BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីការពារជាតិអង់គ្លេសថ្មីពិចារណាបញ្ជូនជំនួយយោធាដល់អ៊ុយក្រែនខណៈជំរុញអោយអតីតប្រធានាធិបតីរុស្ស៊ីគំរាមឡើង

ថ្ងៃអង្គារ, 03 ខែតុលា 2023 13:42  BeeTube News

Untitled design_20231003_133939_0000នៅប្រទេសអង់គ្លេស រដ្ឋមន្ត្រីក្រសួងការពារជាតិដែលទើបតែងតាំងថ្មី លោក Grant Shapps បានធ្វើបទសម្ភាសសារព័ត៌មានជាមួយកាសែតអង់គ្លេស The Telegraph ដោយក្នុងនោះលោកបាននិយាយថាប្រទេសរបស់លោកកំពុងពិចារណាក្នុងការបញ្ជូននាវាកងទ័ពជើងទឹកពីកងនាវាចររបស់ចក្រភពអង់គ្លេសទៅកាន់សមុទ្រខ្មៅដើម្បីរួមចំណែកក្នុងការធានាកប៉ាល់គ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថាចក្រភព​អង់គ្លេស​គ្រោង​នឹង​បញ្ជូន​កងកម្លាំង​ពិសេស​ទៅ​ហ្វឹកហ្វឺន​កងទ័ព​អ៊ុយក្រែន​នៅលើ​ទឹកដី​អ៊ុយក្រែន។ បន្ទាប់ពីអតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev និងទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានគម្រាមដាក់គោលដៅលើទាហានអង់គ្លេសណាមួយក្នុងប្រទេសអ៊ុយក្រែន ជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់លោក Chapps នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថាចក្រភពអង់គ្លេសនឹងបន្តបណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែននៅសហរដ្ឋអាមេរិកប៉ុណ្ណោះ និងមិនមែននៅអ៊ុយក្រែនទេ។

  1. រដ្ឋមន្រ្តីការពារជាតិអង់គ្លេសថ្មីពិចារណាបញ្ជូនជំនួយយោធាដល់អ៊ុយក្រែន

យោងតាមសារព័ត៌មាន The Telegraph ចុះផ្សាយថ្ងៃទី៣០ ខែកញ្ញាបានអោយដឹងថា រដ្ឋមន្ត្រីការពារជាតិថ្មីបានបង្ហើបឱ្យដឹងថា ចក្រភពអង់គ្លេសនឹងបង្កើនកម្មវិធីហ្វឹកហ្វឺនរបស់ខ្លួនសម្រាប់ទាហានអ៊ុយក្រែនក្រោមគម្រោងដែលត្រូវបានពិភាក្សាជាមួយប្រមុខយោធា។

នៅក្នុងបទសម្ភាសន៍ជាមួយ The Telegraph លោក Grant Shapps បាននិយាយថាលោកបានជួបពិភាក្សាជាមួយមេដឹកនាំកងទ័ពអំពីការនាំយក"ការហ្វឹកហ្វឺននិងការផលិតបន្ថែមទៀត"នៃឧបករណ៍យោធាចូលទៅក្នុងប្រទេសអ៊ុយក្រែន។ លោក​ក៏​បាន​អំពាវនាវ​អោយមាន​ក្រុមហ៊ុន​ការពារជាតិ​អង់គ្លេស​បន្ថែម​ទៀត​​បង្កើត​រោងចក្រ​នៅក្នុង​ប្រទេសអោយបានច្រើន។

បន្ទាប់ពីការធ្វើដំណើរទៅកាន់ទីក្រុង Kyiv កាលពីសប្តាហ៍មុន លោក Shapps ក៏បានបង្ហើបថាលោកបានពិភាក្សាជាមួយលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន អំពីរបៀបដែលកងទ័ពជើងទឹករបស់ចក្រភពអង់គ្លេសអាចដើរតួក្នុងការការពារនាវាពាណិជ្ជកម្មពីការវាយប្រហាររបស់រុស្ស៊ីនៅសមុទ្រខ្មៅ។

TELEMMGLPICT000351361844_16961021925340_trans_NvBQzQNjv4BqqVzuuqpFlyLIwiB6NTmJwQs4v22exkdQdQ8HxtVl3Yw

  1. អតីតប្រធានាធិបតីរុស្ស៊ីគំរាមទាហានអង់គ្លេស

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី០១ ខែតុលាបានអោយដឹងថា អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បាននិយាយកាលពីថ្ងៃអាទិត្យថា ទាហានអង់គ្លេសណាក៏ដោយ ដែលហ្វឹកហ្វឺនកងទ័ពអ៊ុយក្រែន នៅអ៊ុយក្រែន នឹងក្លាយជាគោលដៅស្របច្បាប់សម្រាប់កងកម្លាំងរុស្ស៊ី ដូចទៅនឹងរោងចក្រអាល្លឺម៉ង់ ដែលផលិតមីស៊ីល Taurus ប្រសិនបើពួកគេផ្គត់ផ្គង់ទីក្រុង Kyiv ។

លោក Medvedev  ដែលជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ីនិងបានក្លាយជាឥស្សរជនដែលកាន់តែ លេចធ្លោប្រឆាំងនឹងលោកខាងលិចក្នុងនយោបាយរុស្ស៊ី បាននិយាយឡើងថា សកម្មភាពបែបនេះរបស់លោកខាងលិចកំពុងតែនាំសង្រ្គាមលោកលើកទីបីកាន់តែខិតជិតមកដល់ហើយ។

លោក Medvedev បានសរសេរនៅលើ Telegram ថា "រឿងនេះនឹងបង្វែរគ្រូណែនាំរបស់ពួកគេ ទៅជាគោលដៅស្របច្បាប់សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើង... ដោយយើងយល់យ៉ាងច្បាស់ថា ពួកគេនឹងត្រូវបានបំផ្លាញយ៉ាងព្រៃផ្សៃដោយមិនមែនត្រឹមជាទាហានស៊ីឈ្នួលប៉ុណ្ណោញទេ តែក្នុងនាមជាទាហានណាតូឯកទេសរបស់ចក្រភពអង់គ្លេស។

TASS_52960241

  1. Sunak​ថា​គ្មាន​គម្រោង​បញ្ជូនទាហានអង់គ្លេសទៅបណ្តុះបណ្តាលនៅអ៊ុយក្រែនទេ

យោងតាមសារព័ត៌មាន The Independent ចុុះផ្សាយថ្ងៃទី០២ ខែតុលាបានអោយដឹងថា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Rishi Sunakបានបញ្ជាក់យ៉ាងច្បាស់ថា ការផ្តល់យោបល់របស់រដ្ឋមន្រ្តីការពារជាតិលោកGrant Shapps ថា កងទ័ពអង់គ្លេសអាចបណ្តុះបណ្តាលកងកម្លាំងនៅអ៊ុយក្រែនគឺមិនមែនសម្រាប់ "នៅទីនេះ និងពេលនេះ" ក្នុងអំឡុងពេលសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីនោះទេ។

នាយករដ្ឋមន្ត្រីកាលពីថ្ងៃអាទិត្យបានច្រានចោលការលើកឡើងថាកងកម្លាំងចក្រភពអង់គ្លេសនឹងទៅកាន់អ៊ុយក្រែននេះ ហើយបាននិយាយថាកាលពីពេលថ្មីៗប្រមុខតែងតាំងថ្មីនៃក្រសួងការពារជាតិបានពិភាក្សាអំពីផែនការដែលអាចធ្វើទៅបានសម្រាប់ "រយៈពេលវែង" តែប៉ុណ្ណោះ។

លោក Shapps បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Sunday Telegraph ថា "នៅទីបំផុត" លោកចង់អោយមានការហ្វឹកហ្វឺនរយៈពេលយូររបស់ចក្រភពអង់គ្លេសចំពោះកងទ័ពអ៊ុយក្រែនរបស់ លោក Volodymyr Zelensky "នៅក្នុងប្រទេស" ណាមួយផ្សេងទៀតក្រៅពីចក្រភពអង់គ្លេស។

លោក​បាន​និយាយ​ថា ចក្រភព​អង់គ្លេស​បាន​បណ្តុះបណ្តាល​ពលរដ្ឋ និង​ទាហាន​អ៊ុយក្រែន​ជា​យូរ​មក​ហើយ​នៅ​ក្នុង​ប្រទេស​អង់គ្លេសតែប៉ុណ្ណោះ។

លោក Sunak បាននិយាយថាលោកចង់ បញ្ជាក់អោយបាន"ច្បាស់លាស់" អំពីស្ថានភាពនេះ បន្ទាប់ពីមាន"ការរាយការណ៍ខុសមួយចំនួន" ។

GettyImages-1700436614
 


ថ្ងៃអង្គារ, 03 ខែតុលា 2023 13:42  BeeTube News