BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្ស៊ី​ប្រកាស​កាត់​ផ្តាច់ការផ្គត់ផ្គង់​សារធាតុ​អ៊ុយរ៉ាញ៉ូម​ទៅអាមេរិក​ដើម្បី​ដំឡើង​ថ្លៃ​បន្ទាប់​ពី​តម្លៃ​ប្រេង​កើនឡើងវាយ

ថ្ងៃសុក្រ, 29 ខែកញ្ញា 2023 13:54  BeeTube News

news cover 29-09-23
 

1. រុស្ស៊ី​ប្រកាស​កាត់​ផ្តាច់ការផ្គត់ផ្គង់​សារធាតុ​អ៊ុយរ៉ាញ៉ូម​ទៅអាមេរិក​

យោងតាមសារព័ត៌មាន Sputnik ចុះផ្សាយថ្ងៃទី២៨ ខែកញ្ញាបានអោយដឹងថា សាជីវកម្មនុយក្លេអ៊ែររដ្ឋ Rosatom បានប្រាប់កាសែត Sputnik កាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេនៅតែបំពេញកាតព្វកិច្ចសន្យាជាមួយនឹងអតិថិជនបរទេសលើការផ្គត់ផ្គង់អ៊ុយរ៉ាញ៉ូមយ៉ាងពេញលេញ។  ខណៈដែលកាលពីព្រឹកមុននេះបន្តិច សាជីវកម្មបាននិយាយនៅក្នុងការចេញផ្សាយរបស់ខ្លួនថា រុស្ស៊ីបានបញ្ឈប់ការនាំចេញឥន្ធនៈនុយក្លេអ៊ែរទៅកាន់សហរដ្ឋអាមេរិកហើយ ដោយសារបញ្ហាកង្វះការធានារ៉ាប់រង។ការចេញផ្សាយនៅលើឆាណែល Telegram របស់ពួកគេបានសរសេរឡើងថា "ការនាំចេញឥន្ធនៈនុយក្លេអ៊ែរពីកំពង់ផែ St.Petersburg ទៅកាន់សហរដ្ឋអាមេរិកត្រូវបានបញ្ឈប់ហើយដោយសារតែខ្វះការធានារ៉ាប់រង" ។ កង្វះការធានារ៉ាប់រងគឺជាហេតុផលមួយសម្រាប់ការកើនឡើងនៃតម្លៃអ៊ុយរ៉ាញ៉ូមទូទាំងពិភពលោក នេះបើតាមឆាណែល Telegram របស់សាជីវកម្ម Rosatom បានកត់សម្គាល់ឡើងដោយដកស្រង់ទិន្នន័យពីគេហទំព័រស្ថិតិម៉ាក្រូសេដ្ឋកិច្ច Trading Economics។ ទិន្នន័យ​បង្ហាញ​ថា​នៅ​ថ្ងៃ​ទី ២៥ ខែ​កញ្ញា តម្លៃ​អ៊ុយរ៉ាញ៉ូម​មួយ​ផោន​បាន​ឡើង​ដល់ ៧០ ដុល្លា ខណៈកាលពីខែកញ្ញាឆ្នាំមុននៅត្រឹម 65.5 ដុល្លាក្នុងមួយផោនប៉ុណ្ណោះ។

c-148
b-154
a-237
 

2. អារ៉ាប៊ីសាអូឌីត និងរុស្ស៊ីឈ្នះល្បែងកាត់បន្ថយប្រេង

យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី២៨ ខែកញ្ញាបានអោយដឹងថា អារ៉ាប៊ីសាអូឌីត និងរុស្ស៊ីបានប្រមូលចំណូលពីប្រេងបន្ថែមរាប់ពាន់លានដុល្លាក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បើទោះបីជាមានការបូមប្រេងតិចជាងមុនក៏ដោយ ខណៈដែលការកាត់បន្ថយផលិតកម្មរបស់ពួកគេបានធ្វើឱ្យតម្លៃប្រេងឆៅកើនឡើងបានសំរេច។ ការ​កាត់​បន្ថយ​នេះ​ជា​យុទ្ធសាស្ត្រ​ប្រថុយប្រថាន​ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​នយោបាយ។ ប៉ុន្តែ​ពួកគេ​ហាក់​ដូចជា​បានសំរេចក្នុងការផ្គត់ផ្គង់​ដល់​សមាជិក​សំខាន់​បំផុត​ទាំងពីរ​របស់​អង្គការ​ប្រទេស​នាំ​ចេញ​ប្រេង និង​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​រុស្ស៊ី ឬ​ហៅកាត់ថា OPEC+។ ការកើនឡើងនៃតម្លៃគឺមានច្រើនជាងការប៉ះប៉ូវសម្រាប់ការកាត់បន្ថយបរិមាណលក់ នេះបើយោងតាមការគណនាដោយក្រុមហ៊ុនប្រឹក្សា Energy Aspects ។ លំហូរចូលនៃទឹកប្រាក់នេះកំពុងជួយអារ៉ាប៊ីសាអូឌីត ក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់ Mohammed bin Salman ដោយផ្តល់មូលនិធិលើគម្រោងក្នុងស្រុកដ៏មានតម្លៃ និងបន្តយុទ្ធនាការជំរុញដោយវិនិយោគនៃឥទ្ធិពលពីបរទេស។ មូលនិធិបន្ថែមនេះក៏កំពុងធានាឱ្យប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀពូទីនអាចទ្រទ្រង់សង្រ្គាមរបស់លោកនៅក្នុងប្រទេសអ៊ុយក្រែនបានដែរ។

f-142
e-147
d-154
 

3. អាមេរិក​ដាក់​ទណ្ឌកម្ម​ថ្មី​ជុំវិញ​អស្ថិរភាព​នៅ​ស៊ូដង់

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២៨ ខែកញ្ញាបានអោយដឹងថា សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួនពីរ ដោយរាប់បញ្ចូលក្រុមហ៊ុនមួយមានមូលដ្ឋាននៅរុស្ស៊ី និងមនុស្សម្នាក់ដែលពួកគេចោទប្រកាន់បានធ្វើឱ្យមានអស្ថិរភាពនៅក្នុងប្រទេសស៊ូដង់កាន់តែខ្លាំងខណៈដែលការប្រយុទ្ធគ្នាបានសម្លាប់ជនស៊ីវិលរាប់ពាន់នាក់ និងជម្លៀសប្រជាជនរាប់លាននាក់។ សកម្មភាពនេះគឺជាការដាក់ទណ្ឌកម្មចុងក្រោយបង្អស់របស់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីសង្គ្រាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) បានផ្ទុះឡើងនៅក្នុងខែមេសា។ នាយកដ្ឋានរតនាគារបាននិយាយថា ខ្លួនបានកំណត់គោលដៅលើលោក Ali Karti ដែលជារដ្ឋមន្ត្រីការបរទេសក្រោមការដឹកនាំរបស់លោក Bashir ដែលបានក្លាយជាមេដឹកនាំនៃចលនាអ៊ីស្លាមស៊ូដង់ បន្ទាប់ពីលោក Bashir ត្រូវបានផ្តួលរំលំក្នុងឆ្នាំ 2019។ លោកគឺជាឥស្សរជនដ៏លេចធ្លោមួយរូបក្នុងចំណោមអ្នកដែលស្មោះស្ម័គ្រ និងជាអតីតយុទ្ធជនក្រោមការគ្រប់គ្រងរបស់រដ្ឋអ៊ីស្លាមនៃលោក Bashir ដែលបានធ្វើសកម្មភាពដើម្បីការពារផលប្រយោជន៍របស់ពួកគេ។ ពួកអ៊ីស្លាមនិយមបានគាំទ្រនៅក្រោយពីកងទ័ពស៊ូដង់នៅក្នុងការប្រយុទ្ធរបស់ពួកគេប្រឆាំងនឹងកងកម្លាំង RSF ដោយមានអតីតមន្រ្តីប្រតិបត្តិការស៊ើបការណ៍សម្ងាត់មួយចំនួនបានចូលរួមនៅក្នុងឋានៈជួរកងទ័ពផងដែរ។

i-135
h-139
g-141
 


ថ្ងៃសុក្រ, 29 ខែកញ្ញា 2023 13:54  BeeTube News