BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រមុខរដ្ឋាភិបាល​ ​​បញ្ចុះអត្រាអាករនាំចេញ​ថ្មធម្មជាតិ​​ ដើម្បី​​ប្រកួត​ប្រជែង​លើទីផ្សារអន្តរជាតិ​​

ថ្ងៃសុក្រ, 29 ខែកញ្ញា 2023 15:55  មានជ័យ

image-427-1024x7684554 (1) - choek sopon (1)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ក្នុងពេលដែលសម្តេច និងគណប្រតិភូ ចុះពិនិត្យតាមស្តង់ពិពណ៌លក់ផលិ​តផលរបស់​កម្ពុជា​នៅ​ទីក្រុងណាននីង ប្រទេសចិន ក្នុងឱកាសចូលរួមពិពណ៌អាស៊ាន-ចិនលើកទី២០ កាល​ពីថ្ងៃ​ទី១៧ កញ្ញា កន្លងទៅថ្មីៗនេះ​ សម្តេចបាន​បានជួបជាមួយប្អូនស្រីម្នាក់ ដែលជាតំណាង​ក្រុម​ហ៊ុន​ធ្វើអាជីវកម្មថ្មធម្មជាតិនៅកម្ពុជា ដែលពេលនោះប្អូនស្រីបានស្នើអោ​យរាជរដ្ឋាភិ​បាល​កម្ពុជា ពិនិត្យលទ្ធភាពផ្តល់ការជួយ​បន្ថែមដល់ការធ្វើអាជីវកម្មថ្មធម្មជាតិនៅកម្ពុជា។​

image-427-1024x7684554 (1) - choek sopon

ជាការឆ្លើយតបទៅនឹងសំណូមពរនោះ ក៏ដូចជាសំណូមពរស្រដៀងគ្នាពីបងប្អូនផ្សេងទៀ​ត​នៅកម្ពុជា សម្តេច​បានប្រគល់ភារកិច្ចជូនឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដើម្បី​សម្របសម្រួលកិច្ចប្រជុំរវាងស្ថាប័នពាក់ព័ន្ធ ដែលរួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ក្រសួងរ៉ែ និងថាមពល ជាមួយនិងសមាគមថ្មក្រានីតកម្ពុជា និងក្រុមហ៊ុន​ធ្វើអាជីវកម្មថ្មអារ ដើម្បី​ស្តាប់នូវកង្វល់ និងសំណូមពរផ្សេងៗ និងដើម្បីដាក់ចេញនូវដំណោះ​ស្រាយ​សមស្រប និងទាន់ពេលវេលា ក្នុងគោលបំណងជំរុញការធ្វើអាជីវកម្មថ្មធម្មជាតិ និងការនាំចេញថ្មធម្ម​ជាតិ ឲ្យបានកាន់តែប្រសើរឡើង។

image-427-1024x7684554 (2) - choek sopon

ជាលទ្ធផល កិច្ចប្រជុំបានរៀបចំជាសំណើ ដើម្បីសុំគោលការណ៏សម្រេចរបស់រាជរដ្ឋាភិបាល ដែល​ថ្ងៃនេះ សម្តេច​បានចុះហត្ថលេខាលើអនុក្រឹត្យ អនុញ្ញាតឱ្យបញ្ចុះអត្រានាំចេញលើ​មុខ​ទំនិញ​នាំចេញមួយចំនួន ក្នុងគោលដៅជួយសម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់​ការប្រកួតប្រជែងនៃផលិតផលថ្មធម្មជាតិរបស់ខ្មែរ នៅលើទីផ្សារអន្តរជាតិ៕

image-427-1024x7684554 (3) - choek sopon

សូមបញ្ជាក់ថា ​តាមរបាយការណ៍គយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា គិតត្រឹមរយៈពេល ៨ខែ ឆ្នាំ​២០២៣ ការនាំ​ចេញគុជខ្យងធម្មជាតិ ឬចិញ្ចឹម ត្បូងថ្មមានតម្លៃ ឬមានតម្លៃមធ្យម សម្រេច​បានប្រមាណជាង​៦៥៨លានដុល្លារ កើនឡើងជាង​២៥៤ភាគរយ បើធៀបនឹង​រយៈ​ពេល​ដូចគ្នាកាលពីឆ្នាំ​២០២២ មានចំនួនជាង​១៨៥លានដុល្លារ៕

photo_2023-09-29_09-23-18 - choek sopon


 

photo_2023-09-29_09-21-49 - choek sopon


 


ថ្ងៃសុក្រ, 29 ខែកញ្ញា 2023 15:55  មានជ័យ