BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប៉ាគីស្ថានទិញឧស្ម័នរាវរុស្ស៊ីជាលើកដំបូង,វិវាទឥណ្ឌានិងកាណាដាបន្តដល់ពាណិជ្ជកម្ម,ការផ្ទុះដ៏ខ្លាំងនៅជិតព្រលានយន្តហោះក្នុងរដ្ឋអតីតសូវៀត

ថ្ងៃព្រហស្បតិ៍, 28 ខែកញ្ញា 2023 14:59  BeeTube News

Untitled design - 2023-09-28T144049.281 (1)

ប៉ាគីស្ថានបានទទួលការដឹកជញ្ជូនឧស្ម័នរាវជាលើកដំបូងរបស់ខ្លួនពីប្រទេសរុស្ស៊ី នេះបើតាមស្ថានទូតរបស់ទីក្រុងមូស្គូនៅទីក្រុងអ៊ីស្លាម៉ាបាដបាននិយាយកាលពីថ្ងៃអង្គារដែលជាការកត់សម្គាល់អំពីការទិញថាមពលដ៏ធំជាលើកទីពីររបស់ទីក្រុងអ៊ីស្លាម៉ាបាដពីប្រទេសរុស្ស៊ី។

  1. ហេតុអ្វីរុស្ស៊ីលក់ឧស្ម័ន LPG អោយប៉ាគីស្ថាន?

យោងតាមសារព័ត៌មាន Firstpost ចុះផ្សាយថ្ងៃទី២៧ ខែកញ្ញាបានអោយដឹងថា ប៉ាគីស្ថាន បានទទួលការដឹកជញ្ជូនឧស្ម័នរាវជាលើកដំបូងរបស់ខ្លួនពីប្រទេសរុស្ស៊ី នេះបើតាមស្ថានទូតរបស់ទីក្រុងមូស្គូនៅទីក្រុងអ៊ីស្លាម៉ាបាដបាននិយាយកាលពីថ្ងៃអង្គារដែលជាការកត់សម្គាល់អំពីការទិញថាមពលដ៏ធំជាលើកទីពីររបស់ទីក្រុងអ៊ីស្លាម៉ាបាដពីប្រទេសរុស្ស៊ី។

ការដឹកជញ្ជូនដែលស្ថានទូតបាននិយាយថាជាការដឹកជញ្ជូនក្រោមជំនួយផ្លូវ​​​ច្រករបៀងសេដ្ឋកិច្ចអ៊ីរ៉ង់ កើតឡើងបន្ទាប់ពីប៉ាគីស្ថានបានទទួលការទិញប្រេងឆៅពីរុស្ស៊ីជាលើកដំបូងក្រោមកិច្ចព្រមព្រៀងដែលបានធ្វើឡើងរវាងប្រទេសទាំងពីរកាលពីដើមឆ្នាំនេះ។

ប្រទេសប៉ាគីស្ថានបាននិយាយថា ខ្លួនបានបង់ថ្លៃប្រេងឆៅរុស្ស៊ីជារូបិយប័ណ្ណចិន ប៉ុន្តែតម្លៃនៃកិច្ចព្រមព្រៀងនេះមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ។

ខណៈដែលប៉ាគីស្ថានធ្លាប់តែប្រកាន់ជំហរអព្យាក្រឹត្យក្នុងសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន ប៉ុន្តែកន្លងមកក៏ឃើញថាប៉ាគីស្ថានបានធ្លាប់បញ្ជូនអាវុធដើម្បីបំពាក់អោយអ៊ុយក្រែនផងដែរ ដើម្បីជាការដោះដូរនឹងជំនួយថវិកាសង្គ្រោះ​​​ IMF របស់សហរដ្ឋអាមេរិច។ ដូច្នេះជំហានថ្មីរបស់ប៉ាគីស្ថាននេះអាចចាត់ទុកជាល្បែង២ក្នុងពេលតែមួយ ខណៈដែលប៉ាគីស្ថានធ្វើរឿងនេះ គឺបានសេចក្តីថានាពេលនេះសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ពួកគេលែងជាអាមេរិចទៀតហើយ ប៉ុន្តែគឺជារុស្ស៊ី និងចិនទៅវិញ ដែលគេអាចទិញប្រេងក្នុងតំលៃថោកពីរុស្ស៊ី និងទទួលបានជំនួយថវិកាពីចិនបានផងដែរ។

2023-09-28 14.36.30

  1. ការប៉ះទង្គិច​របស់​ឥណ្ឌា​និង​កាណាដាគំរាមកំហែង​ពាណិជ្ជកម្ម 

យោងតាមសារព័ត៌មាន Bloomberg ចុះផ្សាយថ្ងៃទី២៧ ខែកញ្ញាបានអោយដឹងថា ទំនាក់ទំនងកាណាដា-ឥណ្ឌាកាន់តែយ៉ាប់យ៉ឺនចាប់តាំងពីនាយករដ្ឋមន្ត្រីលោក Justin Trudeau បានចោទប្រកាន់ទីក្រុង New Delhi ពីបទរៀបចំការធ្វើឃាតមេដឹកនាំផ្តាច់ខ្លួនលោក Sikh នៅខេត្ត British Columbia។ ឥឡូវ​នេះការ​ប្រឈម​មុខ​គ្នាខាងផ្នែក​ការទូតបាន​គំរាម​កំហែង​ដល់​សេដ្ឋកិច្ច​របស់​ពួក​គេទាំងពីរហើយ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលដំបូងដែលបានស្នើឡើងគឺស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌាក្នុងការទាក់ទាញប្រទេសលោកខាងលិច និងធ្វើជាជម្រើសខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ប្រទេសចិន។ ចំណែកឯការចូលទៅកាន់ប្រើប្រាស់សារធាតុប៉ូតាសកាណាដារបស់ឥណ្ឌា ដែលជាសារធាតុចិញ្ចឹមសំខាន់សម្រាប់ដំណាំកសិផលនោះ ក៏អាចរងនូវផលប៉ះពាល់បានដែរ។

និស្សិតឥណ្ឌាអាចចាប់ផ្តើមចៀសវាងប្រទេសកាណាដាសម្រាប់ការសិក្សកំរិតខ្ពស់ បន្ទាប់ពីទីក្រុងញូវដែលីបានចេញសេចក្តីណែនាំស្តីពីសុវត្ថិភាពនៅក្នុងប្រទេសសម្រាប់ "សកម្មភាពប្រឆាំងនឹងឥណ្ឌា"។ នេះអាចប៉ះពាល់ដល់វិស័យដែលនាំមកនូវប្រាក់ចំណូលប្រហែល16.3 ពាន់លានដុល្លាជារៀងរាល់ឆ្នាំពីប្រទេសកាណាដា។

photo_2023-09-27_09-53-39 - choek sopon (1)-1

 

  1. ការ​ផ្ទុះឃ្លាំងស្តុក​ដ៏​​កក្រើក​នៅ​អតីត​រដ្ឋ​សូវៀត អ៊ូសបេគីស្ថាន

យោងតាមសារព័ត៌មាន CNN ចុះផ្សាយថ្ងៃទី២៨ ខែកញ្ញាបានអោយដឹងថា ការ​ផ្ទុះ​ដ៏​ធំ​មួយ​បង្កើតបានជាភ្លើងឆាបឆេះ​ដ៏​សន្ធោសន្ធៅ​បាន​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នៅ​ឯឃ្លាំង​មួយ​ក្នុង​រដ្ឋធានី Tashkent ប្រទេស​អ៊ូសបេគីស្ថាន។

ការផ្ទុះនេះបានកើតឡើងនៅឃ្លាំងមួយដែលនៅជិតអាកាសយានដ្ឋាន Tashkent។

មិន​ទាន់​មាន​របាយការណ៍​ភ្លាមៗ​អំពី​អ្នក​ស្លាប់​និង​របួស​នៅ​ពេល​នេះ​ទេ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី Tass ដែលដកស្រង់ពីក្រសួងកិច្ចការផ្ទៃក្នុងនៃប្រទេស Uzbekistan បាននិយាយថាអគ្គីភ័យបានឆាបឆេះឃ្លាំងមួយនៅក្នុងចំណោមនោះនៅក្នុងសង្កាត់ Sergeli នៃទីក្រុង បន្ទាប់ពីទីបរិក្ខារនេះត្រូវបានវាយប្រហារដោយរន្ទះ។

ក្រសួងបាននិយាយថា ឃ្លាំងនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Inter Logistics LLC។

ជាមួយនឹងប្រជាជនជិត 3 លាននាក់ Tashkent គឺជាទីក្រុងធំបំផុតនៅអាស៊ីកណ្តាលដែលជាអតីតរដ្ឋសូវៀត។

2023-09-28 14.35.55


 


ថ្ងៃព្រហស្បតិ៍, 28 ខែកញ្ញា 2023 14:59  BeeTube News