BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

​សម្តេច​ធិបតី ហ៊ុន ម៉ាណែត ​​ស្នើ​អង់គ្លេស​​នាំចូលផលិតផល​កសិកម្ម​ពីកម្ពុជា​ បន្ថែម​​លើ​ផលិត​ផលវាយនភណ្ឌ​

ថ្ងៃពុធ, 04 ខែតុលា 2023 16:47  មានជ័យ

photo_2023-10-04_09-32-27 - choek sopon (1)

ការស្នើ​ឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា ខណៈទទួលជួបលោក ដូមីនិច វីល្លៀម (Dominic Williams) ឯកអគ្គរាជទូត នៃចក្រ​ភព​អង់គ្លេស​ប្រចាំ​កម្ពុជា ​ដែល​បាន​​ចូលជួប​សម្ដែងការ​គួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃ​ទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។​​​

នៅក្នុងជំនួបនេះ លោក Dominic Williams​ បានអបអរសាទរចំពោះ​​ នៃចំណង​ការទូត​ ហើយ​នៅក្នុងឆ្នាំ២០២៣នេះ ក្នុងវិស័យអប់រំ គឺមានសាលារៀន​របស់​អង់គ្លេសចំនួន​៣​កន្លែង ក្នុងនេះ​មាន​សាកលវិទ្យាល័យចំនួន​១កន្លែង ត្រូវបានបើក​ដំណើរ​​ការ។ លើសពីនេះ កម្ពុជា-អង់គ្លេស ក៏បានចាប់ផ្តើមដំណើរគម្រោងពាណិជ្ជកម្ម​ប្រទេស​កំពុងអភិវឌ្ឍន៍ (Developing Countries Trading Scheme - DCTS) ប្រកបដោយ​ជោគ​ជ័យ ដែល​​​ជាប្រព័ន្ធ​អនុគ្រោះពន្ធថ្មីមួយ ជំនួស​ឱ្យ​​ប្រព័ន្ធអនុគ្រោះពន្ធទូទៅ(Generalized Scheme of Preferences - GSP) បន្ទាប់​ពីចក្រភព​អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។

photo_2023-10-04_09-32-26 - choek sopon

ជាមួយគ្នានេះ ​អង់គ្លេស នៅក៏នៅតែបេ្តជ្ញាបន្តគាំទ្រការបោសសម្អាតមី​ននៅ​កម្ពុជា​រហូតដល់​ឆ្នាំ២០២៥ ។ ក្រៅពីនេះ អង់គ្លេស​ក៏បានស្នើឱ្យមានការពិនិត្យលទ្ធភាព​នៃកិច្ច​ស​ហប្រ​តិបត្តិការ​លើវិស័យចំនួនពីរ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ​គឺ​វិស័យសេដ្ឋកិច្ច​បៃតង និងវិស័យ​ថាម​ពល​ក​កើត​ទ្បើងវិញ និង​​បង្ហាញនូវក្តីសង្ឃឹមថា កិច្ចសហ​ប្រតិ​បត្តិការរវាងប្រទេស​ទាំងពីរ នឹង​កាន់តែរីកចម្រើនទ្បើងថែមទៀត នៅ​គ្រប់ផ្នែក និងគ្រប់វិស័យ រួមទាំងផ្នែក​នយោបាយផង​ដែរ។

​ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត ​បាន​ស្នើសុំឱ្យចក្រភពអង់គ្លេសពិនិត្យល​ទ្ធភាព​នាំ​ចូល​ផលិតផល​កសិកម្ម​ពីកម្ពុជា បន្ថែម​​ពីលើការនាំចូលផលិតផលវាយនភណ្ឌ និងផលិត​ផលស្បែកជើង។

photo_2023-10-04_09-32-31 - choek sopon

ប្រមុខរាជរដ្ឋាភិបាល​បាន​បង្ហាញ​នូវក្តី​រំពឹងដែរថា កិច្ចសហប្រតិបត្តិការកម្ពុជា-អង់គ្លេស នឹង​បន្ត​រុងរឿងទ្បើង​ថែម​ទៀតលើគ្រប់វិស័យ ជាពិសេសលើវិស័យពាណិជ្ជកម្ម ដែលនឹង​អនុញ្ញាត​ឱ្យ​​កម្ពុជា​អាច​ពង្រីកទីផ្សារថ្មីៗបន្ថែមទៀត លើមុខទំនិញនាំចេញទៅកាន់ចក្រភពអង់គ្លេស។

ចំពោះ​វិស័យ​ការពារជាតិវិញ សម្តេចធិបតី ក៏រំពឹងផងដែរថា នឹងមានកិច្ចសហប្រតិ​បត្តិការជិត​ស្និ​ទ្ធ​បន្ថែម​ទៀត ទាំងលើការងារហ្វឹកហ្វឺន, ការធ្វើលំហាត់រួម និងការចូលចតនាវាជាដើម។​ ហើយ​​សម្តេចធិបតីប្រកាសជំហ​ថា ទោះបី​​កម្ពុជាមានរាជរដ្ឋាភិ​បាល​ថ្មី ប៉ុន្តែ​គោល​នយោ​បាយ​ការបរទេស ជាពិសេសក្នុងទំនាក់ទំនងជាមួយអង់គ្លេស គឺមិនប្រែប្រួលឡើយ​៕ ​​

 


ថ្ងៃពុធ, 04 ខែតុលា 2023 16:47  មានជ័យ