BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការវាយប្រហារដោយយោធានៅព្រំដែនអារ៉ាប៊ីសាអូឌីតគំរាមផ្ទុះឡើងនៃសង្រ្គាម ខណៈរុស្ស៊ីកំពុងសាងសង់ផ្លូវរថភ្លើងដែលជួយទ្រទ្រង់កងទ័ពរ

ថ្ងៃព្រហស្បតិ៍, 28 ខែកញ្ញា 2023 10:54  BeeTube News

dafasdfads
 

1. ការវាយប្រហារនៅព្រំដែនអារ៉ាប៊ីសាអូឌីតគំរាមការផ្ទុះឡើងនៃសង្រ្គាម

យោងតាមសារព័ត៌មាន Reutersចុះផ្សាយថ្ងៃទី២៦ ខែកញ្ញាបានអោយដឹងថា ភាគីទាំងពីរនៅក្នុងសង្រ្គាមរយៈពេលប្រាំបីឆ្នាំរបស់យេម៉ែនបានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការវាយប្រហារដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចចរចាសន្តិភាពដែលបាននឹងចាប់ផ្តើម។ ចលនា Houthi របស់យេម៉ែនបានប្រយុទ្ធជាមួយក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតចាប់តាំងពីឆ្នាំ2015មកក្នុងជម្លោះដែលបានសម្លាប់មនុស្សរាប់សែននាក់ និងបានបន្សល់ទុក 80% នៃប្រជាជនត្រូវការពឹងផ្អែកលើជំនួយ។
ក្រុមចលនា Houthi ដែលជាសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់បានរងការចោទប្រកាន់ថាបានសម្លាប់ទាហានបារ៉ែន៣នាក់ និងរងរបួសជាច្រើននាក់ទៀតកាលពីថ្ងៃចន្ទនៅក្នុងការវាយប្រហារដោយដ្រូននៅព្រំដែនភាគខាងត្បូងនៃប្រទេសអារ៉ាប៊ីសាអូឌីតជាមួយនឹងប្រទេសយេម៉ែន។ ក្រុមចម្រុះអារ៉ាប៊ីសាអូឌីតបានថ្កោលទោសការវាយប្រហាររបស់ចលនា Houthi ផ្សេងទៀតថាបានធ្វើទៅលើទីតាំងផ្គត់ផ្គង់ថាមពល និងប៉ុស្តិ៍ប៉ូលីសនៅជិតព្រំដែនផងដែរ។ ការវាយប្រហារដោយដ្រូននេះតំណាងឱ្យការកើនឡើងជំលោះដ៏ធំមួយបន្ទាប់ពីមានភាពស្ងប់ស្ងាត់ជាងមួយឆ្នាំនៅក្នុងប្រទេសយេម៉ែន ខណៈដែលកិច្ចខិតខំប្រឹងប្រែងសន្តិភាពទើបតែមានសន្ទុះឡើង។ វាអាចបង្កផលប៉ះពាល់ដល់កិច្ចចរចារវាងមន្ត្រីអារ៉ាប៊ីសាអូឌីត និងក្រុមចលនា Houthi ដែលទើបតែបានបើកការចរចាលើកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយឆ្ពោះទៅរកការបញ្ចប់ជម្លោះ។

c-147
b-153
a-236
 

2. រុស្ស៊ីកំពុងសាងសង់ផ្លូវរថភ្លើងគាំទ្រកងទ័ពរុស្ស៊ីនៅអ៊ុយក្រែន

យោងតាមសារព័ត៌មាន The Kyiv Independent ចុះផ្សាយថ្ងៃទី២៧ ខែកញ្ញាបានអោយដឹងថា រុស្ស៊ីបានចាប់ផ្តើមសាងសង់ផ្លូវរថភ្លើងដោយផ្ទាល់ទៅកាន់ទីក្រុងរបស់អ៊ុយក្រែនដែលបានកាន់កាប់រួមមាន Mariupol, Volnovakha និងDonetskដែលអាចកាត់បន្ថយការពឹងផ្អែកលើផ្នែកដឹកជញ្ជូនរបស់ទីក្រុងម៉ូស្គូតាមរយៈស្ពាន Crimean នេះបើតាមលោក Petro Andriushchenko ទីប្រឹក្សាអភិបាលក្រុងMelitopolដែលនិរទេសខ្លួនបាននិយាយឡើងកាលពីថ្ងៃទី 27 ខែកញ្ញា។ មន្ត្រីរូបនេះបានកត់សម្គាល់ថា ប្រសិនបើកិច្ចខិតខំប្រឹងប្រែងទាំងនេះទទួលបានជោគជ័យ រុស្ស៊ីនឹងអាចតភ្ជាប់ផ្លូវរថភ្លើង Mariupol-Aslanove-Kalchyk-Volnovakha ក្នុងប្រទេសអ៊ុយក្រែនដែលត្រូវកាន់កាប់ ជាមួយនឹងទីក្រុង Taganrog និង Rostov-on-Don របស់រុស្ស៊ី។ លោកបានបន្ថែមថា ការតភ្ជាប់ទីក្រុង Volnovakha តាមរយៈផ្លូវរថភ្លើងនេះផងដែរក៏អាចចូលទៅកាន់កាប់ Rozivka, Melitopol និង Crimea ។ យោងតាមមន្ត្រីរូបនេះ ការងារលើការសាងសង់ផ្លូវដែកថ្មីនេះបានចាប់ផ្តើមរួចមកហើយ ដោយជាក់លាក់គឺនៅលើស្ពានដែលឆ្លងកាត់ទន្លេ Kalmius ក្បែរភូមិ Hranitne តំបន់ Donetsk Oblast ។

f-141
e-146
d-153
 

3. អាល្លឺម៉ង់​ផ្អាក​ការ​បញ្ជូន​មីស៊ីលCruiseរយៈចម្ងាយដល់អ៊ុយក្រែន

យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី២៧ ខែកញ្ញាបានអោយដឹងថា ប្រទេសអាឡឺម៉ង់កំពុងបញ្ឈប់ការបញ្ជូនកាំជ្រួចរយៈចម្ងាយឆ្ងាយTaurusទៅកាន់ប្រទេសអ៊ុយក្រែនដោយសារតែមានការព្រួយបារម្ភថាពួកគេនឹងតម្រូវឱ្យមានអ្នកបច្ចេកទេសអាល្លឺម៉ង់ធ្វើប្រតិបត្តិការនៅលើដីផ្ទាល់ ដែលមន្ត្រីមួយចំនួនបារម្ភថាអាចអូសទាញទីក្រុងប៊ែរឡាំងឱ្យខិតទៅជិតការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយរុស្ស៊ី។ ទោះបីជាការបញ្ជូនកាំជ្រួចត្រូវបានអនុម័តដោយរដ្ឋាភិបាលចម្រុះទាំងបីភាគីរបស់ប្រទេសអាឡឺម៉ង់ក៏ដោយ លោកអធិការបតី Olaf Scholz បានដាក់ការផ្អាកចំពោះវា ខណៈអ្នកនាំពាក្យរបស់លោកបាននិយាយឡើងថាផែនការសំរាប់ការផ្គត់ផ្គង់ឆាប់ៗនេះមិនត្រូវបានសម្រេចទេ។ប្រទេសអាឡឺម៉ង់ ដែលពីមុនត្រូវបានចាត់ទុកថាជាអ្នកស្ទាក់ស្ទើរក្នុងការផ្តល់អាវុធ ឥឡូវនេះគឺជាអ្នកផ្គត់ផ្គង់ជំនួយយោធាធំទីពីររបស់អ៊ុយក្រែននៅពីក្រោយសហរដ្ឋអាមេរិក។

i-134
h-138
g-140
 


ថ្ងៃព្រហស្បតិ៍, 28 ខែកញ្ញា 2023 10:54  BeeTube News