BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ​មានសារនយោបាយសំខាន់ៗ​៣​នៅលើវេទិកានៃ​មហាសន្និ​បាត​អង្គការសហប្រជាជាតិ

ថ្ងៃចន្ទ, 25 ខែកញ្ញា 2023 17:13  មានជ័យ

photo_2023-09-23_04-30-47 (2) - choek sopon (1)

ថ្លែង​នៅក្នុងសន្និសីទសារព័ត៌មាន​ នាព្រឹកថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ​២០២៣ នេះ លោក ហ្សង់ ហ្វ្រង់​ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​បានថ្លែង​​ថា​​ នៅក្នុងកិច្ចពិភាក្សាទូទៅ នៃ​សម័យ​​ប្រជុំលើកទី​៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មាន​សារនយោបាយសំខាន់ៗចំនួន៣ ក្នុងនោះ ក៏មាន​ការ​មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធា​នៅលើទឹកដីរបស់ខ្លួនផងដែរ។

បើតាមលោក ហ្សង់ ហ្វ្រង់ស័រតាន់ ​សារនយោបាយសំខាន់ៗទាំង៣​នោះរួមមាន ទី១. កម្ពុជា ក៏ដូចជាបណ្ដាប្រទេសនានា​ ​គឺតម្កល់ផលប្រយោជន៍ជាតិ​ជាធំ។ ទី២. កម្ពុជា​ពង្រឹងមិត្ត​ភាព​ដែល​មានស្រាប់ និងពង្រីកមិត្តភាពបន្ថែម​ ​បើកបេះដូង​​រកមិត្តភាពថ្មី។ ទី៣. កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មានមូលដ្ឋានយោធា នៃប្រទេសដទៃ នៅលើទឹកដីកម្ពុជានោះឡើយ​។​

​លោក​អះអាង​ថា ​​​រឿងរ៉ាវជុំវិញមូលដ្ឋានយោធារា​ បានកើតមាន​អស់រយៈ​ពេលជាច្រើន​ឆ្នាំមក​ហើយ ពេល​នេះ​គួរតែបញ្ចប់ ហើយក៏ត្រូវតែចប់ដែរ ពីព្រោះនេះជាលើកទីមួយ​បង្អស់ នៅលើ​វេទិកានៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលកម្ពុជាតាមរយៈសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ប្រកាសយ៉ាងចំហទៅកាន់ពិភពលោក ដោយ​យក​ពិភព​លោកជាសាក្សី​។ ​លោក​ថា ចាប់ពីពេលនេះតទៅ គួរឈប់និយា​យពីបញ្ហា​មូលដ្ឋាន​យោធា​បរទេសនៅកម្ពុជាតទៅទៀត។

photo_2023-09-23_04-30-47 - choek sopon

​ថ្លែងនៅក្នុងឳកាសនោះដែរ ​​លោក តាន់ ហ្សង់-ហ្វ្រង់ស្វ័រ បានរំលេចថា តាំងពីឆ្នាំ១៩៥៣ តាំង​ពី​កម្ពុជាក្លាយជាប្រទេសឯករាជ្យ មិនដែលមាន​ទស្សនកិច្ចផ្លូវការណាមួយ ពីសំណាក់​ប្រធានា​ធិប​តីអាមេរិក មកលើទឹកដីប្រទេសកម្ពុជាទេ។ ​តែនៅឆ្នាំ២០១២ វត្តមានលោក បារ៉ាក់ អូបាម៉ា នៅទឹកដីកម្ពុជា មិនមែនមកបំពេញទស្សនកិច្ចនៅទឹកដីកម្ពុជាទេ តែមកចូលរួម​កិច្ចប្រជុំ​អាស៊ាន​​បូក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ហើយនៅឆ្នាំ២០២៣ វត្តមានលោក ចូ បៃឌិន ក៏មិន​​​មែន​មកបំពេញទស្សនកិច្ចនៅកម្ពុជាដែរ តែមកចូលរួមកិច្ចប្រជុំអាស៊ានបូក និងកិច្ចប្រ​ជុំកំពូល​អាស៊ីបូព៌ាដូចគ្នា។ ​

គួររំលឹកថា ​សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅបំពេញបេសក​កម្មការងារនៅ​អាមេរិក ​​ដើម្បី​​ឡើងថ្លែងសុន្ទរកថាក្នុង​មហាសន្និ​បាតរ​បស់​អង្គការសហប្រជាជាតិលើកទី៧៨ នៅទី​ស្នាក់​ការកណ្តាលអង្គការសហប្រជា​ជាតិ នាទីក្រុងញូវយ៉ក សម្តេចធិបតី នាយករដ្ឋមន្រ្តី បាន​ជួបសម្តែងការគួរសម និងជជែកការងារជាមួយអនុរដ្ឋម​ន្ត្រីស្តីទីនៃក្រ​សួង​ការបរទេស​អាមេរិក។ ក្នុងជំនួបនេះ ភាគីអាមេរិកក៏បានអះអាងថា ជំនួយ​អភិវឌ្ឍន៍ដែល​រដ្ឋាភិបាល​អាមេរិក​ ដែលបានកាត់ពីប្រទេសកម្ពុជា ចំនួន១៨លានដុល្លារអាមេរិកមុនការបោះឆ្នោតនោះ សហរដ្ឋអាមេរិកបានសម្រេចឱ្យបន្តផ្តល់ជូនឡើងវិញផងដែរ​៕

 

 


ថ្ងៃចន្ទ, 25 ខែកញ្ញា 2023 17:13  មានជ័យ