BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្ស៊ី​ពង្រីក​ផលិតកម្ម​ការពារ​ខ្លួន​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​លុកលុយ​ទីក្រុង​ថ្មី​របស់​អ៊ុយក្រែន

ថ្ងៃចន្ទ, 02 ខែតុលា 2023 06:51  BeeTube News

Untitled design_20231002_063722_0000 (1)

ទីបំផុតប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀពូទីនបានតែងតាំងឧត្តមសេនីយ Troshev ជាមេបញ្ជាការថ្មីនៃកងជីវពល Wagner ជំនួសមេបញ្ជាការ Yevgeny Prigozhin ដែលត្រូវបានសម្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះប្រហែលមួយខែមុន។លោកពូទីនក៏បានប្រកាសពីការកេណ្ឌទ័ពថ្មីជាមួយនឹងការមកដល់នៅរដូវស្លឹកឈើជ្រុះនេះ រួមជាមួយនឹងទាហាន 130,000 នាក់ ដែលប្រហែលជាបង្ហាញពីការវាយបករបស់រុស្ស៊ីនៅក្នុងប៉ុន្មានខែខាងមុខនេះ។

  1. ពូទីនតែងតាំងមេបញ្ជាការថ្មី Wagner ឱ្យដឹកនាំក្រុមអ្នកប្រយុទ្ធស្ម័គ្រចិត្ត

យោងតាមសារព័ត៌មាន The Telegraph ចុះផ្សាយថ្ងៃទី29 ខែកញ្ញាបានអោយដឹងថា លោក វ្ល៉ាឌីមៀ ពូទីន បានប្រគល់ភារកិច្ចដល់មេបញ្ជាការថ្មី Wagner បន្ទាប់ពីលោក Prigozhin ដែលលោកក៏ជាអតីតមេបញ្ជាការរួមគ្នាមួយរូបជាមួយលោកPrigozhin ផងដែរ ឱ្យមើលការខុសត្រូវលើអ្នកប្រយុទ្ធស្ម័គ្រចិត្តនៅអ៊ុយក្រែន ដែលនេះគឺកិច្ចប្រជុំជាសាធារណៈលើកដំបូងរវាងអ្នកទាំងពីរ បានធ្វើឡើងចាប់តាំងពីការស្លាប់របស់លោក Yevgeny Prigozhin ។

ប្រធានាធិបតី​រុស្ស៊ី​ត្រូវ​បាន​បង្ហាញ​ឡើងតាម​កញ្ចក់​ទូរទស្សន៍​រដ្ឋ​ដែលលោក​កំពុង​ពិភាក្សា​នៅ​វិមាន​ក្រឹមឡាំង​ជាមួយ​លោក Andrei Troshev ដែល​ត្រូវបាន​ស្គាល់​ដោយឈ្មោះរបស់លោកថា “Sedoi” ឬ​សក់​ពណ៌​ប្រផេះ។

ឃ្លីបខ្លីនៃកិច្ចប្រជុំដែលបានចាក់ផ្សាយកាលពីថ្ងៃសុក្រនេះបានបង្ហាញរូបភាពលោកពូទីនប្រាប់លោក Troshev ថាលោកចង់ពិភាក្សាអំពីរឿងរៀបចំ "អង្គភាពស្ម័គ្រចិត្ត" ឱ្យល្អបំផុតនៅក្នុងសង្រ្គាមនៅអ៊ុយក្រែន។

15498
15498

  1. ពូទីនចុះហត្ថលេខាលើក្រឹត្យស្តីពីការចុះឈ្មោះយោធានៅរដូវស្លឹកឈើជ្រុះ

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី29 ខែកញ្ញាបានអោយដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលកំណត់ចេញនូវយុទ្ធនាការ យោធានៅរដូវស្លឹកឈើជ្រុះ ដែលត្រូវហៅពលរដ្ឋចំនួន ១៣០,០០០ នាក់ ឱ្យចូលបម្រើយោធាតាមច្បាប់។

បុរសទាំងអស់នៅក្នុងប្រទេសរុស្ស៊ីត្រូវបានតម្រូវឱ្យបំពេញកាតព្វកិច្ចយោធារយៈពេលមួយឆ្នាំដែលមានអាយុចន្លោះពី 18 ទៅ 27 ឆ្នាំ។

ចំណាត់ការរបស់លោក ពូទីន កើតឡើងស្របពេលដែលកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី នៅតែបន្តដំណើរការជាមួយ "ប្រតិបត្តិការយោធាពិសេស" របស់ពួកគេក្នុងប្រទេសអ៊ុយក្រែន ដែលឥឡូវនេះនៅក្នុងខែទី 20 ហើយ។

ប្រធានាធិបតីដែលបានចុះហត្ថលេខាលើការបញ្ជាមួយកាលពីខែមីនាបានហៅមនុស្សចំនួន147,000នាក់សម្រាប់យុទ្ធនាការនិទាឃរដូវកន្លងមក បាននិយាយថានៅក្នុងខែនេះថាលោកកំពុងត្រៀមខ្លួនសម្រាប់សង្រ្គាមដ៏យូរនៅក្នុងប្រទេសអ៊ុយក្រែន។

XXDNWRW43JIDBIJ3TQPIQ7IHAM

  1. មេបញ្ជាការ​សមុទ្រ​ខ្មៅ​រស្ស៊ី​​បង្ហាញខ្លួន​នៅ​ក្នុង​វិដេអូ​ខលបន្ទាប់​ពី​អ៊ុយ​ក្រែ​ន​ថាបានសម្លាប់លោក

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី27 ខែកញ្ញាបានអោយដឹងថា ឧត្តមនាវីឯកលោក Viktor Sokolov មេបញ្ជាការកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី ត្រូវបានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍រដ្ឋរុស្ស៊ីកាលពីថ្ងៃអង្គារដែលបានចូលរួមកិច្ចប្រជុំរបស់មេដឹកនាំការពារជាតិពីចម្ងាយនៅមួយថ្ងៃបន្ទាប់ពីកងកម្លាំងពិសេសអ៊ុយក្រែនបាននិយាយថា ពួកគេបានសម្លាប់រូបលោក។

នៅក្នុងវីដេអូនិងរូបថតដែលចេញផ្សាយដោយក្រសួងការពារជាតិ លោក Sokolov ត្រូវបានបង្ហាញថាជាមេបញ្ជាការកងនាវាចរមួយរូបក្នុងចំនោមមេបញ្ជាការកងនាវាជាច្រើននាក់នៅក្នុងវីដេអូដែលជាក់ស្តែងបានចូលរួមនៅក្នុងកិច្ចប្រជុំផ្ទាល់របស់រដ្ឋមន្ត្រីការពារជាតិ លោក Sergei Shoigu និងមេទ័ពផ្សេងៗទៀត ទោះបីជាលោកមិនបាននិយាយអ្វីក៏ដោយ។ គេ​មិន​ដឹង​ច្បាស់​ថា​វីដេអូ​នេះ​ត្រូវ​បាន​ថតឡើងនៅពេលណានោះទេ។

ជាការឆ្លើយតបទៅនឹងវីដេអូរបស់រុស្ស៊ីកងកម្លាំងពិសេសអ៊ុយក្រែនបាននិយាយនៅលើTelegramថា"ចាប់តាំងពីរុស្ស៊ីត្រូវបានបង្ខំឱ្យផ្សាយជាបន្ទាន់នូវការឆ្លើយតបថាលោក Sokolov នៅមានជីវិត អង្គភាពរបស់យើងក៏កំពុងតែស្វែងរកការបំភ្លឺព័ត៌មានច្បាស់ការ" ។

Y5ARAIPS25I65ONAOSVC5YS4KI
 


ថ្ងៃចន្ទ, 02 ខែតុលា 2023 06:51  BeeTube News