BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ពន្ធដារទុកពេលឲ្យ១ខែទៀត ដើម្បីបង់ពន្ធ​លើដីធ្លី​ និងអចលនទ្រព្យ ​មិនប្រើប្រាស់​

ថ្ងៃអង្គារ, 26 ខែកញ្ញា 2023 16:19  មានជ័យ

9292b00a3ff7a51b7b741e (1) - choek sopon (1)

ការបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ​២០២៣  នឹងត្រូវ​ពន្យាពេល​រហូតដល់ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២៣ នេះបើតាមសេចក្តីប្រកាសព័ត៌​មានរបស់​ពន្ធដារ ចុះថ្ងៃទី​២៦ ខែកញ្ញា នេះ។​

​​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​លើក​ឡើង​​ថា ​​រហូត​មក​ទល់​ពេល​នេះ ​មាន​ម្ចាស់​អចលនទ្រព្យ​ជា​ច្រើន​បាន​មក​ប្រកាស​បង់ពន្ធ​លើ​អចលនទ្រព្យ ឬ​ពន្ធ​លើ​ដីធ្លី​មិន​បាន ប្រើប្រាស់​សម្រាប់​ឆ្នាំ​២០២៣ ហើយ​ក៏​នៅ​មាន​ម្ចាស់​អចលនទ្រព្យ​មួយ​ចំនួន​ទៀត​នៅ​មិន​ទាន់​បាន​បំពេញ​កាតព្វកិច្ច ប្រកាស​បង់ពន្ធ​ប្រភេទ​ទាំងនេះ​នៅឡើយ ។​ អនុវត្ត​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​ម្ចាស់​អចលនទ្រព្យ​ត្រូវ​មាន កាតព្វកិច្ច​ប្រកាស​បង់ពន្ធ​ទាំងនេះ​យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​កញ្ញា នៃ​ឆ្នាំ​ជាប់ពន្ធ​នីមួយ​ៗ។ ​ផុត​រយៈពេល​នេះ ​ម្ចាស់​អចលនទ្រព្យ​នឹង​ត្រូវ​ទទួល​រង​ទណ្ឌកម្ម​រដ្ឋបាល ស្រប​តាម​ច្បាប់​ស្តី​ពី​សារពើពន្ធ​ជា​ធរមាន​។

9292b00a3ff7a51b7b741e (2) - choek sopon

នាយកដ្ឋាន​ពន្ធដា​​បញ្ជាក់​ដែរថា ​​ដើម្បី​ផ្តល់​លទ្ធភាព​ជូន​ម្ចាស់​អចលនទ្រព្យ​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ប្រកាស​បង់ពន្ធ​ទាំងនេះ ប៉ុន្តែ​មិន​ទាន់​បាន​​មក​ប្រកាស​បង់ពន្ធ​អគ្គនាយ​ក​ដ្ឋាន​​ពន្ធដារ​សម្រេច​ពន្យារ​កាលបរិច្ឆេទ​ផុតកំណត់​ប្រកាស​បង់ពន្ធ​លើ​អចលនទ្រព្យ និង​ពន្ធ​លើ​​ដីធ្លី​មិន​បាន​ប្រើប្រាស់​សម្រាប់​ឆ្នាំ​២០២៣ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៣ ដោយ​រួច​​ផុត​ពី​ទណ្ឌកម្ម​រដ្ឋបាល​ដោយសារ​ការ​ប្រកាស​បង់ពន្ធ​យឺតយ៉ាវ​។

9292b00a3ff7a51b7b741e (4) - choek sopon

​ជាមួយ​គ្នា​នោះ​ដែរ អគ្គនាយកដ្ឋាន​ពន្ធដារ ​បាន​ជម្រាប​ជូន​ដល់​ម្ចាស់​អចលនទ្រព្យ​ទាំងអស់​ដែល​មិន​ទាន់​បាន​បំពេញ​កាតព្វកិច្ច​ចុះបញ្ជី​អចលនទ្រព្យ ឬ​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​អចលន​ទ្រព្យ និង​ប្រកាស​បង់ប្រាក់​ពន្ធ​នៅឡើយ សូម​​អញ្ជើញ​ទៅ​ចុះបញ្ជី ឬ​ធ្វើ​បច្ចុប្បន្នភាព ព័ត៌មាន​អចលនទ្រព្យ​របស់​ខ្លួន​នៅ​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ ​ដែល​អចលនទ្រព្យ​ស្ថិត​នៅ​។

9292b00a3ff7a51b7b741e (5) - choek sopon

ចំពោះ​ម្ចាស់​អចលនទ្រព្យ ដែល​បាន​ចុះបញ្ជី និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​អចលនទ្រព្យ រួចរាល់​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​អចលនទ្រព្យ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​ប័ណ្ណ​សម្គាល់​ការ​បង់ពន្ធ​អចលនទ្រព្យ មេត្តា​អញ្ជើញ​មក​ប្រកាស​បង់ប្រាក់​ពន្ធ​ឱ្យ​បាន​ទាន់​ពេលវេលា​ត្រឹម​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៣ នៅ​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ ​ដែល​អចលនទ្រព្យ​នោះ​ស្ថិត​នៅ ឬ​អាច​បង់ប្រាក់​ពន្ធ​តាម Online តាម​រយៈ​កម្មវិធី “GDT Taxpayer App” ។​​​

9292b00a3ff7a51b7b741e (7) - choek sopon

គួររំលឹកថា តាមការប្រកាសដំបូង ការបង់ពន្ធលើអចលនទ្រព្យ និងការបង់ពន្ធលើ​ដីធ្លី មិន​បាន​ប្រើប្រាស់ សម្រាប់​ឆ្នាំ​២០២៣ នឹង​ត្រូវបិទបញ្ចប់ ត្រឹម​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ​២០២៣​នេះ។ ប៉ុន្តែ​ដោយមើលឃើញថា ​មានម្ចាស់អចលនទ្រព្យមួយចំនួន​ នៅមិនទាន់​បានបំពេញ​កាតព្វ​កិច្ច​​ប្រកាសបង់ប្រាក់ពន្ធប្រភេទទាំងនេះ​នៅឡើយ ទោះបសម្រេចពន្យាពេលបន្ថែម​៕​

 


ថ្ងៃអង្គារ, 26 ខែកញ្ញា 2023 16:19  មានជ័យ