BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រមុខរាជរដ្ឋាភិបាល​បញ្ជាក់ច្បាស់ៗពី​ករណីយក​ពន្ធ​​​​ ក្រោយពីផ្ទុះការដេញដោល​គ្មានភាព​ច្បាស់លាស់​

ថ្ងៃពុធ, 04 ខែតុលា 2023 15:33  មានជ័យ

2023-10-04 15.29.24 (1)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់​ច្បាស់ៗពី​ករណីយកពន្ធដី និង​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា ក្រោយពីមានការលើកឡើង​មិន​ច្បាស់លាស់ នាំ​ឲ្យមានការរិៈគន់ ក្រោយ​​រដ្ឋាភិបាល​ថ្មី​បង្កើតឡើង។

មានប្រកាសន៍នៅក្នុងឱកាស​ចុះជួប​កម្មករជិត​២ម៉ឺននាក់​ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ សម្តេច​ធិបតី ហ៊ុន ម៉ាណែត ​​បានលើកឡើងថា ​រាជរដ្ឋាភិបាល​គណបក្ស​ប្រ​ជាជន​ក្នុង​អាណត្តិថ្មីនេះ មិន​មាន​ការ​​បង្កើតពន្ធថ្មីនោះ​ទេ ហើយ​ពន្ធ​ដែល​មាន​ស្រាប់​មិនមានការតម្លើង​អត្រា​​ពន្ធទេ ​ហើយនឹងដាក់​ចេញ​នូវ​គោលការណ៍មួយចំនួនពាក់ព័ន្ធ​ទៅនឹងពន្ធ នៅ​ក្នុងកិច្ច​ប្រជុំ​ជាមួយវិស័យឯកជន​ នាខែ​វិច្ឆិកា​ ខាងមុខ។​​

9292b00a3ff7a51b7b741e (3) - choek sopon

បើតាមសម្តេច​ធិបតី ហ៊ុន ម៉ាណែត​​ ការប្តេជ្ញារបស់គណបក្សប្រជាជន ទី១, បន្តមិនយក​ពន្ធ​ទៅ​លើដីស្រែកសិកម្ម ដីស្រែជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋ ទី២, មិនយកពន្ធលើ​សម្ភារៈ​កសិកម្ម​ ទី៣, មិនយក​ពន្ធ​ទៅ​លើកសិផល​កសិកម្ម​ ទី៤, មិនយកពន្ធលើអចលនទ្រព្យ​ដែល​មាន​តម្លៃថោកជាង២៥០០០ដុល្លា ទី៥, ​រដ្ឋាភិបាល​លើក​ទឹក​ចិត្ត​ចំពោះ​វិស័យ​អចលន​ទ្រព្យ ដោយមិនយក​ពន្ធប្រថាប់ត្រា ដែលមាន​​​តម្លៃ​ក្រោម​៧ម៉ឺនដុល្លារ​។ ក្នុង​​នោះ​ពន្ធប្រថាប់​ត្រា​ផ្ទេរ​ពីឳពុកម្តាយទៅកូន​ជាដើម មិន​អស់​លុយទេ។ ទី៦,​ ម៉ូតូ កង់បី បន្តមិនកពន្ធផ្លូវ​​តទៅ​ទៀត។ ទី៧,​ ​​​ការ​លក់ដូរតាមកញ្ច្រែង ល្អី កញ្ជើ តូចតាច បន្តមិនយកភាស៊ីដដែល។ ជារួម​ពន្ធ​ដែលមិនបានយកកន្លងមក គឺបន្តមិនយកដដែល។

9292b00a3ff7a51b7b741e (7) - choek sopon (1)

ជាមួយគ្នានោះ សម្តេច​ធិបតី ហ៊ុន ម៉ាណែត​ បានប្រាប់កុំឲ្យ​​​​ប្រជា​ពល​រដ្ឋ កុំជឿតាមការ​ឃោសនា​រ​បស់បុគ្គលមួយចំនួន ដែលខំ​លើក​យកបញ្ហា​ពន្ធ​ ដែលអនុវត្តតាំង​ពីឆ្នាំ​១៩៨២ មកផ្សាយដើម្បី​បំភ័យ​។ ក្រៅ​ពីមិន​បាន​បង្កើតពន្ធថ្មី បច្ចុប្បន្នរាជរដ្ឋាភិ​បាលបាន​អនុគ្រោះ​​ពន្ធ​ជា​ច្រើន​។ លោកថា​ គ្រប់ប្រទេស​ទាំងអស់នៅលើពិភពលោក គ្មានប្រទេសណា​មិន​​យក​ពន្ធទេ គ្រាន់តែតិច និងច្រើនប៉ុណ្ណោះ។

9292b00a3ff7a51b7b741e (2) - choek sopon (1)

លោកអះអាងថា ការប្រមូលពន្ធ គឺជាមធ្យោបាយ ដើម្បីរចែក​រំលែកពីអ្នកដែលមាន​លទ្ធភាព​ទៅអ្នកដែលគ្មានលទ្ធភាព។ ជាក់ស្តែ​ងរាជរដ្ឋាភិបាល​បាន​ប្រមូល​ពន្ធពីអ្នកដែលមានលទ្ធភាព ទៅជួយ​ប្រជាពលរដ្ឋក្រីក្រយ៉ាង​ច្រើន ក្នុងនោះរាជ​រដ្ឋា​ភិ​បា​លបានចំ​ណាយថវិកាប្រមាណ​១២០០លានដុល្លាជួយដល់ប្រជា​ពលរដ្ឋតាម​រយៈ​បណ្ណ​ក្រីក្រ​។

គួររំលឹកថា ថ្មីៗ​នេះក្រោយពីរាជរដ្ឋាបាលថ្មីបានបង្កើតឡើង​ បាន​លេចចេញនូវ​ព័ត៌មាន​មិន​ច្បាស់​លាស់​នៃ​ការយកពន្ធ​ផ្សេងៗ នាំឲ្យមានការយកច្រឡំ៕

 

 


ថ្ងៃពុធ, 04 ខែតុលា 2023 15:33  មានជ័យ