើនឆ្នាំ បានរឹបអូសអាវុធដែលគេជឿថា មានប្រភពមកពីអ្នកប្រយុទ្ធនៅយ៉េមែនដែលគាំទ្រពីក្រោយដោយអ៊ីរ៉ង់ ដែលជាធម្មតាត្រូវបានដឹកជញ្ជូនតាមនាវានេសាទ។

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកដែលទទួលខុសត្រូវលើប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ាបាននិយាយថា គ្រាប់7.62មីលីម៉ែត្រប្រហែលជា1.1លានគ្រាប់ត្រូវបានបញ្ជូនទៅអ៊ុយក្រែន។

ពួកគេត្រូវបានរឹបអូសដោយកងកម្លាំងជើងទឹកសហរដ្ឋអាមេរិកក្នុងខែធ្នូ ឆ្នាំ 2022 ហើយត្រូវបានផ្ទេរពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ទៅកាន់កងកម្លាំង Houthi ក្នុងប្រទេសយេម៉ែន។

2023-10-05 15.07.03

 

  1. ការបះបោរទីក្រុងតូចបង្ហាញអាឡឺម៉ង់ព្រួយបារម្ភបំពាក់អាវុធអ៊ុយក្រែន

យោងតាមសារព័ត៌មាន The New York Times ចុះផ្សាយថ្ងៃទី០៣ ខែតុលាបានអោយដឹងថា នៅពេលដែលមេដឹកនាំរដ្ឋាភិបាលនៅ Saxony បានដឹងថា Rheinmetall ដែលជាក្រុមហ៊ុនផលិតសព្វាវុធលេចធ្លោបំផុតរបស់ប្រទេសអាល្លឺម៉ង់កំពុងពិចារណាសាងសង់រោងចក្រផលិតអាវុធថ្មីនៅអតីតរដ្ឋអាល្លឺម៉ង់ខាងកើត ពួកគេបានមើលឃើញចក្ខុវិស័យនៃការរីកចម្រើនសេដ្ឋកិច្ច។

វាជាឱកាសមួយដែលពួកគេគិតថាដើម្បីទាញយកប្រយោជន៍និងកសាង​កម្លាំង​ប្រដាប់​អាវុធ​ដែល​បាន​បាត់បង់​របស់​អាល្លឺម៉ង់​ឡើងវិញ។

ប៉ុន្តែមនុស្សមួយចំនួនដែលរស់នៅក្នុងទីក្រុង Grossenhain ដែលមានចំនួនប្រជាជនជិត 20,000 នាក់បានឃើញរូបភាពនេះខុសគ្នា។

សមាជិកចំនួន16នាក់ក្នុងចំណោម22នាក់នៃក្រុមប្រឹក្សាក្រុងបានចុះហត្ថលេខាលើលិខិតមួយទៅកាន់អធិការបតីលោក Olaf Scholz ដោយជំរុញឱ្យលោករារាំងគម្រោងនេះ។ ប្រជាពលរដ្ឋបានតម្រង់ជួរដើម្បីចុះហត្ថលេខាលើញត្តិដែលផ្សព្វផ្សាយដោយគណបក្សឆ្វេងនិយមរបស់ទីក្រុងថាពួកគេមិនចង់ប្រើប្រាស់ប្រព័ន្ធសេដ្ឋកិច្ចយោធាដែលជំរុញអោយមានសង្គ្រាមនោះទេ។

ប្រហែលជាត្រូវបានច្រានចោលយ៉ាងងាយស្រួលថាជានយោបាយទីក្រុងតូច ប៉ុន្តែការបះបោរនៅក្នុងទីក្រុង Grossenhain ដ៏តូចនេះបង្ហាញឱ្យឃើញពីភាពមិនសុខចិត្តដ៏ខ្លាំងក្លាក្នុងចំណោមជនជាតិអាល្លឺម៉ង់មួយចំនួនជាពិសេសនៅក្នុងអតីតរដ្ឋកុម្មុយនិស្តបូព៌ាអំពីការប្តេជ្ញាចិត្តរបស់ប្រទេសពួកគេក្នុងការបំពាក់អាវុធអ៊ុយក្រែន ។

2023-10-05 15.06.54


 


ថ្ងៃព្រហស្បតិ៍, 05 ខែតុលា 2023 15:18  BeeTube News